Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​កើតមាន​វិវាទ​ដោយ​បង្ក​ផល​អាក្រក់​ដល់​ខ្លួនឯង​, ប្រឹងប្រែង​ទប់ស្កាត់​។ វិនិយោគ​ជួប​ហានិភ័យ​ធំ​, ល្អ​បំផុត​គួរ​នៅ​ស្ងៀម​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា កុំ​បង្ខំ​ឲ្យ​គូស្នេហ៍​ត្រូវ​តាម​ខ្លួន​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ បង្កប់​អស្ថិរភាព និង​ហានិភ័យ​ច្រើន ដូច្នេះ​ធ្វើការ​អ្វី​ក៏​ត្រូវ​ប្រយ័ត្នប្រយែង មានរឿង​អ្វី​ត្រូវ​នឹងនរ​ដោះស្រាយ​។ ថ្ងៃ​នេះ​ត្រូវ​ចៀស​ឆ្ងាយ​ពី​សកម្មភាព​ល្បែងស៊ីសង ប្រសិន​មិន​ដូច្នេះ​ទេ អ្នក​ងាយ​ត្រូវ​ជាប់​សំណាញ់​ច្បាប់​។ មនោសញ្ចេតនា ពិបាក​រក​ឃើញ​សម្លេង​រួម​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​ខាល ៖ ស្រុតចុះ​។ ការងារ ប្រឈមមុខ​នឹង​ការស្តីបន្ទោស​របស់​អ្នកដទៃ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​នឿយណាយ ចូរ​អត់ធ្មត់ ទើប​ឈាន​ដល់​ជោគជ័យ​។ ថ្ងៃនេះ​ប្រយ័ត្ន​មានការ​ល្បួង​ឲ្យ​អ្នក​ចំណាយប្រាក់ ត្រូវ​នឹងនរ​។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ ប្រឈម​ហានិភ័យ​បែកបាក់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការសហការ​ជាមួយ​អ្នក​រួម​ការងារ ទើប​គ្រប់យ៉ាង​អាច​ដំណើរការ​ទៅ​ដោយ​រលូន​។ ចំណូល​មាន​កម្រិត​ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា រីកចម្រើន​ល្អ ឈាន​ថែ​មួយ​ជំហាន​វែង ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​រោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ការប្រកួតប្រជែង​ក៏​បង្ក​លក្ខណៈ​ឲ្យ​អ្នក​មាន​បន្ថែម​ថាមព​ល ដើម្បី​ប្រយុទ្ធ ត្រូវ​រក្សា​ស្ថិរភាព​នេះ​។ វិនិយោគ​មាន​ឱកាសល្អ​ច្រើន លាភ​ចូល​យ៉ាង​គាប់ចិត្ត​។ មនោ​សញ្ចេ​ត អ្នក​នៅ​លីវ​នឹង​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រាសី​កំពុង​ល្អ គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​ជោគជ័យ​ជួប​ការលំបាក​តែង​មាន​អ្នក​ជួយ​ជ្រោមជ្រែង​។ ចំណូល​ល្អប្រសើរ មានឱកាស​ពង្រីក​សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​។ មនោសញ្ចេតនា អ្នក​រៀបការ​រួច​នឹង​មាន​ព័ត៌មាន​រីករាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសារ​ឆ្នាំឆ្លូវ​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​ច្រើន​ដល់​ការងារ​។ ថ្ងៃ​នេះ​ពុំ​ល្អ​ប្រសើរ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី ល្អ​បំផុត​គួរ​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា កុំ​រុញ​ខ្លួនឯង​ផ្ទប់​នឹង​ជញ្ជាំង រឿង​អ្វី​ក៏​មាន​ទិស​ដោះស្រាយ​ដែរ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ ទោះបី​មាន​ការលំបាក តែ​រឿង​គ្រប់យ៉ាង​នៅតែ​ត្រូវបាន​អ្នកដោះស្រាយ​ដោយ​ស្រេចបាច់​។ មាន​ឱកាស​រក​ចំណូល​បន្ថែម លុយកាក់​កាន់តែ​ពេញៗ​ដៃ​។ មនោសញ្ចេតនា សុភមង្គល​ជា​ថាមពល​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​រាល់​ការលំបាក​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​វក ៖ រាសី​ល្អ​មធ្យម​។ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ មាន​ស្នាដៃ​ធំៗ​ច្រើន​។ អ្នក​មាន​ឱកាស​រក​ប្រាក់​យ៉ាង​ល្អ ប៉ុន្តែ​ត្រូវ​ភ្លឺស្វាង កុំ​លោភលន់​។ មនោសញ្ចេតនា ពិ​បាន​ដូច​ចិត្ត អ្នក​ទាំង​២​ងាយ​ឈ្លោះប្រកែក ខឹង​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ស្ថិរភាព​ក្នុង​ការងារ​នាំ​មក​ឲ្យ​អ្នក​នូវ​ប្រភព​ចំណូល​នឹងនរ​។ លុយ​ចូល​លុយ​ចេញ​ជា​រឿង​ធម្មតា មិន​ត្រូវ​តានតឹង​ជ្រុល​។ មនោសញ្ចេតនា បាន​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ពោរពេញ​ដោយ​ក្តី​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​ដោយសារតែ​ពាក្យ​ចរចា​ម​អា​រ៉ា​ម នាំ​ឲ្យ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត ត្រូវ​នឹងនរ​ពង្រឹងស្មារតី​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​ឲ្យបាន​ល្អ​។ មិន​ត្រូវ​ចូលរួម​ក្នុង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពុំនោះ​ទេ​អ្នកនឹង​ជួប​រឿង​ស៊យ​ធំ​។ មនោសញ្ចេតនា សេចក្តីស្នេហា​ហាក់ដូចជា​កូនឈើ​រដែរ ចាំបាច់​ត្រូវ​ចេះ​ថែទាំ​ស្រោច​ទឹក​ដាក់​ជី​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​កុរ ៖ រាសី​ស្រុតចុះ ។ ការងារ ត្រូវ​នឹងនរ​ប៉ិនប្រសប់​ដោះស្រាយ​ទំនាស់​ក្នុង​ការងារ​។ ចំណូល​មាន​កម្រិត ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា ពិបាក​រកឃើញ​ចំណុចរួម​។ ដូច្នេះ អ្នក​ទាំង​២​ងាយ​ឈ្លោះប្រកែក គុំកួន​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខា​ត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

spot_img
×