Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់បទបញ្ជា​ឱ្យកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ចេញ​ប្រតិបត្តិ​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន ឱ្យមាន​ប្រសិទ្ធភាព​បំផុត នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​

spot_img

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ព្រមាន​ចំពោះ​មន្ត្រីក្រោមឱវាទ មិនត្រូវ​ឃុបឃិត​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ក្នុងករណី​ដែល​ថ្នាក់លើ​រកឃើញ មាន​មន្ត្រី​រូប​ណា​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​ប្រឈម​ទៅនឹង​ផ្លូវច្បាប់ ហើយ​លោក​ថា នគរបាល​រាជធានី​ភ្នំពេញ ឱ្យបាន​ម៉ឺងម៉ាត់ ធ្វើយ៉ាងណា​បង្កើន​ចេញ​ប្រតិបត្តិ​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន ទទួលខុសត្រូវ​របស់​ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​និង​អនុវត្ត​ជាប្រចាំ​មិនត្រូវ​ដកថយ​នោះឡើយ ដើម្បី​កាត់បន្ថយ​បញ្ហា​បទល្មើស​គ្រឿងញៀន

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ និង​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​វិធានការ​រឹតបន្តឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដែលមាន​ការចូលរួម​ពី​លោកនាយ​នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន លោក អធិការរង លោកនាយ​ផ្នែក ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​។​

​កិច្ចប្រជុំ​នោះ​ក្រោយពី​គេ​មើលឃើញថា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត កាលពី​ថ្ងៃទី​២៦ ខែសីហា ម្សិលមិញ បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ភាព​ការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែសីហា លើក​ទិសដៅ​ការងារ​ប្រចាំ​ខែកញ្ញា បានដាក់​ផែនការ​និង​បទបញ្ជា​ឱ្យកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ចេញ​ប្រតិបត្តិ​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។​ជាពិសេស​បង្ការ​ទប់ស្កាត់​ចេញ​បង្ក្រាប់​នៅ​រង្គសាល ក្លិប​កម្សាន្ត តូចធំ​និង​ទីតាំង​ផ្សេងទៀត ដែល​លួចលាក់​ធ្វើ​សកម្មភាព ចាត់ចែង​សម្រួល​ឱ្យប្រើ​ប្រាស់​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ណែនាំ​មន្ត្រីនគរបាល ដែល​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន ត្រូវ​អនុវត្តតាម​ផែនការ និង​បទបញ្ជា​របស់​ឯកឧត្តម​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យបាន​ម៉ឺងម៉ាត់ ធ្វើយ៉ាងណា​បង្កើន​ចេញ​ប្រតិបត្តិ​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន ទទួលខុសត្រូវ​របស់​ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​និង​អនុវត្ត​ជាប្រចាំ​មិនត្រូវ​ដកថយ​នោះឡើយ ដើម្បី​កាត់បន្ថយ​បញ្ហា​បទល្មើស​គ្រឿងញៀន និង​ធានាបាន​សុខ​សុវត្ថិភាព​សង្គម​។ គ្រឿងញៀន​បាន​បង្ក​ឱ្យ​កើត​អំពើ​អសន្តិសុខ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​និង​ភ័យខ្លាច​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង ក៏បាន​ព្រមាន​ចំពោះ​មន្ត្រីក្រោមឱវាទ មិនត្រូវ​ឃុបឃិត​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ក្នុងករណី​ដែល​ថ្នាក់លើ​រកឃើញ មាន​មន្ត្រី​រូប​ណា​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​។ ម្យ៉ាងទៀត​នៅពេល​បំពេញភារកិច្ច​ត្រូវ​ស្មោះត្រង់​និង​វិជ្ជាជីវៈ ចៀសវាង​ធ្វើ​សម្មភាព​ណាមួយ​ខុសច្បាប់ ដែល​បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស​អង្គភាព និង​សេចក្តីថ្លៃថ្នូរ​នគរបាល​ជាតិ ៕​

ដោយ : កូឡាប

spot_img
×