Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ចិន​៖ ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID-19​នេះ​មក ចិន​និង​កម្ពុជា ជួយ​យកអាសា​គ្នា​ទៅវិញទៅមក និង​បាន​ជម្នះ​រាល់​ឧបសគ្គ​ជាមួយគ្នា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID-19​នេះ​មក ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា​បាន​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក និង​បាន​ជម្នះ​រាល់​ឧបសគ្គ​ជាមួយគ្នា បង្កើតបានជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​សម្រាប់​សហគមន៍​អន្តរជាតិ ហើយ​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​នេះ ត្រូវបាន​លើកកម្ពស់​ថែម​មួយកម្រិត​ទៀត​បន្ទាប់ពី​ឆ្លងកាត់​ការលំបាក​ទាំងនេះ​។​

​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា ស្តីអំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 និង​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​។​

​ឯកឧត្តម បាន​បង្ហាញថា ជំងឺ​វីរុស​គ្មាន​ព្រំដែន វា​ជា​បញ្ហា​ប្រឈម​ជាទូទៅ​មួយ​សម្រាប់​មនុស្ស​ជាតិ​ទាំងឡាយ​។ នៅ​ចំពោះ​មុខការ​ផ្ទុះឡើង​ភ្លាមៗ​របស់​ជំងឺ​វីរុស​មួយ​នេះ ការសិក្សា​ពីគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក គឺជា​អត្ថន័យ​ដែលមាន​នៅក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​មួយ​នេះ សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ហគ​មន៍​អន្តរជាតិ​។ ការសហការ​សាមគ្គី​គ្នា​រវាង​ប្រទេស​ទាំងពីរ ក្នុង​ដំណើរ​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស គឺជា​សក្ខីភាព​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​សហគមន៍​ជោគវាសនា​រួម និង​ការរួម​សុខទុក្ខ​លើ​ក្បូន​តែមួយ របស់​មនុស្សជាតិ​ទាំងឡាយ​។​

​ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ឆ្នាំនេះ​គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ១ នៃ​ការចុះហត្ថលេខា​អនុវត្ត​ផែនការ​សកម្មភាព កសាង​សហគមន៍​ជោគវាសនា​រួម រវាង​ចិន​និង​កម្ពុជា​។ ភាគី​ចិន រីករាយ​បន្ត​ខិតខំ​ប្រឹងប្រែង​ជាមួយ​ភាគី​កម្ពុជា ដើម្បី​សម្របសម្រួល​ជំរុញ​កិច្ចការពារ សម្រាប់​ជំងឺ​វីរុស​មួយ​នេះ និង​ដំណើរការ​សាជាថ្មី នៃ​សកម្មភាព​ផលិតកម្ម បន្ត​អនុវត្ត​ផែនការ​សកម្មភាព​កសាង​សហគមន៍​ជោគវាសនា​រួម រវាង​ចិន​និង​កម្ពុជា ជំរុញ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំងពីរ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ន៍ កាន់តែ​ធំ និង​កាន់តែ​ឆាប់រហ័ស ក្នុង​យុគសម័យ​ថ្មី​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×