Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! ល្បែង​លេងសើច​បញ្ច្រក​ក្មេង​ផឹកស្រា ស្រវឹង​រហូត​ដើរ​ដួល​គ្នា​ជុង​ក្បាល​នឹង​ឈើស្រួចៗ​គួរ​ឲ្យ​អាសូរ លទ្ធផល បុរស​២​នាក់​ត្រូវ​… (​វីដេអូ​)

spot_img

​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់ថា​បាន​បង្ខំ​ក្មេងប្រុស​អាយុ ៤ ឆ្នាំ ម្នាក់ ឲ្យ​ផឹកស្រា រហូត​ស្រវឹង​ទប់​ស្មារតី​លែង​បាន ដើរ​ដួល​ទីណា​ត់ទី​ណែ​ង​គួរ​ឲ្យ​អាណិត បើទោះជា​មើលទៅ​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​ក៏ដោយ​។​

​នៅក្នុង​វីដេអូ​ទី​១ នៃ​សកម្មភាព​លេងសើច​នេះ ដែល​គេ​ជឿថា​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​២២ ខែសីហា ឆ្នាំ​២០២០ បានបង្ហាញ​បុរស​ម្នាក់​កំពុង​ឲ្យ​ស្រា​ទៅ​ក្មេងប្រុស​នោះ​ផឹក ខណៈ​វា​មើលទៅ​ហាក់ដូចជា​ស្រេកឃ្លាន និង​ឆ្ងាញ់​ខ្លាំង​មែនទែន ប្រៀប​ដូច​ផឹកទឹក​អ៊ីចឹង​។​

​ទោះយ៉ាងណា នៅក្នុង​វីដេអូ​ទី​២ ស្រាប់តែ​គេ​បានឃើញ​ក្មេងប្រុស​រូបនោះ​បាន​បាត់បង់​ការគ្រប់គ្រង​ស្មារតី ដោយ​ដើរ​ទ្រេតទ្រោត និង​សូម្បី​ដួល​ក្បាល​ផ្ទប់​ចុង​គំនរ​ឈើស្រួចៗ គួរ​ឲ្យ​ស្រៀវ​ជំនួស​ជាខ្លាំង ខណៈ​បុរសៗ​ទាំងនោះ​នាំគ្នា​សើច​ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​របស់​ក្មេង​សោះឡើយ​។​

​ក្រោយពី​បានឃើញ​វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ត្រូវបាន​រីក​រាលដាល​នៅលើ​អ៊ីនធឺណិត បុរស​២​នាក់​ដែល​រស់នៅ Kampung Timampu ស្រុក Towuti District ខេត្ត South Sulawesi ត្រូវបាន​ចាប់ខ្លួន​។ ទោះយ៉ាងណា គេ​ពុំបាន​ដឹងថា បុរស​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ ឬ យ៉ាងណា​នោះទេ​៕ ដោយ​៖ លឹម ហុង​


spot_img
×