Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​មើល​ស្តាយ​ប្លែកៗ ពេល​បុណ្យ Halloween ជិត​មកដល់

spot_img

ភ្នំពេញ​-​តារាចម្រៀង នឹង​តារា​សម្តែង ព្រមទាំង​អ្នក​ក្នុង​រង្វង់​សិល្បៈ​ជាច្រើន​ដួង បាន​តែងខ្លួន​ប្លែកៗ ក្នុង​ថ្ងៃ​ខួបកំណើត លោក អ៊ិន ទី​តូ អ្នកគ្រប់គ្រង​ផ្នែក Event and Concert ប្រចាំ​ផលិតកម្ម​ថោ​ន កាលពី​រាត្រី​ថ្ងៃទី​១១ តុលា ២០១៧ នៅ​គេហដ្ឋាន​របស់លោក​ផ្ទាល់​។

អ្នកសិល្បៈ​ប្រមាណ​ជាង​៦០​នាក់ បាន​តែងខ្លួន​បែប​ប្លែកៗ​ខ្លះ​តែង​ជា​ខ្មោច បែប​ប​ច្ចឹ​ម​ប្រទេស និង​ខ្លះទៀត​បែប​ជា​ខ្មោច​ខ្មែរ ជាពិសេស​គឺមាន​បែប​ខ្មែរ​បុរាណ ខ្មែរ​ទាន់សម័យ គួរ​ឲ្យ​ទាក់ទាញ ខណៈដែល​កម្មវិធី​មួយ​នេះ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា មូល​ហេតុដែល​ធ្វើបែបនេះ គឺ​ស្រប​ពេលដែល​ខាង​ប៉ែក​អ៊ឺរ៉ុប ជិត​ដល់​ថ្ងៃបុណ្យ Halloween​។

តា​រាជា​ច្រើ​ដួង មានដូចជា​តារាចម្រៀង កញ្ញា ទេព បូ​ព្រឹក្ស​, កែវ សុ​បញ្ញា​, កញ្ញា ចម្រើន សុ​ភ័​ក្រ​, កញ្ញា​ប៉ាច គីម​មួយ​,​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា​, អ្នកនាង យក់ ថិ​ត​រដ្ឋា​, រ៉ូ​លីន​, G Davith, លោក ករុណា ពេជ្រ​, សុគន្ធ​ថេ​រ៉ា​យុ​, តារា​សម្តែង ណា​ខុន​, កញ្ញា សន សុធី អតីត​ហ្វ្រេ​ស៊ី​លេខ​១ និង​អ្នកសិល្បៈ​ជាច្រើនរូប​ទៀត​៕​ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×