Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​អាយុ​១៥​ឆ្នាំ មានរឿង​បន្តិច​បន្តិច​ចិត្តខ្លាំង លោត​ពី​អគារ​ជាន់​ទី​២៥ ឪពុក​រង់ចាំ​ត្រង​ចាប់​ខាងក្រោម​ស្លាប់​ទាំងពីរ​

spot_img

ក្មេងស្រី​ជំទង់​អាយុ ១៥ ឆ្នាំ ម្នាក់ បាន​លោត​ពីលើ​ដំបូល​អគារ​ជាន់​ទី​២៥ នៅ​ស្រុក Lu ខេត្ត Sichuan ប្រទេស​ចិន និង​ធ្លាក់ចុះ​ចំ​លើ​ឪពុក​របស់​នាង ដែល​កំពុង​ឈរ​រង់ចាំ​ចាប់​ខាងក្រោម ក្នុង​បំណង​កុំ​ឲ្យ​កូន​ធ្លាក់​ដល់​ដី​។ ប៉ុន្តែ ជា​អកុសល ទាំង​ឪពុក និង​កូនស្រី បាន​ស្លាប់​ទាំងពីរ​ដោយសារ​ការប៉ះទង្គិច​ធ្ងន់ធ្ងរ​។​

​ជុំវិញ​ករណី​នៃ​ការស្លាប់​ទាំង​ឪពុក​និង​កូនស្រី​នេះ​ផងដែរ ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​ដោយសារតែ​ការឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​ក្លា​មួយ រវាង​ឪពុក និង​កូនស្រី ខណៈដែល​នាង​មិន​ចង់ទៅ​ហាត់រៀន​លេង​ព្យា​ណូ នៅ​ជាន់​ផ្ទាល់​ដី​នៃ​អគារ​កើតហេតុ​នោះ​។​

​មនុស្ស​ម្នាក់ បានធ្វើការ​ព្រមាន​ដល់​ហ្វូងមនុស្ស ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រោម​អគារ​ឲ្យ​ជៀស​ចេញ​។ ទោះយ៉ាងណា អ្នក​ឈរ​មើល​ម្នាក់ ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​បាន​និយាយថា ឪពុក​របស់​ក្មេងស្រី​នោះ​បដិសេធ​ចាកចេញ​ទេ និង​សូម្បីរ​ត់ទៅ​ព្យាយាម​ត្រង​ចាប់​នាង នៅពេល​នាង​ធ្លាក់​ចុះមក​។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដោយសារ​ការប៉ះទង្គិច​ធ្ងន់ធ្ងរ​ឪពុក​កូន​ទាំងពីរ​ក៏បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

​អាជ្ញាធរ​ក៏បាន​ព្រមាន​ដល់​សាធារណជន កុំ​ឲ្យ​ចែករំលែក​វីដេអូ​នៃ​សកម្មភាព​លោត​របស់​ក្មេងស្រី​ផងដែរ តែ​ពុំ​អាច​ទប់ស្កាត់​បានទេ ខណៈ​ពេលនោះ​វីដេអូ​នៃ​ត្រូវបាន​ចរាចរណ៍ ពាសពេញ​បណ្តាញ​សង្គម​ទៅហើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×