Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ធ្លាប់​ជាប់ពន្ធនាគារ ពីបទ​លួច ចេញមក​វិញ បន្ត​លួច​ទៀត ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន បញ្ជូនទៅ​ពន្ធនាគារ​វិញ​

spot_img

​បន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានរៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ពីបទ​លួច នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​ឈ្មោះ រើ​ន កុក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ប​.​មានជ័យ 1B.6687 ជា​របស់​ឈ្មោះ សេង គីហ៊ាង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្នាក់នៅ​បូរី​ដួង​ចាន់ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ទៀតថា ៖ តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ សេង គីហ៊ាង បាន​រៀបរាប់ថា ៖ នៅ​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ គាត់​បានមកពី​ផឹកស្រា ក៏​ទុក​ម៉ូតូ នៅមុខ​ផ្ទះ ដោយ​ភ្លេច​ដក​កូនសោរ លុះ​ព្រឹក​ឡើង​ក៏​បាត់​ម៉ូតូ បន្ទាប់មក​លោក​បាន​ទៅប្តឹង​សម្ថ​កិច្ច ក្រោយពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ក្រុង បានធ្វើការ​ស្រាវជ្រាវ និង​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រើ​ន កុក ខណៈពេលដែល​គេ​អំពាវនាវ​លក់​ម៉ូតូ​។​

​លោក​វរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យ​នគរបាល​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ដែរ​ថា ៖ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ រើ​ន កុក បាន​សារភាពថា ៖ រូបគេ​ពិតជា​បាន​លួច​យក​ម៉ូតូ​នោះ​មែន នៅ​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ គេ​បាន​ដើរលេង ឃើញ​ម៉ូតូ​ទុកចោល​នៅមុខ​ផ្ទះ ដោយមាន​កូនសោ​ស្រាប់ គេ​ក៏​លួច​ជិះ​យកទៅលក់​នៅ​ខេត្តសៀមរាប ពេល​ជិះ​ដល់​ស្រុក​ក្រឡាញ់ ក៏​អំពាវនាវ​លក់ ចំនួន​៥.០០០​បាត ពេលនោះ​អ្នកទិញ​គេ​សួររក​កាត​គ្រី​ខ្លួន​ថា​គ្មាន មួយសន្ទុះ​ក្រោយមក​ក៏ត្រូវ​នគរបាល​ស្រុក​ក្រឡាញ់​ចាប់ខ្លួន​តែម្តង ។​

​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​បញ្ជាក់ថា ៖ ជនសង្ស័យ​រូបនេះ ប្រើប្រាស់​គ្រឿងញៀន​១០​ឆ្នាំ​មកហើយ និង​ធ្លាប់​ជាប់ពន្ធនាគារ​៥​ខែ​ផងដែរ ពីបទ​លួច​យកទៅ​លក់បាន​ចំនួន​៣​គ្រឿង ពេលចេញ​មកវិញ​នៅតែ​មិន​រៀងចាល ប្រព្រឹត្ត​អំពើ​លួច​ដដែល បច្ចុប្បន្ន ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ម៉ូតូ​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×