Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​ធនធានទឹក មិនទាន់​ហ៊ាន​អះអាងថា នឹងមាន​ការ​ជន់​នាច​បែក​វាល ដូច​រាល់​ឆ្នាំ​នោះទេ ប៉ុន្តែ​ប្រជា​នេសាទ ព្រួយបារម្ភ​ពី​ការខ្វះ​ត្រី​បរិភោគ ខណៈ​ឆ្នាំនេះ ជំនន់​ស្ទឹង និង​ជំនន់​ទន្លេសាប ពុំទាន់​មាន​ជន់​ឡើង​នៅ​បាត់ដំបង​

spot_img

​បាត់ដំបង​៖​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ឆ្នាំនេះ បរិមាណ​ទឹកភ្លៀង​តិច ធ្វើ​ឲ្យ​ទឹក​តាម​អាង​ខាងលើ​ក្រពេញ ប៉ុន្តែ​រហូតមក​ពេលនេះ គឺ​តាម​អាង​មានទឹក​ច្រើន​ហើយ ពិសេស​ប្រភព​ស្តុក​ទឹក​នៅ​ខាងលើ​ស្ទឹង​សង្កែ ដោយ​កំណើន​ទឹក​ឡើង​ច្រើន​នេះ នៅ​អំឡុង​ខែកញ្ញា​ខាងមុខ អាច​នឹងមាន​ជំនន់​ស្ទឹង​សង្កែ​។ មួយវិញទៀត សម្រាប់​បឹង​ទន្លេសាប​វិញ ទឹកជំនន់​ទន្លេមេគង្គ ក៏បាន​ចាប់ផ្ដើម​ហូរ​ចូល​បណ្ដើរៗ​ហើយ ប៉ុន្តែ​ចំពោះ​ទឹកជំនន់​ទន្លេសាប​នេះ លោក​មិនទាន់​ហ៊ាន​អះអាងថា នឹងមាន​ការ​ជន់​នាច​បែក​វាល​ដូច​រាល់​ឆ្នាំ​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​ដងស្ទឹង​សង្កែ និង​ក្បែរ​បឹង​ទន្លេសាប នៅក្នុង​ខេត្តបាត់ដំបង ដែល​ប្រកបមុខរបរ​នេសាទ បានបង្ហាញ​នូវ​ការព្រួយបារម្ភ ពី​ការខ្វះខាត​ត្រី​បរិភោគ​នៅ​ឆ្នាំ​២០២០​នេះ ខណៈ​ជំនន់​ទឹកស្ទឹង​សង្កែ និង​ទឹកជំនន់​បឹង​ទន្លេសាប មិនទាន់​មានការ​ជន់​ឡើង​ដូច​រាល់​ឆ្នាំ​។​

​ប្រជាពលរដ្ឋ​អ្នកនេសាទ​ត្រី រស់នៅ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ បាន​និយាយ​ប្រាប់ថា នៅ​ឆ្នាំនេះ​ពិត​ជាមាន​ភាពខុសប្លែក​ជាខ្លាំង រហូតមកដល់​ចុងខែ​សីហា​ទៅហើយ នៅតែ​ពុំទាន់​មាន​ជំនន់​ទឹក ពី​ខាងលើ​និង​ខាងក្រោម (​ជំនន់​ស្ទឹង​សង្កែ​និង​ជំនន់​ទន្លេសាប​) ខណៈ​ឆ្នាំ​ខ្លះ​មាន​ជំនន់​ស្ទឹង​សង្កែ​និង​ឆ្នាំ​ខ្លះ មាន​ជំនន់​ទន្លេសាប ពួកគាត់​ក៏​អាច​រកត្រី​បាន​ខ្លះៗ ប៉ុន្តែ​ឆ្នាំ​២០២០​នេះ គឺ​គ្មាន​ទឹកជំនន់​ទាល់តែសោះ​។ បើសិន​ជាមាន​ទឹកជំនន់​ខែ​នេះ នៅ​តំបន់​ពួកគាត់ គឺមាន​ទឹក​បែក​វាល អាច​នេសាទ​ត្រី​បាន ទាំង​នៅ​ដងស្ទឹង​សង្កែ តាម​វាលស្រែ តាម​បឹងបួរ​ជាដើម​។ ប៉ុន្តែ​ឆ្នាំនេះ​អត់​ទឹកជំនន់ ឧបករណ៍​នេសាទ​ត្រូវ​ទុកចោល ដោយ​បញ្ហា​នេះ ធ្វើ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ពី​ការប៉ះពាល់​ជីវភាព​និង​ការខ្វះខាត​ត្រី​សម្រាប់​បរិភោគ​។​

​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ដោយសារ​ឆ្នាំនេះ​បរិមាណ​ទឹកភ្លៀង​តិច ធ្វើ​ឲ្យ​ទឹក​តាម​អាង​ខាងលើ​ក្រពេញ ប៉ុន្តែ​រហូតមក​ពេលនេះ គឺ​តាម​អាង​មានទឹក​ច្រើន​ហើយ ពិសេស​ប្រភព​ស្តុក​ទឹក​នៅ​ខាងលើ​ស្ទឹង​សង្កែ ដោយ​កំណើន​ទឹក​ឡើង​ច្រើន​នេះ នៅ​អំឡុង​ខែកញ្ញា​ខាងមុខ អាច​នឹងមាន​ជំនន់​ស្ទឹង​សង្កែ​។ មួយវិញទៀត សម្រាប់​បឹង​ទន្លេសាប​វិញ ទឹកជំនន់​ទន្លេមេគង្គ ក៏បាន​ចាប់ផ្ដើម​ហូរ​ចូល​បណ្ដើរៗ​ហើយ ប៉ុន្តែ​ចំពោះ​ទឹកជំនន់​ទន្លេសាប​នេះ លោក​មិនទាន់​ហ៊ាន​អះអាងថា នឹងមាន​ការ​ជន់​នាច​បែក​វាល​ដូច​រាល់​ឆ្នាំ​នោះទេ​។​

​គួរ​បញ្ជាក់ថា ដោយសារ​គ្មាន​ទឹកជំនន់​ទន្លេសាប បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ជាប់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ការនេសាទ បាននាំគ្នា​យក​ដី​តំបន់​៣ នៅជាប់​នឹង​ដងស្ទឹង​សង្កែ និង​នៅតាម​មាត់​ព្រែក​ជាដើម កាប់​រាន់​ដាំ​ដំណាំ ពិសេស​ដំណាំ​ម្ទេស ដើម្បី​លក់​យក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×