Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៤​នាក់ ជួញដូរ​រក្សាទុក និង​ម្នាក់ទៀត​ចាប់​តាម​ដីការ និង​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ និង​២២​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

spot_img

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចា​ប់ប​ញ្ជួ​ន​បុរស​៤​នាក់ ជួញដូរ​រក្សាទុក និង​ម្នាក់ទៀត​ចាប់​តាម​ដីកា និង​ថ្នាំ​ម៉ា​ទឹកកក​មួយថង់​និង​២២​ថង់ នៅ​កន្លែង​ផ្សេងគ្នា សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៤​នាក់​ដែល​ចាប់​ឃាត់ខ្លួន​៖ ករណី​ទី​១ ឈ្មោះ​យុន ខាម ហៅ​ង៉ុ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ឈ្មោះ​វុ​ត សា​វីន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​១៦​ថង់ សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​តា​ព្រួច សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​ករណី​ទី​២ ឈ្មោះ​គ្រីប សៀ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៦​ថង់ សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៧​និង​២០​នាទី ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​២២ ភូមិ​អូរ​ត្រាវ​ជួរ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

ករណី​ទី​៣ ឈ្មោះ​ឈួន ប្រិ​ម​ប្រី​យ៍ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ជនសង្ស័យ​ម្នាក់នេះ ត្រូវ​កម្លាំង​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​៦១២ ត ព្រ​ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ព្រៃ​អំ​ពរ ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង របស់​ឡូយ ចាន់​ត្រា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​។ ហើយ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​ទាំង​៣​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​ហើយ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×