Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ​! លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ចំណាយ​លើ​ក្រុមបច្ចេកទេស និង​គ្រឿងចក្រ​មិនចេះ​តិច​គ្រឿង ដោយសារតែ​ដើមឈើ​ដ៏​កម្រ​២​ដើម​នេះ ដើម្បី​…

spot_img

​លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ប្ញ​ទ្ធី ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប ដែល​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម សំណង់ និង​ចិញ្ចឹមសត្វ​។ បច្ចុប្បន្ន ក្រុមហ៊ុន​របស់លោក​បាន​និង​កំពុងផ្តល់​ការងារ​ជាច្រើន​ជូន​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១​ម៉ឺន​នាក់ ផងដែរ​។ ទន្ទឹមនឹងនេះ​ផងដែរ លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឬ​ទ្ធី ក៏ត្រូវ​បាន​មហាជន​កោតសរសើរ​ថា លោក​តែង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​មិន​ថា​សត្វព្រៃ ឬ ព្រៃឈើ​នោះទេ ដើម្បី​ទុក​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​។​

​ដោយឡែក ថ្មីៗ​នេះ លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល ខណៈពេលដែល​លោក​បានធ្វើការ​បង្ហោះ​អំពី​សកម្មភាព​នៃ​ការជីក​យក​ដើមឈើ​ចំនួន​២​ដើម ដោយបាន​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន​គ្រឿង ប៉ុន្តែ​ទោះបីជា​ចំណាយ​ច្រើន​យ៉ាងណា ក៏​លោក​ធ្វើ​ដែរ ព្រោះតែ​ដើម្បី​ដើម​ចាន់​ដ៏​កម្រ​របស់លោក បន្ទាប់ពី​ទទួលដំណឹង​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ​គ្រោង​នឹង​ពង្រីក​ផ្លូវលំ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ត្រង់​គីឡូម៉ែត្រ​លេខ​៥០ ទៅកាន់​ផ្លូវជាតិ​លេខ​៣​វត្ត​ប្រាសាទស្រះកែវ​ផ្សារ​ប៉ា​ង្ក​សី​។​

​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ដោយបាន​ទទួលដំណឹង​ថា​ក្រសួង​អភិវឌ្ឍន៍ជនបទ​គ្រោង និង​ពង្រីក​ផ្លូវលំ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ត្រង់​គីឡូម៉ែត្រ​លេខ​៥០ ទៅកាន់​ផ្លូវជាតិ​លេខ​៣ វត្ត​ប្រាសាទស្រះកែវ​ផ្សារ​ប័​ង្ក​សី ការពង្រីក​ផ្លូវ​នេះ​និង​ត្រូវ​ប៉ះពាល់​ដើម​ចាន់​ដ៏​កម្រ​របស់ខ្ញុំ​ចំនួន​ពីរ​ដើម ដូច​ច្នេះ​ហើយ​ខ្ញុំ​បាន​បញ្ជូន​ក្រុម​អ្នកបច្ចេកទេស​ឲ្យ​ទៅ​គាស់​ដឹកជញ្ជូន​យកមក​ដាំ រក្សាទុក​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​ម៉ុង ឫទ្ធី​សែន​ជ័យ​ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយៗ​ទៀត​បាន​ស្គាល់ អរគុណ​ច្រើន​ខ្លាំងណាស់​ចំពោះ​លោកគ្រូ​វណ្ណ វិ​ន ដែល​បាន​ដឹកនាំ​ការងារ​នេះ រហូត​ទទួលបាន​ជោគជ័យ​»៕ ដោយ​៖ លឹម ហុង​

spot_img
×