Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ញូ​វ​ហ្សឺ​ឡែ​ន កាត់ទោស​មួយជីវិត​លើ​ភេរ​វករ​ម្នាក់ ដែល​បាន​បាញ់សម្លាប់​មនុស្ស​ជាង ៥០​នាក់​កាលពី​ឆ្នាំមុន​

spot_img

​តុលាការ​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​បានធ្វើការ​កាត់​ទោ​សបុរ​សម្នាក់​ដែល​បានសម្លាប់​មនុស្ស​ចំនួន ៥១​នាក់​នៅ​ព្រះវិហារ​សាសនា ២​កន្លែង​ឲ្យ​ជាប់គុក​មួយជីវិត​ដោយ​គ្មាន​ការដោះលែង​។ ខ្មាន់កាំភ្លើង​ដ៏​ឃោរឃៅ​នេះ បាន​ក្លាយជា​មនុស្ស​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ដែល​ទទួលទោស​បែប​នោះ​។​

​ភេរវ​ករ​ឈ្មោះ Brenton Tarrant វ័យ ២៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី បាន​សារភាពថា លោក​បានសម្លាប់​មនុស្ស​ចំនួន ៥១​នាក់ និង​ប៉ុ​ប៉ង​សម្លាប់​មនុស្ស ៤១​នាក់​ផ្សេងទៀត​។​

​ការបាញ់ប្រហារ​ភេរវកម្ម​ដ៏​កក្រើក​កាលពី​ខែមីនា ឆ្នាំមុន​នៅ​ព្រះវិហារ​សាសនា​អ៊ីស្លាម Christchurch បានធ្វើ​ឲ្យ​ពិភពលោក​មានការ​តក់​ស្លុក​យ៉ាងខ្លាំង​។​

​ចៅក្រម​បាន​ហៅ​សកម្មភាព​របស់​ភេរវ​ករ​រូបនោះ​ថា​ជា​អំពើ “​អមនុស្សធម៌​”​។​

​វា​ការកាត់ទោស​ភេរ​កម្ម​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​។​

​ចៅក្រម​ឈ្មោះ Cameron Mander បាន​និយាយថា “​ឧក្រិដ្ឋកម្ម​របស់​អ្នក​គឺ​អាក្រក់​ខ្លាំងណាស់ ហើយ​ទោះបី​អ្នក​ត្រូវបាន​គេ​ដាក់គុក​រហូតដល់​ស្លាប់ វា​នៅ​មិនទាន់​គ្រប់គ្រាន់​ចំពោះ​ទោសទណ្ឌ​នោះដែរ​”​។​

​ការជាប់គុក​ដោយ​គ្មាន​ការដោះលែង មានន័យថា​ជន​ប្រព្រឹត្តិ​នោះ​នឹងមិន​មានឱកាស​ចេញពី​គុក​ឡើយ បន្ទាប់ពី​អនុវត្ត​ទោស​មួយផ្នែក​នៃ​ទោស​សរុប​ទាំងអស់​។​

​សូមបញ្ជាក់ថា ញូ​វ​ហ្សឺ​ឡែ​ន​មិនមាន​ការកាត់ទោស​ប្រហារជីវិត​ឡើយ ដូច្នេះ​ការដាក់​គុក​មួយជីវិត​គឺជា​ទោស​ធ្ងន់​បំផុត​នៃ​ប្រព័ន្ធ​យុ​ត្តិ​ធ​ម​របស់​ប្រទេស​នេះ​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×