Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ដំឡើង​ឆ័​ត្រ​ធំៗ​សម្រាប់​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ – ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​ដំឡើង​ឆ័​ត្រ​ធំៗ​នៅតាម​ភ្លើងស្តុប​និង​តាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍ និង​ជួយ​សម្រួល​ដល់​អ្នកធ្វើដំណើ​រ​ទៅមក​។ ឆ័​ត្រ​ធំ​នេះ​មាន​ទំហំ ៣ ម៉ែត្រ ធ្វើឡើង យ៉ាងរឹងមាំ ដែល​អាច​ផ្តល់​ជា​ម្លប់​នា​រដូវក្តៅ និង​ជា​របាំង​ទឹកភ្លៀង​នា​រដូវវស្សា​។ អ្នកធ្វើដំណើរ​ទាំងអស់​នឹង​ប្រទះឃើញ​ឆ័​ត្រ​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន នៅតាម​ដងផ្លូវ​មាត់ទន្លេ និង​ផ្លូវធំៗ​មួយចំនួនទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​ខណៈពេលដែល​ពួកគេ​កំពុង​រង់ចាំ​ភ្លើងស្តុប​ដើម្បី​ឆ្លងផ្លូវ​។

​លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មានប្រសាសន៍ថា “​ការដំឡើង​ឆ័​ត្រ​ធំៗ នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺជា​សកម្មភាព​សង្គម​មួយ​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ក្នុងការ​រួមចំណែក​ដ​ល់​សហគមន៍​កម្ពុជា និង​ជួយ​លើកទឹកចិត្ត​អ្នកធ្វើដំណើរ​ថ្មើរជើង ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត​លើ​ដងផ្លូវ និង​រួមគ្នា​កាត់បន្ថយ​បរិយាកាស​កខ្វក់​ក្នុង​ទីក្រុង​។ យើងខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សាលា​រាជធានី​ភ្នំពេញ ដែល​បានផ្តល់​ការគាំទ្រ និង​ផ្តល់​ការប្រឹក្សា​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​ការដំឡើង​ឆ័​ត្រ​ទទួលបាន​ជោគជ័យ​និង​មាន​ភាពរលូន​។

​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន តែងតែ​យកចិត្តទុកដាក់​ចូលរួម​ចំណែក​លើកស្ទួយ​សុខុមាលភាព​សហគមន៍ តាមរយៈ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម (CSR) នានា​របស់ខ្លួន​។ នាពេល​ថ្មីៗ​នេះ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​ឈាម​ដល់​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​កម្ពុជា ការចូលរួម​យុទ្ធនាការ​ប្រឆាំង​ជម្ងឺឆ្លង COVID-១៩ និង​ការបរិច្ចាគ​សៀវភៅ​ជូន​ដល់​សាលារៀន​នៅតាម​ទីជនបទ​នានា​។ ការដំឡើង​ឆ័​ត្រ​តាម​ដងផ្លូវ គឺជា​សកម្មភាព​សង្គម​ដ៏​សំខាន់​មួយ​ផងដែរ ហើយ​យើង​នឹង​បន្ត​ដំឡើង​ឆ័​ត្រ​ធំៗ​បែបនេះ​បន្ថែមទៀត​នៅតាម​ទីតាំង​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ ក្នុងន័យ​ជួយ​សម្រួល​សុខុមាលភាព​សហគមន៍​។​

​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​សន្សំ ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​បណ្តាញ​ប្រតិបត្តិការ​តាមរយៈ ១៣៦ សាខា​ទូទាំងប្រទេស​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ជា​បុត្រ​សម្ព័ន្ធ ធនាគារ​អ៊ូ​រី ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​នឹង​កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​ដល់ សហគមន៍​កម្ពុជា​អស់​រយៈពេល​ជាង ២០​ឆ្នាំ ជាមួយនឹង ផលិតផល និង​សេវា​ហិរញ្ញវត្ថុ ដ៏​សម្បូរបែប មានដូចជា ប្រាក់​បញ្ញើ​-​សន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់​ក្នុងស្រុក​និង​ក្រៅ​ស្រុក សេវា​ធនាគារ​ចល័ត ការទូទាត់​វិក្កយបត្រ និង​អេ​ធី​អឹម​។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២០ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មានទ្រព្យ​សកម្ម​សរុប​ចំនួន ៦២៨.១៩ លាន​ដុល្លារ​អាមេរិក ផលប័ត្រ​ឥណ​ន​ទាន​សរុប​ចំនួន ៥២៥.១៦ លាន​ដុល្លារ​អាមេរិក និង​សមតុល្យ​ប្រាក់​បញ្ញើ​-​សន្សំ​សរុប​ចំនួន ៩៥.៥០ លាន​ដុល្លារ​អាមេរិក​ ៕ ដោយ ៖ CEN

spot_img
×