Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​វៀតណាម​ចំនួន ១៣ នាក់ ត្រូវ​សមត្ថកិច្ច​ឡាវ​ចាប់​ឃាត់ខ្លួន បន្ទាប់​ព្យាយាម​ឆ្លងដែន​ចូល​ឡាវ ខណៈ​មេខ្យល់​រត់​បាត់ស្រមោល​

spot_img

​តាម​កាសែត VN Express បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ ខែសីហា នេះ​ឲ្យ​ដឹងថា ឆ្មាំ​ព្រំដែន​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម បាន​កំពុងធ្វើការ​ស៊ើបអង្កេត​ទៅលើ​ជនជាតិ​ខ្លួន​ចំនួន ១៣ នាក់ ដែល​បាន​បង់លុយ​ទៅ​ក្រុម​មេខ្យល់​នាំ​ពលករ​ខុសច្បាប់ ដើម្បី​ជួយ​ពួកគេ​ចូល​ទឹកដៃ​ប្រទេស​ឡាវ និង​ចុងក្រោយ​ចូល​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។​

​នៅ​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ ឆ្មាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ឡាវ នៅក្នុង​ខេត្ត ក្វាង​ទ្រី បាន​រកឃើញ​ជនជាតិ​វៀតណាម​មួយក្រុម​ចំនួន ១៣ នាក់ ដែល​បាន​ព្យាយាម​ឆ្លងដែន​ចូល​ប្រទេស​ឡាវ​។​

​ឆ្មាំ​ការពារ​ព្រំដែន​ខេត្ត​ក្វាង​ទ្រី បានប្រកាស​កាលពី​ថ្ងៃ​ពុធ ថា ពលករ​ចំណាកស្រុក​ទាំងនោះ​ដែល​ម​ក​ពី​ខេត្ត​ថា​ញ​ហ័ក និង​ហា​ទី​ញ បាន​និយាយថា ពួកគេ​បាន​បង់លុយ​ចំនួន ១៧ លាន​ដុង (៧៣៥ ដុល្លារ​) ក្នុង​ម្នាក់ៗ​ដើម្បី​បាន​ចូល​ប្រទេស​ឡាវ​។​

​នៅ​រសៀល​ថ្ងៃទី ២៣ សីហា ពួកគេ​ត្រូវបាន​ដឹក​តាម​រថយន្តក្រុង​ពី​ស្រុកកំណើត​របស់​ពួកគេ ទៅកាន់​ប្រទេស ឡាវ ដែល​ពួកគេ​បាន​ចុះឈ្មោះ​នៅឯ​ផ្ទះសំណាក់​មួយ​។​

​ដោយឡែក​សម្រាប់​ការងារ​ដែល​បាន​សន្យា​នៅក្នុង​ប្រទេស​ថៃ ក្រុម​អ្នក​ទាំង​១៣​នាក់​នេះ ដែល​ត្រូវបាន​ធានា​ដោយ​មេខ្យល់​ម្នាក់​មិន​ស្គាល់ឈ្មោះ ត្រូវបាន​គេ​និយាយថា​បាន​រត់គេចខ្លួន​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា មក ប្រទេស​ឡាវ បាន​បិទ​ព្រំដែន​របស់ខ្លួន​ទាំងស្រុង ដែល​ចែករំលែក​ជាមួយ​វៀតណាម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស Covid-19 ។​

​ឆ្មាំ​ព្រំដែន​ខេត្ត​ក្វាង​ទ្រី បាន​បង្កើត​ប៉ុស្តិ៍​ចំនួន ៨៤ ចាប់តាំងពី​ខែកុម្ភៈ ហើយ​បានដាក់​ពង្រាយ​កម្លាំង​ជាង ៤០០ នាក់ ដើម្បី​ការពារ​ការចូល​ដោយ​ខុសច្បាប់​នៅតាម​ព្រំដែន​ដែលមាន​ចម្ងាយ ១៧៩ គីឡូម៉ែត្រ ជាមួយ​ប្រទេស​ឡាវ​៕ ដោយ​៖ លឹម ហុង​

spot_img
×