Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ដែល​ចុះ​ពី​ស្ពានថ្ម​ចាស់​ថ្មី ត្រូវ​រៀប​ចាក់​ក្រាល​បេ​ទី​ម លាតសន្ធឹង​ពី​ក្បាលស្ពាន​ទាំង​២ តម្រូវ​ឲ្យ​រៀបចំ​សួនច្បារ​ដាំ​ដើមឈើ ផ្កា និង​សួន​ស្មៅ នៅ​អម​តាម​ដងផ្លូវ​

spot_img

​បាត់ដំបង ៖ ឯកឧត្តម​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ការរៀបចំ​ផ្លូវ​បេ​ទី​ម ចុះ​ពី​ស្ពាន​ថ្មី​នៅមុខ​សាលាខេត្ត ប្រវែង​៨០​ម៉ែត្រ និង​ការរៀបចំ​ឲ្យ​មាន​សួនច្បារ​អម​ផ្លូវ​ឡើងវិញ និង​ចុះ​ពិនិត្យមើល​នូវ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង និង​ការរៀបចំ​ប្រព័ន្ធ​ប្រឡាយ​មេ​រំដោះ​ទឹកភ្លៀង និង​ការ​ដាក់លូ នៅ​អម​តាមផ្លូវ​បេតុង​ថ្មី ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​ខេត្តបាត់ដំបង​។​

​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង ការជីក​ប្រឡាយ​មេ​រំដោះ​ទឹកភ្លៀង​ដើម្បី​បញ្ចៀស​ពី​ការលិចលង់​នៅក្នុង​រដូវវស្សា ដែល​តែងតែ​កើតមាន​យូរ​ឆ្នាំកន្លងមក នៅក្នុង​សង្កាត់​ចំការ​សំរោង ក្រុង ខេត្តបាត់ដំបង និង​ការរៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​លូ នៅតាម​មុខផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​។​

​ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ការចុះ​ពិនិត្យមើល​ការដ្ឋាន​ការសាងសង់​ផ្លូវ​បេ​ទី​ម ប្រវែង​៨០​ម៉ែត្រ ដែល​ស្ថិត​នៅមុខ​សាលាខេត្ត​ចាស់ ក្នុង​សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង ដែល​ត​ភ្ជាប់​ពី​ស្ពានថ្ម​ចាស់​ថ្មី ដែល​ទើបតែ​សាងសង់​រួចរាល់​ជា​ស្ថាពរ​ថ្មីៗ​កន្លងទៅ​។ ក្នុង​ការចុះទៅ​ពិនិត្យមើល​នេះ ក៏មាន​វត្តមាន​ឯកឧត្តម ប៉ោ ទ្រី​ឌឿ​ន ទីប្រឹក្សា​សម្តេច​ក្រឡាហោម និង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តបាត់ដំបង លោក គឹម​ហ៊ួ​ត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​លោក ហាន​សា​ហ៊ី​ប នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ដែលជា​ម្ចាស់​អនុវត្ត​គម្រោង​ផ្ទាល់​ផងដែរ​។ ផ្លូវ​ដែល​ចុះ​ពី​ស្ពានថ្ម​ចាស់​ថ្មី​នេះ គឺ​ត្រូវ​រៀប​ចាក់​ក្រាល​បេ​ទី​ម​លាតសន្ធឹង ពី​ក្បាលស្ពាន​ទាំង​២ ទាំង​ស្ពានថ្ម​ចាស់ និង​ស្ពានថ្ម​ថ្មី ក្នុងនោះ​ក៏​តម្រូវ​ឲ្យ​រៀបចំ​សួនច្បារ​ដាំ​ដើមឈើ ផ្កា និង​សួន​ស្មៅ នៅ​អម​តាម​ដងផ្លូវ​ផងដែរ​។ ដោយឡែក ការចុះទៅ​ពិនិត្យ​ផ្លូវ​បេតុង​ថ្មី​ចំនួន​២​កន្លែង នៅក្នុង​សង្កាត់​ចម្ការ​សំរោង និង​រៀបចំ​ស្តារ​ប្រឡាយ​ចាស់​និង​ធ្វើ​ប្រ​
​ឡាយ​មេ​ថ្មី និង​រៀបចំ​នូវ​ប្រព័ន្ធ​លូ​តា​មុខ​ម​ផ្ទះ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ សូម​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត និង​ភូមិ​-​សង្កាត់​របស់ខ្លួន​និង សូម​ឲ្យ​មានការ​យោគយល់​ធ្វើយ៉ាងណា ឲ្យ​គម្រោង​ស្តារ​និង​ជីក​ប្រឡាយ​មេ​រំដោះ​ទឹកភ្លៀង ដែល​ធ្លាប់តែ​​លិចលង់​ក្នុងភូមិ និង​ផ្ទះសម្បែង​របស់​បងប្អូន​កន្លងមក​។ ដូចនេះ​ក្រោយ​ការសាងសង់​កែលម្អ​រួចរាល់​នោះ សមិទ្ធផល​ទាំងនេះ ជា​ប្រ​យោ​​ជន៍​ផ្ទាល់​របស់​បងប្អូន​ទៅវិញ​ទេ​។ សូម​បងប្អូន​ទាំងអស់ បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខ្លួន​នៅទីនេះ ដើម្បី​ឲ្យ​សម្រេច​នូវ​គម្រោង​ជាក់ស្តែង ដែល​កំពុង​កើតមាន​ក្នុង​មូលដ្ឋាន​បងប្អូន​ផ្ទាល់​ស្រាប់​។​

​ឯកឧត្តម ងួន​រតនៈ បាន​អរគុណ ថែមទាំង​បាន​កោតសរសើរ ពី​ការចូលរួមរ​បស់បង​ប្អូន​ទីនោះ ដែល​បាន​ចូលរួម ជាមួយ​អា​
​ជ្ញា​ធរ​ចេះ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ នៅ​ផ្លូវ​ចូល​មុខផ្ទះ​របស់ខ្លួន​បានល្អ ដែល​ធ្វើជា​គម្រូ​ដល់​បងប្អូន ដែល​មិនទាន់​បានធ្វើ សុំ​ឲ្យ​ចូលរួម​សកម្ម​ភាព​គំរូ​ល្អៗ​ទាំងនេះ ឲ្យ​បាន​ផុលផុស​ដើម្បី​បង្កើន​នូវ​សោភ័ណភាព​កាន់តែ​ល្អ​ថែមទៀត នៅក្នុង​ភូមិ​-​សង្កាត់​របស់ខ្លួន​។​

​លោក ហាន ស៊ី​ហ៊ី​ប នាយក​ផែនការ​វិនិយោគ​សាលាខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា គម្រោង​ដែល​បាន​ចុះទៅ​ពិនិត្យមើល​នោះ មាន​គម្រោង​ការងារ​ជួសជុល​កែលម្អ​ផ្លូវ ដោយ​ចាក់​ក្រាល​បេតុង​ពី​គល់​ស្ពានថ្ម​ចាស់​ថ្មី ប្រវែង​៨០​ម៉ែត្រ ទទឹង​៧,៧​ម៉ែត្រ និង​រៀបចំ​សួនច្បារ​៨០​ម៉ែត្រ​ឡើងវិញ​។ ពិនិត្យមើល​គម្រោងការ​ស្តារ​ប្រឡាយ​មេរ ពោធិ៍​ហ្ម​ស្រី (​ពោធិ៍​ម៉​ស្រី​) ទៅដល់​ផ្សារ​ពោធិ​វង្ស ប្រវែង​១.៣៩០​ម៉ែត្រ ទទឹង​មាត់​លើ ប្រវែង​៨​ម៉ែត្រ និង​ជម្រៅ​បាត​២​ម៉ែត្រ ដាក់លូ​៩​កន្លែង លូ​មុខកាត់​១​ម៉ែត្រ ចំនួន ១២៥​កង់​។ គម្រោង​ជួសជុល​ផ្លូវ​បេតុង​សរសៃដែក នៅ​ផ្លូវ​លេខ ៥០៧ ចាប់ពី​ផ្លូវ​លេខ ៥៣០ ដល់​ផ្លូវ​៥៤០ ដែលមាន​ប្រវែង​៩៥០​ម៉ែត្រ ទទឹងផ្លូវ​៥​ម៉ែត្រ និង​ដាក់លូ​ឆ្លងកាត់​ផ្លូវ ១​កន្លែង ចំនួន​៨​កង់​និង​មានមុខ​កាត់ ១​ម៉ែត្រ ជាប់​ប្រឡាយ​សង្កាត់​ចំការ​សំរោង ក្រុង ខេត្តបាត់ដំបង ផងដែរ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×