Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​ស្រុក​បរិបូរណ៍ ចាប់​រថយន្ត​ Lexus​ ឈើប្រណិត​ប្រភេទ​លេខ ១​ជិត​១​ម៉ែត្រគូប ឯ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​

spot_img

កំពង់ឆ្នាំង ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បរិបូរណ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​បរិបូ​ណ៍ បាន​ចុះ​ធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់ ១ គ្រឿង ម៉ាក Lexus RX300 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ដោយ​ចាប់​វត្ថុតាង​ឈើប្រណិត​ប្រភេទ​លេខ ១ សុ​ក្រម ចំនួន ១៦ ដុំ ស្មើនឹង ០,៧២៦ ម៉ែត្រគូប ។​

​បើតាម​របាយការណ៍រ​បស់​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បរិបូរណ៍ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០និង៣០ នាទី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សា​ឡង់ ឃុំ​ចក ស្រុក​បរិបូណ៌ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បរិបូរណ៍​ចំនួន ០៥ នាក់ មធ្យោបាយ​មាន​រថយន្ត ០១ គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ស៊ឹម ផល្លី មេបញ្ជាការរង​ស្រុក សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​បរិបូ​ណ៍ បាន​ចុះ​ធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់ ០១ គ្រឿង ម៉ាក Lexus RX300 ចំនួន ០១ គ្រឿង ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8304 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ។​

​វត្ថុតាង​ដកហូត​រួមមាន ឈើប្រណិត​ប្រភេទ​លេខ ១ (​សុ​ក្រម​) ចំនួន ១៦ ដុំ ស្មើ​និង ០,៧២៦ ម៉ែត្រគូប ។​
​បច្ចុប្បន្ន​វត្ថុតាង​ប្រគល់ជូន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ដើម្បី​អនុវត្ត​និតិ​វិធី​បន្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×