Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នរណា​ខ្លះ នៅចាំ​គាត់​?

spot_img

​ដោយមាន​ម្តាយ​និង​ឪពុក​ជា​ជនជាតិ​អា​ហ្ស​ង់​ទី​នន គាត់​បានចាប់ផ្តើម​ដំបូង​លេង​ក្នុង​ក្លឹប​អាជីព នា​ប្រទេស​អា​ហ្ស​ង់​ទីន​នៅ​អាយុ​៨​ឆ្នាំ​មុនពេល​ផ្លាស់​ទៅ​ក្រុម ម៉ូ​ណា​កូ​ក្នុងប្រទេស​បារាំង​។​អតីត​ជា​កីឡាករ​ជម្រើសជាតិ បារាំង និង ក្លឹប​ក្នុងស្រុក AS Monaco ព្រមទាំង​នៅ​ក្លឹប​អ៊ីតាលី Juventus​និង​ក្លឹប​ផ្សេងៗ​ទៀត​ជាច្រើន​។ ស្នាដៃ​ធ្លាប់​ឈ្នះ​ជាមួយ​ក្លឹប​អាជីព​:
_ នៅ AS Monaco ធ្លាប់​ឈ្នះ Lique1 ជាមួយ​មិត្ត​រួម​ក្រុម Thierry Henry បាន​២​ដង​
_​នៅ Juventus ឆ្នាំ ២០០១-២០០២ ឈ្នះ​លី​គ​កំពូល អ៊ីតាលី​
_ ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​ធ្លាប់​ឈ្នះ World Cup 1998 និង Euro 2000​។ គាត់​នេះហើយ​ជា​អ្នក​សម្លាប់ អុ​ី​តា​លី នៅ​ម៉ោង​មាស​(Golden Goal) ២​ទល់នឹង​១ នៅ​វគ្គ​ផ្តាច់​ព្រ័ត Euro 2000​។​

គាត់​មាន​កម្ពស់​១៩០​សង់ទីម៉ែត្រ កើត​នៅ ថ្ងៃ​១៥ តុលា​ឆ្នាំ​១៩៧៧ ក្នុង​ទីក្រុង រ៉ូ​អង់ (Rouen)​ខេត្ត ណ័​រម៉ង់​ឌី (Normandy) ប្រទេស បារាំង ប៉ុន្តែ​គាត់​បាន​ធំធាត់​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​នៅក្នុង​ទីក្រុង ប៊ុ​យ​ណូ​ស អ៊ែ​រ៉េ​ស​។​គាត់​រៀបការ​ជាមួយ Beatriz Villalba ដោយ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​១៣​ឆ្នាំមាន​កូនប្រុស​២​នាក់ គឺ Aarón កើត​ឆ្នាំ​២០០០​និង Noraan កើត​ឆ្នាំ​២០០៨​។ Beatriz មកពី​ទីក្រុង Alicante ប្រទេស អេ​ស្ប៉ា​ញ​។ ពួកគេ​បាន​លែងលះគ្នា​នៅ​ឆ្នាំ​២០១២​។ បើ​និយាយ​ពី Aarón វិញ​មិនបាន​ដើរ​តាម​ជំហាន​ឪពុក​និង​ជីតា​របស់គេ​ឡើយ ដោយបាន​ចាប់​អាជីព​ជា​កីឡាករ​ប្រដាល់សេរី​។​
​ប្រវត្តិ​ក្នុង​ក្លឹប​អាជីព​
_​លេង​ឲ្យ Platense ពី​ឆ្នាំ ១៩៩៤-១៩៩៥ ៥​ប្រកួត ០​គ្រាប់​
_​បង្ហាញខ្លួន​ឲ្យ AS Monaco ពី​ឆ្នាំ​១៩៩៥-២០០០ ក្នុង​៩៣​ប្រកួត​ស៊ុត​ចូល​៥២​គ្រាប់​
_​នៅ Juventus ពី​ឆ្នាំ​២០០០-២០១០ លេង​២៤៥ ប្រកួត​ស៊ុត​ចូល​១៣៨​គ្រាប់​
_​ឆ្នាំ​២០១០​ដល់​២០១១ លេង​ឲ្យ Hércules ៣១​ប្រកួត​ស៊ុត​ចូល​១២​គ្រាប់​
_​ឆ្នាំ​២០១១ លេង​ឲ្យ​ក្លឹប Baniyas ក្នុងប្រទេស អារ៉ាប់​រួម​អេ​មី​រ៉េត ៣ ប្រកួត​សូន្យ​គ្រាប់​
_​ពី​ឆ្នាំ​២០១២-២០១៣ លេង​នៅ River Plate ៣៥ ប្រកួត​ស៊ុត​ចូល ១៦​គ្រាប់​
_​លេង​ឲ្យ Newell’s Old Boy ២៤ ប្រកួត​ស៊ុត​ចូល ៧ គ្រាប់​
_​ឆ្នាំ​២០១៤ លេង​នៅ​ក្លឹប​ប្រទេស ឥណ្ឌា Pune City ដែលមាន​មូលដ្ឋាន​នៅ​ក្រុង ពូ​ណេ រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា ៩ ប្រកួត​ស៊ុត​ចូល ២ គ្រាប់​
​សរុប​ក្នុង​ក្លឹប​អាជីព គាត់​លេង​បាន ៤៤៥ ប្រកួត​ស៊ុត​ចូល ២២៧ គ្រាប់​
​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង​:
​គាត់​លេង​បាន ៧១ ប្រកួត​ស៊ុត​ចូល ៣៤ គ្រាប់​
​បច្ចុប្បន្ន​គាត់​មាន​វ័យ ៤២​ឆ្នាំ ៩​ខែ​និង​២៧​ថ្ងៃ​
​សំណួរ​សួរថា គាត់​ឈ្មោះ​អ្វី​?៕

​ប្រភព​៖ វី​ឃី​ភី​ឌា​
​ដោយ ៖​វិច្ឆិកា​

 

spot_img
×