Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារក​ ១៥​នាក់ ត្រូវបាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ដោយសារ​បញ្ហា​ស្លេកស្លាំង និង​កង្វះ​ជាតិ​ដែក ដោយញ៉ាំ​ផលិតផល​ម្សៅ​ទឹកដោះគោ Nutrilatt មាន​កម្រិត​ជាតិ​ដែក​ទាប ស្ថិតក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ទារក​

spot_img

​ភ្នំពេញ​៖ ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​របស់​ឪពុកម្ដាយ​ចំនួន ១៥​គ្រួសារ ដែល​ទារក​របស់​ពួកគេ​ត្រូវបាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ដោយសារ​បញ្ហា​ស្លេកស្លាំង និង​កង្វះ​ជាតិ​ដែក​នោះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​អះអាងថា លទ្ធផល​នៃ​ការវិភាគ​បានបង្ហាញ​ថា បរិមាណ​ជាតិ​ដែក​និង​ជាតិ​ស័ង្កសី​ជាក់ស្តែង​ដែលមាន​នៅក្នុង​សំណាក ផលិតផល​ម្សៅ​ទឹកដោះគោ Nutrilatt ដែលមាន​លេខ​កូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ មាន កម្រិត​ទាប​ឆ្ងាយ​យ៉ាងខ្លាំង​ពី​បរិមាណ​ដែល​បានបញ្ជាក់​នៅលើ​ស្លាក​សញ្ញា​ផលិតផល ពោលគឺ​កម្រិត​ជាតិ​ដែក មាន​ចំនួន ២០​ដង តិចជាង​ចំនួន​ជាតិ​ដែក ដែល​បានបញ្ជាក់​នៅលើ​ស្លាក​សញ្ញា​ផលិតផល​។​

​នៅ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​សេចក្តីប្រកាស​ព័ត៌មាន​ថា ការវិភាគ​លើ​សំណាក​គំរូ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន​លេខ​កូដ​៤៨៧ ,៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ និង​ទទួលស្គាល់​ជា​អន្តរជាតិ​មួយ​បាន​បង្ហាញថា ជាតិ​ដែក​មាន​កម្រិត ទាប​ស្ថិតក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ទារក​។​

​ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​របស់​ឪពុកម្ដាយ​ចំនួន ១៥​គ្រួសារ ដែល​ទារក​របស់​ពួកគេ​ត្រូវបាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ដោយសារ​បញ្ហា​ស្លេកស្លាំង និង​កង្វះ​ជាតិ​ដែក អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ អង្គការ​ហេឡែន ខេ​ល​ល័​រ អន្តរជាតិ (HKI) បាន​ស្នើសុំ​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ពី គម្រោង​សិក្សា​ស្រាវជ្រាវ​ការចិញ្ចឹម​ទារក​និង​កុមារ របស់ HKI ក្នុងការ​វិភាគ​ទៅលើ​សំណាក​គំរូ​ម្សៅ​ទឹកដោះគោ ដែល​បាន​ចែកចាយ​ដោយ​ក្រុមហ៊ុន NUTRILATT MASTER LM Co,. LTD.​។ តាមរយៈ​កិច្ចសហការ​នេះ សំណាក​គំរូ​នៃ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ចំនួន​៣០​កំប៉ុង ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពិសោធន៍​ឯករាជ្យ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលជា​មន្ទីរពិសោធន៍​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​តាម​ស្តង់ដារ ISO/IEC 170252017 ដើម្បី​វិភាគ​រក​កម្រិត​ជាតិ​ដែក និង​ជាតិ ស័ង្កសី​។ នៅ​ថ្ងៃ​ថ្ងៃ​ពុធ ៨​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​អគ្គ នាយកដ្ឋាន ក​.​ប​.​ប​. បានរៀបចំ​កិច្ចប្រជុំ​មួយ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន NUTRILATT MASTER LM Co,. LTD. តំណាង​គ្រួសារ​ទារក​រងគ្រោះ​ចំនួន ១៩​នាក់ អង្គការ WHO អង្គការ UNICEF ជាមួយ​អង្គការ Hellen Keller International (HKI) តំណាង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក ក្នុងការ បើក​ស្រោមសំបុត្រ​ពិនិត្យ​រួមគ្នា​លើ​លទ្ធផល​នៃ​ការវិភាគ​លើ​សំណាក​គំរូ ហើយ​ជា​លទ្ធផល​ត្រូវបាន​បង្ហាញ​ដូច ខាងក្រោម​៖

​តារាង​ប្រៀបធៀប​កម្រិត​ជាតិ​ដែក និង​ស័ង្កសី ដែល​ប្រកាស​ដោយ​ក្រុមហ៊ុន NUTRILATT MASTER LM OO LTD. និង​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​ឯករាជ្យ និង​ទទួលស្គាល់​ជា​អន្តរជាតិ (Independenty and Internationally Accredited Laboratory)​។​

​លទ្ធផល​នៃ​ការវិភាគ​បានបង្ហាញ​ថា បរិមាណ​ជាតិ​ដែក​និង​ជាតិ​ស័ង្កសី​ជាក់ស្តែង​ដែលមាន​នៅក្នុង​សំណាក ផលិតផល​ម្សៅ​ទឹកដោះគោ Nutrilatt ដែលមាន​លេខ​កូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ មាន កម្រិត​ទាប​ឆ្ងាយ​យ៉ាងខ្លាំង​ពី​បរិមាណ​ដែល​បានបញ្ជាក់​នៅលើ​ស្លាក​សញ្ញា​ផលិតផល ពោលគឺ​កម្រិត​ជាតិ​ដែក មាន​ចំនួន ២០​ដង តិចជាង​ចំនួន​ជាតិ​ដែក ដែល​បានបញ្ជាក់​នៅលើ​ស្លាក​សញ្ញា​ផលិតផល ហើយ​ចំណែក​ជាតិ ស័ង្កសី​វិញ​មាន​ចំនួន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ទៅនឹង​អ្វីដែល​បានបញ្ជាក់​នៅលើ​ស្លាក​សញ្ញា​។ សម្រាប់​ក្រុម​អាយុ​ទារក​ទាំងពីរ​ខាងលើនេះ ផលិតផល Nutrilatt មិនបាន​បំពេញ​តាម​តម្រូវការ​អប្បបរមា​លើ​កម្រិត​ជាតិ​ដែក ដែលមាន​កំណត់​ក្នុង​ស្តង់ដារ Codex នោះទេ​។ ជាក់ស្តែង​ផលិតផល​ទាំងនេះ​ស្ទើរតែ​គ្មាន​ជាតិ​ដក​សោះ ពោលគឺ​កម្រិត​ជាតិ​ដែក​មាន​ត្រឹមតែ តម្រូវការ​យ៉ាងតិច​គឺ ២.២៨៦ មី​លី​ក្រាម​តិច ៤.៧២ មី​លី​ក្រាម​/១០០ ក្រាម សម្រាប់​ផលិតផល​លេខ​១ (​អាយុ​ពី ០ ដល់ ៦​ខែ​) និង​យ៉ាង​/១០០ ក្រាម សម្រាប់​ផលិតផល​លេខ​២ (​អាយុ​ពី ៦ ដល់ ១២​ខែ​)​។​

​ជាតិ​ដែក​គឺជា​សារជាតិ​ចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព​និង​ការអភិវឌ្ឍ​របស់​កុមារ​។ កង្វះ​ជាតិ​ដែក (​ដែលជា​មូលហេតុ​នៃ​បញ្ហា​ស្លេកស្លាំង​) នឹងធ្វើ​ឱ្យ​កុមារ​អាយុ​ក្រោម ២​ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ទទួលបាន​លទ្ធ​ផល​មិន ល្អ​លើ​ការអភិវឌ្ឍ​ផ្នែក​ខួរក្បាល សតិបញ្ញា ស្មារតី ការអភិវឌ្ឍ​ផ្នែក​រាងកាយ និង​ការអភិវឌ្ឍ​ផ្នែក​អារម្មណ៍ មនោសញ្ចេតនា និង​ទំនាក់ទំនង​ជាមួយ​មនុ​ស្សដ​ទៃទៀត​នៅក្នុង​សង្គម​។ ជាតិ​ស័ង្កសី ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ ធ្វើឱ្យមាន​ការលូតលាស់​កោសិកា​រាងកាយ​។ កង្វះ​ជាតិ​ស័ង្កសី​ធ្ងន់ធ្ងរ​ចំពោះ​ទារក​អាច​បណ្តាលឱ្យ​ពួក​គេ​មាន ការលូតលាស់​ផ្នែក​រាងកាយ​យឺតយ៉ាវ​ដែល​ធ្វើឱ្យ​កុមារ​មាន​បញ្ហា​ក្រិស​ក្រិន ការអភិវឌ្ឍ​ផ្នែក​សតិបញ្ញា​ស្មារតី​យឺត យ៉ាវ និង​ការថយចុះ​សមត្ថភាព​របស់​រាងកាយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​។​

ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​តម្រូវឱ្យធ្វើ​ការផលិត​ស្របតាម​ស្តង់ដារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង និង​មាន​សមាស ភាព​ផ្សំ​ជាក់លាក់​។ គណៈកម្មាការ​កូ​ដិ​ច (Codex Alimentarius Commision) ដែលជា​ស្ថាប័ន​រួម​បង្កើតឡើង ដោយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ បាន​កសាង ស្តង់ដារ​កូ​ដិ​ច​ស្តីពី​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​សម្រាប់​ទារក និង​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​សម្រាប់​ប្រើ ប្រាស់​ក្នុងករណី​វេជ្ជសាស្ត្រ​ពិសេស​សម្រាប់​ទារក (CXS 72-1981) ដែល​ផ្តល់ព័ត៌មាន​ពេញលេញ​ទាក់ទង​ទៅ នឹង​តម្រូវការ​សមាសធាតុ​ផ្សំ គុណភាព និង​សុវត្ថិភាព​សម្រាប់​ផលិតផល​ដើម្បី​អាច​ឱ្យធ្វើ​ចរាចរណ៍​ក្នុង​ទីផ្សារ បាន ហើយ​ដែល​ក្នុងនោះ​បានកំណត់​ពី​តម្រូវការ​អប្បបរមា​សម្រាប់​ជាតិ​ដែក​នៅក្នុង​ទឹកដោះគោ​ម្សៅ​ជុំ​តាម​រូប មន្ត​សម្រាប់​ទារក គឺមាន​បរិមាណ​ចំនួន ០.៤៥ មី​លី​ក្រាម /១០០ គីឡូ​កាឡូរី កម្រិត​ជាតិ​ស័ង្កសី​អប្បបរមា​ដែលមាន​អាច​អនុញ្ញាត​បាន​គឺមាន​បរិមាណ ០.៥ មី​លី​ក្រាម /១០០ គីឡូ​កាឡូរី​។ តាម​ស្តង់ដារ​កូ​ដិ​ច​លេខ​_cXS 156 1987 សម្រាប់​ផលិតផល Follow-Up Formula បានកំណត់ តម្រូវការ​អប្បបរមា សម្រាប់​ជាតិ​ដែក​នៅក្នុង​ទឹក ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​គឺ​ត្រូវមាន​បរិមាណ ១ មី​លី​ក្រាម ។ ត្រូវមាន​បរិមាណ​ចំនួន ០.៥ មី​លី​ក្រាម​/១០០ គីឡូ​កាឡូរី /១០០ គីឡូ​កាឡូរី កម្រិត​ជាតិ​ស័ង្កសី​អប្បបរមា​គឺ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ក្នុងការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​សុវត្ថិភាព និង​សុខភាព​ជូន​អ្នកប្រើប្រាស់​ទាំងអស់​ជា ពិសេស​ទារក​និង​កុមារ​កម្ពុជា​យើង​។ យើង​រំពឹងថា​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​ពិតជា គោរព​តាម​ស្តង់ដារ​អន្តរជាតិ និង​ច្បាប់​ជាតិ​។ យើង​នឹង​បន្ត​ពង្រឹង​ការអនុវត្ត​បទ​ប្បញ្ញត្តិ​របស់​យើង ដើម្បី​ធានាថា ក្រុមហ៊ុន​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំងអស់​គោរព​យ៉ាង​តឹងរ៉ឹង​នូវ​បទ​ប្បញ្ញត្តិ​របស់​កម្ពុជា​។

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​ដែល​បាន​អះអាង​លើ លិខិត​បដិសេធ​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​នូ​ទ្រី​លេ​ត ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ថា​៖ “​ការប្រកាស​លទ្ធផល​ជា​ឯកតោភាគី របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ដែល​លទ្ធផល​នោះ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង ពី​លទ្ធផល​ដែល​ក្រុមហ៊ុន​ទទួលបាន​ពី​មន្ទីរពិសោធន៍ BVAQ និង​មន្ទីរពិសោធន៍ ALS នៃ​ប្រទេស​សឹង្ហ​បុរី ដែលមាន​លេខ​កូដ​៖ 537 / 562 / 563 / 568 ដែល​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ តែងតែ​យកទៅ​ធ្វើ​ពិសោធន៍ និង​ទទួលស្គាល់​ជា​ផ្លូវការ​។”

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សូម​ធ្វើការ​បញ្ជា​ក់លើ​ការចោទប្រកាន់​ខាងលើ ដូចតទៅ​៖

•​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម ពុំដែល​ធ្វើការ​ពិសោធន៍ និង​ទទួលស្គាល់​ជា​ផ្លូវការ នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន​លេខ B/N: 537 / 562 / 563 / 568 ទាល់តែសោះ​។​

•​លទ្ធផល​វិភាគ​គំរូ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt មាន​លេខ B/N: 487 / 488 / 536 / 537 / 538 / 539 ដែល​អគ្គនាយកដ្ឋាន បានធ្វើ​ការប្រកាស ជា​លទ្ធផល​វិភាគ​ដែល​បាន​ធ្វើឡើង​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​និង​ទទួលស្គាល់​ជា​អន្តរជាតិ (Independent and Internationally Accredited Laboratory) នៅ​ប្រទេស​សឹង្ហ​បុរី (Eurofins Food Testing Singapore PTE LTD)​។​

•​ដំណើរការ​កាត់​ស្រោមសំបុត្រ ការបញ្ចូល​ទិន្នន័យ និង​ការប្រកាស​លទ្ធផល​នេះ បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​និង​អង្កេត​យ៉ាង​ហ្មត់ចត់​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ដូចជា (1).​តំណាង​ក្រុមហ៊ុន Nutrilatt ដោយផ្ទាល់ ជាពិសេស​ការបញ្ចូល​ទិន្នន័យ​លើ​តារាង​ប្រៀបធៀប​លទ្ធផល​ជាមួយនឹង​ស្តង់ដារ​កូ​ដិ​ច​អន្តរជាតិ ធ្វើ​ឡើយ​ដោយ​ភាគី​ក្រុមហ៊ុន Nutrilatt (​មាន​រូបថត​) (2).​តំណាង​មាតាបិតា​ទារក​រងគ្រោះ​ចំនួន ១៩​នាក់ (3).​តំណាង​មាតាបិតា​ទារក​ដែល​បាន និង​កំពុង​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ Nutrilatt ចំនួន ៣​នាក់ (4).​តំណាង​អង្គការ​អន្តរជាតិ​ធ្វើការ​លើ​ផ្នែក​សុខភាព​ទារក​និង​កុមារ ដូចជា អង្គការ​សុខភាព​ពិភពលោក WHO, អង្គការ UNICEFF, អង្គការ Hellen Keller International (5).​តំណាង​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួងសុខាភិបាល ។ ក្នុងន័យនេះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ មិនមែន​ធ្វើការ​ប្រកាស​លទ្ធផល​ខាងលើ​ជា​លក្ខណៈ​ឯកតោភាគី ដូច​ក្រុមហ៊ុន​បានប្រកាស​ឡើង​៕ ដោយ​៖​កូ​ឡាប​

spot_img
×