Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ​នៃ​ការកកើត​ក្លឹប Arsenal

spot_img

​ក្លឹប​បាល់ទាត់ Arsenal​គឺជា​ក្លឹប​បាល់ទាត់​អាជីព​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុង​ដ៏​ប្រទេស​អង់គ្លេស​។ ក្លឹប​នេះ​ធ្លាប់​ឈ្នះ​លី​គ​កំពូល​ចំនួន​១៣​លើក​(​មាន​មួយ​លើក​មិនដែល​ចាញ់​សោះ​) ឈ្នះ FA CUP ១៤​ដង League Cup ២​ដង FA Community Shields ១៥ European Cup Winners’ Cup ម្តង និង Inter-Cities Fairs Cup មួយ​លើក​។​
​ឈ្មោះ​ពេញ​: Arsenal Football Club
​រហ័ស​នាម​: កាំភ្លើង​ធំ (The Gunners)
​បង្កើតឡើង​: ខែតុលា​ឆ្នាំ​១៨៨៦ ១៣៣​ឆ្នាំ​កន្លងមកហើយ​
​ទីលាន​: Emirates Stadium
​ផ្ទុក​ទស្សនិកជន​បាន​: ៦០៧០៤​នាក់​
​ម្ចាស់​ក្លឹប​: Kroenke Sports& Entertainment
​គ្រូបង្វឹក​: Mikel Arteta

*​ប្រវត្តិសាស្ត្រ​
_​ការផ្លាស់ប្តូរ​ឈ្មោះ ១៨៨៦-១៩១៩
​ក្នុង​ខែតុលា​ឆ្នាំ​១៨៨៦ David Danskin បុរស​សញ្ជាតិ​ស្កុ​ត និង​កម្មករ​ផ្នែក​ផលិត​គ្រាប់បែក​នៅ Woolwich ដែល​ឥឡូវ​ជា​តំបន់​នា​ភាគ​អាគ្នេយ៍​ទីក្រុង​ឡុង​ដ៏ បាន​បង្កើត​ក្រុម Arsenal ឈ្មោះ​ជា Dial Square ដោយ​សមាជិក​ម្នាក់ៗ​បរិចាក​ប្រាក់​៦​ភេ​ន​ហើយ Danskin បាន​បន្ថែម​បី​សៀ​ល​លីង​ទៀត​ដើម្បី​ជួយ​បង្កើត​ក្លឹប​។​ឈ្មោះ​នេះ​ត្រូវបាន​ដាក់​តាម​រាជឃ្លាំង​សព្វាវុធ​មហាអំណាច​ចក្រភព អង់គ្លេស​។ ជម្រក​ដំបូង​របស់​ក្លឹប​បាល់ទាត់ Royal Arsenal FC Plumstead Common តែ​ទោះជា​យ៉ាងណាក៏ដោយ ភាគច្រើន​ពួកគេ​ចំណាយពេល​វេលា​នៅ​ទិសអាគ្នេយ៍​ទីក្រុង​ឡុង​ដ៏ នា​ជ្រុង​ម្ខាង​ទៀត​នៃ Plumstead គឺ​នៅ Manor Ground​។ ពានរង្វាន់​លើកដំបូង​ដែល​ពួកគេ​គឺ Kent Senior Cup​និង London Charity Cup​ក្នុង​ឆ្នាំ​១៨៨៩-១៨៩០​និង London Senior Cup នៅ​ឆ្នាំ​១៨៩០-៩១ ទាំងនេះ​គ្រាន់តែ​ជា​ពាន​របស់​សមាគម​បាល់ទាត់​ប៉ុណ្ណោះ​។​ក្នុង​ឆ្នាំ​១៨៩១ Royal Arsenal បានប្រែក្លាយ​ខ្លួន​ទៅជា​ក្លឹប​អាជីព​។​

Royal Arsenal បាន​ប្តូរ​ឈ្មោះ​ជា​លើក​ទី​ពីរ​គឺ​ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកំណត់​(Limited Liability Company) ក្នុង​ឆ្នាំ​១៨៩៣​។ ពួកគេ​បាន​ចុះបញ្ជី​ឈ្មោះ​ថ្មី​គឺ Woolwich Arsenal ជាមួយនិង​សម្ព័ន្ធ​បាល់ទាត់​(The Football League) ក្រោយ​ឆ្នាំ​នោះ​ពួកគេ​ក៏បាន​ឡើងមក​លេង​ក្នុង​សម្ព័ន្ធ​បាល់ទាត់​។ Woolwich Arsenal គឺជា​សមាជិក​នៅ​ភាគខាងត្បូង​ដំបូង​គេ​នៃ​ស​ម្ព្័​ន្ធ​បាល់ទាត់​ដែល​បាន​លេង​នៅ កម្រិត​ទី​ពីរ​(Second Division)​ហើយ​និង​បានឈ្នះ​ឡើងមក​លេង​នៅ​កម្រិត​ទីមួយ​ក្នុង​ឆ្នាំ​១៩០៤​។ ការធ្លាក់ចុះ​ចំនួន​នៃ​អ្នកទស្សនា​ដោយសារ​ហិរញ្ញវត្ថុ​ក្នុងចំណោម​កម្មករ​ផ្នែក​ផលិត​គ្រាប់បែក​និង​ការមកដល់​ពី​ក្រុមបាល់ទាត់​ផ្សេងៗ​ទៀត​នៅក្នុង​ទីក្រុង​ធ្វើ​ឲ្យ​ក្លឹប Woolwich Arsenal​ស្ទើរតែ​ខ្ស័យ​ធុន​ត្រឹម​ឆ្នាំ​១៩១០​។ បុរស​ជំនួញ Henry Norris និង William Hall បាន​ក្លាយជា​អ្នកពាក់ព័ន្ធ​ក្នុង​ក្លឹប​និង​បាន​សម្លឹង​ឃើញ​ក្នុង​ការនាំ​ពួកគេ​ទៅ​កន្លែង​ផ្សេងទៀត​។​
​នៅ​ឆ្នាំ​១៩១៣ ភ្លាមៗ​បន្ទាប់ពី​ធ្លាក់​ទៅ​កម្រិត​ទី​ពីរ​វិញ Woolwich Arsenal បាន​ផ្ទេរ​ទៅ​កីឡដ្ឋាន​ថ្មី​នៅ Highbury ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៏​។ លើក​នេះហើយ​ដែល​បាន​មើលឃើញ​ពួកគេ​ផ្លាស់ប្តូរ​ឈ្មោះ​ជា​លើក​ទី​បី​ដោយ​លប់​ពាក្យ Woolwich​ចេញ​នៅសល់តែ The Arsenal​។ និង​ក្រោយមកទៀត​ក្នុង​ឆ្នាំ​១៩១៩​ក្រុមប្រឹក្សា​និង​សមាជិក​ប្រតិបត្តិ​ទាំងអស់​សម្រេច​លុប​ពាក្យ​”The” ចេញ​ដោយ​នៅសល់តែ​ពាក្យ​ថា​ក្លឹប Arsenal ប៉ុណ្ណោះ​ហើយ​និង​និង​ត្រូវបាន​ប្រើ​រហូតមកដល់​សព្វថ្ងៃ​នេះ​៕
​ដោយ ៖​វិច្ឆិកា​

spot_img
×