Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​រាជធានី ខេត្ត​ទូទាំងប្រទេស​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន សរុប 2.549 សំណុំរឿង គ្រឿងញៀន​ចម្រុះ​ប្រភេទ​ទម្ងន់ 776 kg 372.10g

spot_img

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​២៧​ខែសីហា​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្នុងឱកាស​អបអរ​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​២៦ មិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​នៅ​ទូទាំង​រាជធានី ខេត្ត រួមមាន ភ្នំពេញ​.​កណ្ដាល​.​តាកែវ​.​កំពង់ស្ពឺ​.​ស្ទឹងត្រែង​.​រតនគិរី​.​ព្រះវិហារ​. មណ្ឌលគិរី​.​ក្រចេះ​.​បាត់ដំបង ពោធិ៍សាត់​. ប៉ៃលិន . កំពង់ឆ្នាំង​.​បាត់ដំបង .​ពោធិ៍សាត់​. ប៉ៃលិន​.​ព្រះសីហនុ​.​កំពត​.​កោះកុង ស្វាយរៀង​.​ព្រៃវែង​.​កំពង់ចាម​.​ត្បូងឃ្មុំ​.​បន្ទាយមានជ័យ .​សៀមរាប​.​កំពង់ធំ​.​ឧត្ដរមានជ័យ បាន​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន សរុប 2.549 សំណុំរឿង ដែលមាន​គ្រឿងញៀន​ចម្រុះ​ជាច្រើន​ប្រភេទ​ទម្ងន់ 776 kg 372.10g ។​

​បើតាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹង​ពី​សកម្មភាព​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​សរុប​:” 2549 សំណុំរឿង គ្រឿងញៀន 776 kg 372.10g ” ។​

១) រាជធានី​ភ្នំពេញ ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​២ មិថុនា ២០២០ រួមមាន ភ្នំពេញ​.​កណ្ដាល​.​តាកែវ​.​កំពង់ស្ពឺ ចំនួន 167 សំណុំរឿង ស្មើនឹង​៤៧៧​គីឡូក្រាម​៧៧​ក្រាម ។​

២) ខេត្តស្ទឹងត្រែង​ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​៣០ មិថុនា ២០២០​រួមមាន ស្ទឹងត្រែង​.​រតនគិរី​.​ព្រះវិហារ​. មណ្ឌលគិរី​.​ក្រចេះ​​ក្នុង ១៩៦​សំណុំរឿង ស្មើនឹង​៩៣​គីឡូក្រាម​៨៩៧,៩​ក្រាម – សារធាតុ​គីមី​ទម្ងន់ ៨៤៨,៤​ក្រាម ។​

៣) ខេត្តបាត់ដំបង​ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​១០ កក្កដា ២០២០ រួមមាន បាត់ដំបង​, ពោធិ៍សាត់​, ប៉ៃលិន​, កំពង់ឆ្នាំង ​ក្នុង​532 សំណុំរឿង ស្មើនឹង ២៣​គីឡូក្រាម ៦៤៧,០៨​ក្រាម ។​

៤) ខេត្ត​ព្រះសីហនុ ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​២២ កក្កដា ២០២០ រួមមាន ព្រះសីហនុ​.​កំពត​.​កោះកុង​
​ក្នុង ៨៦​សំណុំរឿង ស្មើនឹង​៥១​គីឡូក្រាម​៧១០,៥៥​ក្រាម ។​

៥) ខេត្តស្វាយរៀង​ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​៤ សីហា ២០២០ រួ​មាន ស្វាយរៀង​.​ព្រៃវែង​.​កំពង់ចាម​.​ត្បូងឃ្មុំ ក្នុង​៥២២ សំណុំរឿង ស្មើនឹង ៣៦​គីឡូក្រាម​៨៣៤,២៩​ក្រាម . កញ្ឆា ៨,៩៦​ក្រាម ។​

៦) ខេត្តបន្ទាយមានជ័យ ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​១៥ សីហា ២០២០​រួមមាន បន្ទាយមានជ័យ .​សៀមរាប​.​កំពង់ធំ​.​ឧត្ដរមានជ័យ ក្នុង ១០៤៦​សំណុំរឿង ស្មើនឹង ៩៣​គីឡូក្រាម​២០៥,២៨ ក្រាម ៕
​ដោយ : កូ​ឡាប​

spot_img
×