Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ត្បូងឃ្មុំ បញ្ជា​ឲ្យ​កំណត់​អត្តសញ្ញាណ អ្នក​តវ៉ា​ដោយ​ខុសច្បាប់ អ្នក​ញុះញង់ និង​មេខ្លោង​នៅ​ពីក្រោយ​រឿង​បញ្ហាដីធ្លី​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​

spot_img

​ត្បូងឃ្មុំ​៖ លោក​អភិបាលខេត្ត​ត្បូងឃ្មុំ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដាច់ខាត មិន​ឲ្យ​មាន​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ពី​ជនខិលខូច លើដី​សំណ​ល់ពី​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​។​

លោក ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ រួម​ស្ថាប័ន​តុលាការ ថ្នាក់ដឹកនាំ​សាលាខេត្ត មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អាជ្ញាធរ​ស្រុក​ពញាក្រែក ធ្វើ​ការចុះ​ត្រួតពិនិត្យ និង​បើក​កិច្ចប្រជុំ​នៅ​សាលប្រជុំ​សាខាគយ​និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​មេមត់ ដែល​ភាគី​ទាំងពីរ​មិនទាន់​ធ្វើ​ពិធី​ប្រគល់​ទទួល​នៅឡើយ​។​

​លោក ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើងថា កិច្ចប្រជុំ​នាពេលនេះ​ដើម្បី​ផ្សព្វផ្សាយ និង​ពង្រឹង​ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ពិនិត្យ ពិភាក្សា​រៀបចំ​ដាក់​ផែនការ សុំ​អនុសាសន៍ និង​ប្រតិបត្តិ​ការទប់ស្កាត់​ការទន្ទ្រាន​ចូលកាន់​កាប់​ដោយ​ខុសច្បាប់​លើដី​សំណ​ល់ពី​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ដែល​ភាគី​ទាំងពីរ​មិនទាន់​ធ្វើ​ពិធី​ប្រគល់​ទទួល​នៅឡើយ​នោះ​។​

​ក្នុង​ឳ​កាស​នោះ លោក ជាម ច័ន្ទ​សោភ័ណ បាន​ចាត់​ឲ្យ​ក្រុមការងារ​ត្រូវ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ជាក់លាក់​នូវ​អ្នក​តវ៉ា​ដោយ​ខុសច្បាប់ អ្នក​ញុះញង់ និង​មេខ្លោង​ដែល​នៅ​ពីក្រោយ​រឿងនេះ ដើម្បី​ឈានទៅ​វែកមុខ​យកមក​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ បញ្ចប់​បញ្ហា​ឲ្យ​បាន​ឆាប់ ព្រោះថា​នៅទីនេះ​ជា​ចំណុច​ដ៏​ក្តៅគគុក ដោយ​កន្លង មក​អ្នកនយោបាយ​មួយចំនួន​តូច​នោះ បាន​យក​ទីតាំង​នេះ ដើម្បី​កេងចំនេញ​នយោបាយ​ជា​រើ​យៗ​។​

​លោក ជាម ច័ន្ទ​សោភ័ណ ក៏​សង្ឃឹមថា សេនាធិការ​រ​រប​ស់ឯក​ឧ​ត្ត​ម ត្រូវមាន​ទំនួល​ខុសត្រូវ​ឲ្យ​បានច្បាស់លាស់ ដូច​ឯកឧត្តម​បណ្ឌិត មាន​ទំនួល​ខុសត្រូវ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ក្រឡាហោម ស ខេង និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ដូចគ្នា​។ ដោយឡែក បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី និង​មិនមាន​ដី​ពិតប្រាកដ​នោះ ត្រូវ​ស្នើសុំ​មក​រដ្ឋបាលខេត្ត ដើម្បី​រៀបចំ​ឲ្យ​បងប្អូន​នូវ​ដី​សម្បទាន​សង្គមកិច្ច តាម​គោនយោបាយ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៍​ឆ្នើម​។​

​ជាមួយគ្នា​នោះ លោក អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ជូន​កងកម្លាំង​ដែល​ឈរជើង​ប្រចាំការ​នៅ​តំបន់​នោះ​មួយចំនួន​ផងដែរ ដែលជា​ការលើកទឹកចិត្ត​ដល់​បងប្អូន​ខិតខំ​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ​ជូន​ជាតិ​មាតុភូមិ​នៃ​យើង​៕ ដោយ​៖​កូ​ឡាប​

spot_img
×