Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ដាំ​ក្រូច​ក្រូចពោធិ៍សាត់ ព្រួយបារម្ភ​ពី​បញ្ហា​ការនាំ​ចូល​ពី​ខាងក្រៅ លួច​បន្លំ​កុហក់​អតិថិជន ដែល​ពួកគាត់​បាត់​ទំនុកចិត្ត​

spot_img

​បាត់ដំបង ៖ ប្រជាកសិករ​ដាំ​ក្រូចពោធិ៍សាត់​នៅ​ខេត្តបាត់ដំបង បានបង្ហាញ​ការព្រួយបារម្ភ ពី​ការ​ដែលមាន​ក្រុមអាជីវករ​ឬ​ពាណិជ្ជករ​មួយចំនួន នាំ​ផ្លែក្រូច​ប្រភេទ​ដូច​ក្រូចពោធិ៍សាត់​នេះ មកពី​ខាងក្រៅ ហើយ​លួច​បន្លំ​កុហក់​អតិថិជន​ថា​ជា​ផលិតផល​ក្រូចពោធិ៍សាត់ នៅ​ខេត្តបាត់ដំបង ដែល​បញ្ហា​នេះ ពួកគាត់​ចាត់ទុកថា​អ្នកទិញ​បាត់​ទំនុប​ចិត្ត ចំពោះ​អ្នក​ដាំ​ដុះ​ពិតប្រាកដ​។​

​ប្រជាកសិករ​ម្នាក់​ឈ្មោះ ឈឿន ណា​រ៉េត​ដែល​ដាំ​ក្រូចពោធិ៍សាត់​នៅក្នុង​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ បាន​និយាយ​ប្រាប់ថា សម្រាប់​ទីផ្សារ​ផ្លែក្រូច​ពោធិ៍សាត់ ក្នុង​តំបន់​ពួកគាត់​ដាំ ទោះ​ឆ្នាំនេះ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩ ក៏​ពុំមាន​បញ្ហា​អ្វី​ចោទ​រឿង​តម្លៃ​នោះទេ​។ ការលក់​គិត​ជា​ចំនួន​ផ្លូន​ប្រភេទ​លេខ​១​មាន (៤០​ផ្លែ​) អាច​លក់បាន ៥០ ០០០​រៀល និង​ប្រភេទ​លេខ​២ បាន​៤ ៥០០០​រៀល ប្រភេទ​លេខ​៣ និង​លេខ​៤ ចុះ​តម្លៃ​តាម​ហ្នឹង​។ ទោះ​បញ្ហា​តម្លៃ​មិនមាន​ការ​ចោទ ប៉ុន្តែ​សម្រាប់​ក្រូចពោធិ៍សាត់ នៅ​បាត់ដំបង កំពុង​ជួប​បញ្ហា​ប្រឈម មាន​អ្នក​នាំ​ផ្លែក្រូច​ពី​ខាងក្រៅ (​ប្រភេទ​ដូច​ក្រូចពោធិ៍សាត់​បាត់ដំបង​។ បញ្ហា​នេះ ពួកគាត់​ខ្លាច​មាន​ការលួចបន្លំ​ផ​លិ​​ត​ផល​ក្នុងស្រុក ហើយ​ពួកគាត់​ស្នើសុំ​ទៅ​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ផង​។ សម្រាប់​ទីផ្សារ​នាពេល​បច្ចុប្បន្ន មាន​ភាពងាយស្រួល​រក​ជាង​មុន ដោយសារ​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប មាន​អ្នកទិញ​កុម្ម៉ង​តាម​ទូរស័ព្ទ​ក៏មាន តាម​ប្រព័ន្ធ​អន​ឡាញ​ក៏មាន មិនបាច់​យកទៅលក់​នៅ​ផ្សារ​ដូច​មុន ដោយ​ក្រូច​ឆ្នាំនេះ​ក៏​ទទួលបាន​ផល​ច្រើន ដែល​ល​មួយ​ដើម​មាន​ផ្លែ​ដល់​ជាង​២០០​ផ្លែ រកចំណូលបាន​ច្រើន​គួរសម​ផងដែរ ខណៈដី​គាត់​ដាំ​នេះ​មាន​ទំហំ​កន្លះ​ហិកតា ស្មើនឹង​ជាង ៣០០​ដើម​នេះ ។​

​គួរ​បញ្ជាក់ថា ដំណាំ​ក្រូចពោធិ៍សាត់ ក្នុង​ខេត្តបាត់ដំបង ភាគច្រើន​ដាំ​នៅ​ស្រុក​សង្កែ ស្រុក​បាណន់ ស្រុក​ឯក​ភ្នំ ស្រុក​មោងឫស្សី ស្រុក​ប​វេ​ល​ជាដើម ដោយ​ការដាំ​មាន​ពីរ​យ៉ាង​ធំៗ គឺ​ទី​១ ដាំ​នឹង​គ្រាប់ និង​ទី​២​ទៀត ដាំ​នឹង​ការ​ផ្សាំ​ដើម​ឬ​(​បំបៅ​) ដែល​ភាគច្រើន​កសិករ​ដាំ​ការ​ផ្សាំ ព្រោះ​ឆាប់​ឲ្យ​ផល គឺ​ត្រឹម​រយៈពេល​៣​ឆ្នាំ ចាប់ផ្ដើម​ចេះ​ផ្លែ ៥​ឆ្នាំ​ពេញ​ឲ្យ​ល​ផ្លែ​បាន​ច្រើន ប៉ុន្តែ​ឆាប់​ងាប់​ដើម ចំណែក​ដាំ​គ្រាប់ ជិត​១០​ឆ្នាំ​ទើប​ឲ្យ​ផល ប៉ុន្តែ​រស់​បានយូរ​ឆ្នាំ ហើយ​សម្រាប់​ផ្លែក្រូច​ពោធិ៍សាត់​នេះ តាំងពី​ចាប់ផ្ដើម​ផ្កា រហូតដល់​ផ្លែ រយៈពេល​៨​ខែ ទើប​ប្រមូល​ផល​បាន​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×