Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​សង្ស័យថា ឪពុក​ច្របាច់ក​សម្លាប់​កូនស្រី​ទាំង​៣​នាក់ រួច​ចងក​សម្លាប់ខ្លួន​ជា​ក្រោយ ខណៈ​ប្រពន្ធ​ចេញទៅ​ធ្វើការ​រោងចក្រ​

spot_img

​ភ្នំពេញ ៖ សាកសព​ឪពុក​និង​កូន​៤​នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​បន្ទប់​ជួល ខណៈ​ប្រពន្ធ​ចេញទៅ​ធ្វើការ​រោងចក្រ ដែល​គេ​សង្ស័យ ឪពុក​ច្របាច់​.​ក​សម្លាប់ខ្លួន​ជាមុន រួច​ទើប​ចង ក សម្លាប់ខ្លួន​ជា​ជា​ក្រោយ ។​នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។​

​ករណីនេះ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​លេខ​១០១៣ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ។​

​សាកសព​ទី​១​ឈ្មោះ ជុំ ម៉េង​ជូ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ ជា​កូនស្រី​ទី​១ ស្លាប់​ដោយសារ​ច្របាច់​.​ក ។​

​សាកសព​ទី​២​ឈ្មោះ ជុំ ម៉េង​ចិន ភេទ​ស្រី អាយុ​៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ ជា​កូនស្រី​ទី​២ ស្លាប់​ដោយ​ច្របាច់​.​ក ។​

​សាកសព​ទី​៣​ឈ្មោះ ជុំ ម៉េង​ចៀន ភេទ​ស្រី អាយុ​៤​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ជា​កូនស្រី​ពៅ ស្លាប់​ដោយ​ច្របាច់​.​ក​។​

​សាកសព​ទី​៤​ឈ្មោះ ជា សុខ​ជុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​គោក​គង់​កណ្តាល ឃុំ​គោក​គង់​លិច ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ ស្លាប់​ដោយ​ការចង​.​ក​សម្លាប់ខ្លួន ត្រូវជា​ឪពុក​បង្កើត​ក្មេងស្រី​ទាំង​៣​នាក់ ។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា តាម​ការបំភ្លឺ​ពី​ឈ្មោះ ឌឹ​ប សុខ​នាថ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ និង​ម្តាយបង្កើត​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ប្តី​នាង​ខ្ញុំ​ធ្លាប់បាន​និយាយប្រាប់​នាង​ខ្ញុំ​ថា នឹង​សម្លាប់​កូនស្រី​ចោល​ឲ្យ​អស់ តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ស្មានតែ​គាត់​និយាយ​លេង ។ នៅ​ព្រឹក​ថ្ងៃទី​២៦ សីហា ២០២០ នាង​ខ្ញុំ​បានចេញ​ទៅធ្វើ​ការ​នៅ​រោងចក្រ ឯ​ប្តី​នាង​ខ្ញុំ​បាន​ចេញទៅ​រត់​កង​បីដូច​សព្វដង ។​

​ស្ត្រី​ជា​ប្រពន្ធ​បន្តថា នៅ​ម៉ោង​ដឹង​កើតហេតុ​ខាងលើ នាង​ខ្ញុំ​បាន​មកដល់​បន្ទប់​ជួល​ឃើញ​ម៉ូតូ​កង់​បី​ប្តី​នៅមុខ​បន្ទប់ ហើយ​ទ្វារ​បន្ទប់​បិទ​ដាក់​ថ្ពក់​សោ​ពី​ខាងក្នុង នាង​ខ្ញុំ​ក៏បាន​ស្រែកហៅ​កូនស្រី​ទាំង​៣​នាក់ តែ​មិនមាន​សំឡេង​តប នាង​ខ្ញុំ​ក៏បាន​ស្រែកហៅ​ប្តី​តែ​នៅតែ​មិនមាន​សំឡេង​តប​ទៀត នាង​ខ្ញុំ​ក៏បាន​រុញ​ទ្វារ​ខ្លាំងៗ​រហូត​របើក​ចូលទៅក្នុង​ឃើញ​ប្តី​នាង​ខ្ញុំ​ចង​.​ក ដោយ​ក្រមា​ជាប់​នឹង​ចម្រឹង​បង្កាន់ដៃ​ឡៅតឿ នាង​ខ្ញុំ​ក៏បាន​ស្រែកហៅ​ប្អូនថ្លៃ​ឈ្មោះ ជា ស្រី​នាង ដែល​នៅជាប់​បន្ទប់​រួច​បាន​យក​កន្ត្រៃ​មក​កាត់​ខ្សែ​ទម្លាក់​ប្តី​ចុះមក​ក្រោម​ទើប​ដឹងថា​ប្តី​នាង​ខ្ញុំ​ស្លាប់បាត់​ហើយ រួច​នាង​ខ្ញុំ​បាន​មើល​ទៅលើ​ពូក​ឃើញ​កូនស្រី​២​នាក់​ឈ្មោះ ម៉េង​ចិន និង​ម៉េង​ចៀន ដេក​នៅលើ​ពូក​នាង​ខ្ញុំ​ក៏បាន​ទៅ​អង្រួន​ទើប​ដឹងថា​ស្លាប់ រួច​នាង​ខ្ញុំ​បាន​ឡើង​ទៅលើ​ឡៅតឿ ឃើញ​កូនស្រី​នាង ឈ្មោះ ម៉េង​ជូ ដេក​ផ្ងារ​នាង​ខ្ញុំ​ក៏បាន​ទៅ​អង្រួន​ទើប​ដឹងថា​កូនស្រី​នាង​ខ្ញុំ និង​ប្តី​ស្លាប់​អស់ហើយ​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ ជា ស្រី​នាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខ្ញុំ​ឃើញ​បងប្រុស​ខ្ញុំ​ជិះ​កង់​បី​ចេញចូលៗ​បន្ទប់​ជួល​ធម្មតា​, ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៦ សីហា ២០២០ នាង​ឮ​សំឡេង​ក្មួយ​ស្រី​នាង​ឈ្មោះ ម៉េង​ចិន និង​ម៉េង​ចៀន ប្រលែង​គ្នា​សើច​ធម្មតា ។ បន្តិចក្រោយមក ក៏​លែង​លឺ​រហូតដល់​ម៉ោង​ដឹង​កើតហេតុ​ខាងលើ បងថ្លៃ​ខ្ញុំ​បានមកពី​ធ្វើការ​រួច​ឮ​សំឡេង​គាត់​ស្រែកហៅ​កូនស្រី​គាត់​ទាំង​៣​នាក់ និង​ប្តី​គាត់​ឲ្យ​បើកទ្វារ​បន្ទប់​រួច​ក៏​ឮ​សំឡេង​រុញ​ទ្វារ​គ្រាំង បន្តិចក្រោយមក​បងថ្លៃ​ខ្ញុំ​បាន​ស្រែក​ផ្អើលឆោឡោ នាង​ខ្ញុំ​ក៏​ស្ទុះ​ទៅ​មើល ឃើញ​បងប្រុស​នាង​ខ្ញុំ ចងក ហើយ​ពួក​ខ្ញុំ​ក៏បាន​កាត់​ខ្សែចំណង​ទម្លាក់​ចុះមក​ក្រោម​តែ​ស្លាប់បាត់​ហើយ ។​

​សាកសព​កូនស្រី​ទាំង​៣​នាក់​ស្លាប់​ដោយ​ការ​ច្របាច់​.​ក ។ ចំណែក​សាកសព​ឪពុក​ស្លាប់​ដោយ​ចងក​(​ធ្វើអត្តឃាត​) ។ សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ដោយ​៖​កូ​ឡាប​

spot_img
×