Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អប់រំ ហង់​ជួន ណា​រ៉ុ​ន​ថា ៖ “​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ត្រូវអនុវត្ត​ប្រកបដោយ​ស្តង់ដា មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ​”

spot_img

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​ពី​វិធានការ​នៃ​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សា​ក្នុងដំណាក់កាល​ទី​២ ក្នុង​កិច្ចប្រជុំ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​រួមមាន​នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ដើម្បី​ធានាបាន​ថា​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​ស្ដង់ដា និង​សុវត្ថិភាព​។​​

ក្នុងឱកាស​នោះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ បាន​មានប្រសាសន៍ថា ការបើក​ដំណើរការ​ឡើងវិញ​នៃ​គ្រឹះស្ថានសិក្សា​នេះ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​នោះទេ គឺ​បើក​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព ដោយ​អនុវត្តតាម​ស្តង់ដា SOP តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សាលា​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព អនាម័យ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព ជៀស​វាស​កុំឱ្យ​សិស្ស​ជួបជុំគ្នា ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​ជៀសវាង​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​តាមរយៈ​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចែងថា សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យាប​ន្ន ផាសុកភាព និង​មេត្រីភាព កៅអីអង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់​២​ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិនឱ្យ​លើសពី​១៥ ទៅ​២០​នាក់​ក្នុង​មួយ​ថ្នាក់ កាត់បន្ថយ​ការប្រមូលផ្ដុំ​ជាដើម​។

​សូមជម្រាបថា គ្រឹះស្ថានសិក្សា​នឹង​បើក​ដំណើរការ​ឡើងវិញ​ដំណាក់កាល​ទី​២​នា​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០​។ ដោយឡែក​ឆ្នាំ​សិក្សា​២០២០-២០២១ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​តទៅ​៕ ដោយ ៖ CEN

spot_img
×