Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​បើក​រ៉ឺម៉ក​សណ្ដោង​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​កុងតឺន័រ ចត​ចោល​នៅ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​រ៉ឺម៉ក​ជ្រុល​ទៅបុក​គូទ​កុងតឺន័រ ចត​ចោល​នៅ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង 9 និង 15 នាទី​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ 4 ត្រង់ចំណុច​កើតហេតុ​ទ​ល់​មុខ​ខ្លោងទ្វារ​បុរី​សែន​មនោ​រម្យ ក្នុង​សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ស្វាយរៀង 3-A07 54 ចត​ចោល​នៅ​ចិញ្ចើមផ្លូវ ស្រាប់តែ​ភ្លាម​នោះដែរ គេ​បានឃើញ​បុរស​ម្នាក់​បើក​រ៉ឺម៉ក​សណ្ដោង​អត់​ផ្លាកលេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ត្រង់ចំណុច​កើតហេតុ ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​កុងតឺន័រ ពីក្រោយ​ពេញទំហឹង​រួច​ជ្រុល​ក្បាល​ទៅបុក​ដែក​កាង បណ្តាល​ឲ្យ​ធ្លាយ​ក្បាល​ស្លាប់បាត់​បង់ជីវិត​ភ្លាម នៅនឹងកន្លែង​កើតហេតុ​។​

​សព​បុរស​ខាងលើ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ ក៏បាន​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាយ​និង​យក​រ៉ឺម៉ក និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ក្រុង រួច​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​សា មេ​ត​

spot_img
×