Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ៍​ប្រេង​ចំនួន​៣ នៅ​ក្រុង​ស្វាយរៀង លក់ និង​ចែកចាយ​ប្រេងឥន្ធនៈ មិន​គ្រប់​តាម​រង្វាស់រង្វាល់ តើ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ថ្មី​នៅ​ខេត្ត​ស្វាយរៀង​មាន​ជ្រាប​ទេ​?​រឺមួយ​នៅចាំ​របាយការណ៍​មន្ត្រ​ថ្នាក់ក្រោម​?

spot_img

​ស្វាយរៀង​៖ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា ក្រុង​ស្រុក​មួយចំនួន​នៅ​ខេត្ត​ស្វាយរៀង​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ខណៈ​ដែល​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​បញ្ហា​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ចំនួន​៣​បាន​លក់​ប្រេង​ឱ្យ​អតិថិជន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ខណៈ​នៅ​មាន​កន្លែង​ដេប៉ូ​ចែកចាយ​ប្រេង​នៅ ខេត្ត​ស្វាយរៀង​កំពុង​មាន​ការរីកចម្រើន​ស្អេកស្កៈ​រាប់​សិបកន្លែង​ដែល​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ម្តង​ណា​សោះ​ហាក់ដូចជា​ត្រូវដង​ត្រូវផ្លែ​គ្នា​អញ្ចឹង​។​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​ការងារ​កាំកុងត្រូល​គឺ​សំខាន់​ណាស់​តែ​នៅពេល​ប្តូរ​មេ​កាំកុងត្រូល​សាខា​ស្វាយរៀង​កាលពី​ចុង​ខែ​មករា​ឆ្នាំ​២០១៨​នេះ​សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​មួយចំនួន​ហាក់បីដូចជា​មាន​សភាព​សោះអង្គើយ​ហីៗ​ទៅ​ប្រហែលជា​នៅ​តែ​ក្នុង​បន្ទប់​ធ្វើការ​ដែល​មាន​ម៉ា​សីុន​ត្រជាក់​អង្គុយឆែក​ហ្វេស​បុក​(face book)​ឡា​ច​ហ្វ្រេ​នហើយ​មើលទៅ​ដែលវា​ខុសប្លែកកាល​ពី​ពេល​មុន​ដែល​ថ្នាក់ដឹកនាំ​កាំកុងត្រូល​សាខា​ស្វាយរៀង​តែងតែ​ចុះទៅ​ពិនិត្យ​រក​សារធាតុ​គីមី​ដែល​ច្បាប់​បាន​ហាមឃាត់​ហើយ​ព្រមទាំង​បាន​ធ្វើការ​អប់រំ​ដល់​អាជីវករ​និង​ធ្វើការ​ដកហូត​នូវ​មុខ​ទំនិញ​ដែល​ច្បាប់​បាន​ហាមឃាត់​ហើយក៍​ធ្លាប់​ធ្វើការ​វ​ដុត​កម្ទេច​ចោល​ផងដែរ​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ថ្មី​ខេត្ត​ស្វាយរៀង​ដែល​ទើប​នឹង​ត្រូវ​ធ្វើ​ការតែងតាំង​នោះ​មិន​អាច​ធ្វើ​ការទំនាក់ទំនង​បានទេ ប៉ុន្តែ​មន្ត្រី​សាខា​បានឱ្យ​ក្រុម​អ្នក​សារព័ត៍មាន​ដឹងថាៈ​

​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​បាន​នាំ​យក​រថយន្ត​ចល័ត​មន្ទីរពិសោធន៍ ចុះ​ពិនិត្យ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ នៅក្នុង​ខេត្ត​ស្វាយរៀង ដើម្បី​ពិនិត្យ​រក​អនុលោមភាព​ផ្នែក​បរិមាណ និង​គុណ​ភព​បាន​ចុះ​ពិនិត្យ​ប្រេង​ឥន្ទនៈ​នៅ​តាម​ស្ថានីយ៍ ក្នុងនោះ​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​ចំនួន​៣ ក្នុងចំណោម​៦ ក្នុង​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​ផ្នែក​ប្រេងឥន្ធនៈ​ពិនិត្យ និង​រកឃើញ​ថា មាន​ការលក់​ចែកចាយ មិន​គ្រប់​តាម​រង្វាស់រង្វាល់ ជាហេតុ​ធ្វើឱ្យ​អតិថិជន​មាន​ការខាតបង់​»​។​

​ប្រភព​ខាងលើ បាន​បញ្ជាក់ទៀតថា ការចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ ធ្វើ​នៅ​តាម​ស្ថានីយ៍​ទូទាំងប្រទេស​។ ជាក់ស្តែង​ការចុះ​ត្រួតពិនិត្យ​គុណភាព បរិមាណ​ប្រេងឥន្ធនៈ និង​ដេប៉ូ​ចែកចាយ ទាំង​០៦​ស្ថានីយ៍ នៅក្នុង​ក្រុង​ស្វាយរៀង នាពេលនេះ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍ ចល័ត​ផ្នែក​ប្រេង ឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយ​បំពាក់​ឧបករណ៍​វិភាគ និង​ឧបករណ៍​រង្វាស់រង្វាល់​ដែល​អាច​បញ្ជៀ​សការ​ក្លែងបន្លំ​បាន​។​

​លោក​ថា លទ្ធផល​នៃ​ការពិនិត្យ​លើ​ផ្នែក​គុណភាព ប្រេងសាំង​ធម្មតា សាំង ស៊ុប​ពែ ប្រេងម៉ាស៊ូត លើ​ស្ថានីយ៍​ចំនួន​៦ គឺ​ត្រឹមត្រូវ​តាម​ស្តង់ដា​៣​កន្លែង ដោយឡែក​៣​កន្លែង​ទៀត មិន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា ដោយ​ផ្នែក​បរិមាណ​បាញ់​ចេញពី​ទុយោ​វិញ មាន​កម្រិត​លំអៀង​ពី​០៣​លីត្រ ទៅ​០៦​លីត្រ ក្នុង​១០០​លីត្រ បាញ់​ចេញ​(​ពោល​) គឺ​មិន​មាន​អនុលោមភាព ផ្នែក​មរិ​មាណ​១​កន្លែង និង​មិន​មាន​អនុលោមភាព​គុណភាព​២​កន្លែង​។​

យ៉ាងណាក៏ដោយ ស្ថានីយ៍​ទាំង​៣​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ត្បិត​សមត្ថកិច្ច ជំនាញ​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងនោះ ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​០១​ឲ្យ​កែប្រែ​ឡើងវិញ ដោយ​ទុក​ក្នុង​រយៈពេល​០១​ខែ​ទៀត ខាង​មន្ត្រី​ជំនាញ​នឹង​ចុះ​មក​ពិនិត្យ​ម្តងទៀត​៕ គេ​នៅ​រង់ចាំ​មើល​ថា​តើ​លោក ផឹង និល ដែល​ជា​ប្រធាន​សាខា​កាំកុងត្រូល​ថ្មី​ខេត្តស្វាយរៀង​អាច​មាន​វិធានការ​ណ៍ក្តៅ​យ៉ាងណា​ចំពោះ​បញ្ហា​ដែល​កំពុង​មាន​ការ​ប្រឈម​យ៉ាងខ្លាំង​ចំពោះ​មុខ​? វ៉ៃកូ​

spot_img
×