Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​គាំទ្រ​សកម្មភាព​របស់​កងក​ម្លាំ​ង​សមត្ថកិច្ច​ខេត្តតាកែវ ដែល​ចុះបង្ក្រាប​ដំណាំ​កញ្ឆា តែ​បែរជា​រិះគន់ថា អភិបាលស្រុក​គីរីវង់ អ​សម្ថ​ភាព​លើ​ការទប់ស្កាត់ ខណៈ​ដែរ​ដំណាំ​កញ្ឆា​នេះ នៅតែ​បន្ត​មាន​អ្នក​លួច​ដាំ​ជា​ហូរហែរ​និង​គ្រប់​រដូវ​

spot_img

​តាកែវ ៖ នគរបាល​ខេត្តតាកែវ នៅតែ​បន្ត​បោសសម្អាត​ដំណាំ​កញ្ឆា​នៅតាម​ជួរ​ភ្នំ នៅក្នុង​ស្រុក​គីរីវង់ គ្រប់ពេលវេលា ខណៈដែល​ទីតាំង​ឋិត​ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ នេះ​ជាទី​តាំង​ដែល​អំណោយផល​ដល់​ជនល្មើស​លួច​ដាំ​ដំណាំ​កញ្ឆា នៅតាម​ជ្រលង​ភ្នំ ជាច្រើន ឋិត​នៅ​ភូមិ​ឃុំ​ខាងលើ ជាង​រាងរាល់ឆ្នាំ ដោយ​មិនចេះ​អស់ មិនចេះហើយ បើទោះបីជា​មានការ​បង្ក្រាប​ពី​សំណាក់​បងប្អូន​សមត្ថកិច្ច​នគរបាល​ខេត្ត និង​អាវុធហត្ថ ចុះ​កាប់ និង​ដុតបំផ្លាញ​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ជនល្មើស​បន្ត​លួច​ដាំ​ដដែល តើ​ការគ្រប់គ្រង​រស់​អជ្ញាធរ​ស្រុក​គីរីវង់ ដែលមាន​លោក ស៊ុត ខុន ជា​អភិបាលស្រុក មិនមាន​វិធានការណ៍ និង​ចំណាត់​ការដឹកនាំ​ណា​ច្បាស់លាស់​ឡើយ ។​

​សកម្មភាព​ចុះបង្ក្រាប​យ៉ាងសកម្ម​ទៅលើ​ដំណាំ​កញ្ឆា ដូច​ភ្លៀងរលឹម​របស់​សមត្ថ​កិច្ច​ខេត្តតាកែវ គឺ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅក្នុង​ខេត្ត មានការ​កោ​ក​សរសើរ​ដល់​បងៗ ដែលជា​កងកម្លាំង​ក្នុង​យុទ្ធនា​ការចុះ​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​នេះ​គ្រប់ពេល ក៏ប៉ុន្តែ​ក៏មាន​មជ្ឈដ្ឋាន​មួយចំនួន ក៏បាន​ធ្វើការ​រិះគន់​ដល់​លោក​អភិបាលស្រុក​គីរីវង់​ថា អសមត្ថភាព ក្នុងការ​ទប់ស្កាត់​លើ​ការ​លួច​ដាំ​ដំណាំ​កញ្ឆា​យ៉ាង​អ​នា​ធិ​បរ​ត្យ ជា​រាងរាល់ឆ្នាំ​មកនេះ ។

​សូមបញ្ជាក់​ផងដែរ​ថា សកម្មភាព​របស់​នគ​របាល​ស្រុក​គីរីវង់​ចុះបង្ក្រាប និង​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​នេះ គឺ​ធ្វើ​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រះបាទ​ជាន់​-​ប៉ុស្តិ៍​ព្រៃ​អំពក​-​ប៉ុស្តិ៍​គិរី​ចុង​កោះ​-​ប៉ុស្តិ៍​កំណប់ -​ប៉ុស្តិ៍​ព្រៃ​រំដេង និង​ប៉ុស្តិ៍​ភ្នំ​ដិ​ន បាន​ចុះ​ស្រាវជ្រាវ​រុករក​កាប់​នឹង​ដុតបំផ្លាញ ដំណាំ​កញ្ឆា​ដែល​ជនខិលខូច លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​១៣​ទីតាំង បំផ្លាញ​អាង​ស្តុ​ប​ទឹក​ចំនួន​៦​អាង នៅ​ចំណុច​ដុប​ទឹក​ត្របែក​និង​ដុប​ដា​ដំរី​ស្ថិតនៅ​ក្នុងភូមិ​សាស្ត្រា ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលមាន​ផ្ទៃដី​ប្រមាណ​១៨៥៦​ម៉ែត្រការ៉េ​។
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក អ្នក​ដាំ​ដំណាំ​កញ្ឆា ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕​ដោយ​៖ តាកែវ​


spot_img
×