Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនទី​ថ្មី ដែល​កម្ពុជា​បោះពុម្ព​ខ្នាត ១/២៥០០០​នេះ​ច្បាស់លាស់ តែ​មិនទាន់បាន​កំណត់ថា​ថ្ងៃ​ណា​យកទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​

spot_img

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា បញ្ជាក់ថា នេះហើយ​ជា​ផែនទី​ដែល​យើង​ធ្វើបាន​ថ្មី​បោះពុម្ព​ផែនទី​ខ្នាត ១/២៥០០០​នេះ​ច្បាស់លាស់​តែ​មិនទាន់បាន​កំណត់ថា​ថ្ងៃ​ណា​យកទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ ក៏ប៉ុន្តែ​គឺ​សម្រាប់​ឲ្យ​យើងទាំងអស់គ្នា​យកទៅ​ប្រើ​ប្រាស់ គឺ​នេះហើយ​ជា​ផែនទី​ដ៏​ពិតប្រាកដ​ដែល​ពីមុនមក​មិនទាន់មាន​ទេ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅក្នុង​ឱកាស​ដែល​សម្តេច​ពិជ័យ​សេនា អញ្ជើញ​ប្រគល់​ផែនទី​ឋានលេខា​ព្រំដែន​ខ្នាត ១/២៥០០០​ជូន​ដល់​ក្រសួង ស្ថាប័ន និង​អង្គភាព​ចំនួន​៣៥ នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់ថា​៖ ជា​រឿង​ពិសេស​ខ្លាំងណាស់​ដែល​យើង​ធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អប្រសើរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​ដែល​មិន​ធ្លាប់មាន​ការដែល​រៀបចំ​បោះ​បាន​ផែនទី​ថ្មី​ខ្នាត ១/២៥០០០​នេះ វា​ជា​ជោគជ័យ​មួយ​ដ៏​ធំធេង​មួយ​ដែលជា​ឯកសារ​ជាតិ​មួយ​មិន ធ្លាប់មាន​ពីមុនមក ។

​សម្តេច​ពិជ័យ​សេនា បាន​បន្ថែមទៀតថា សម្តេច ក៏​មិនអាច​អត់ឱន​ឱ្យ​បានទេ​ជាមួយ​អ្នកមួយ​ចំនួន​ដែល​បាន​ចោទប្រកាន់ថា​ផែនទី​ថ្មី ខ្នាត ១/២៥០០០ បាន​បាត់​ប្រទេស បាត់​ទឹកដី បាត់​ស្រុក បាត់​ដី គឺ​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត​ព្រោះ​ជា​រឿង​សំខាន់បំផុត​របស់​ប្រទេសជាតិ​យើង​។​ប្រទេសជាតិ​យើង​បានទទួល​ផែនទី​ខ្នាត ១/២៥០០០ ទុកជា​ឯកសារ​ជាតិ​សម្រាប់​ប្រើប្រាស់ ទម្រាំ​យើង​ទទួលបាន​ផែនទី​មក​ទុក វា​ជាការ​លំបាក​ណាស់​មិនមែនជា​ការងាយស្រួល​នោះទេ​។​ដោយ​យើង​ធ្វើ​ការឱ្យ​មានការ ឯកភាពគ្នា មាន​គេ មាន​យើង​គឺ​ត្រូវមាន​ការឯកភាព​ទាំងសងខាង​ជាមួយ​អ្នកជិតខាង​យើង​និយាយ​រួម គឺមាន​ការចរចា​គ្នា​ទម្រាំ​ឯកភាព​សម្រេចបាន​គឺមាន​ការលំបាក​ណាស់ បែរជា​មានការ​ចោទប្រកាន់​ទៅជា​រឿង​ផ្សេង​ដែល​ប៉ះពាល់​ដល់​ផ្លូវច្បាប់ ការធ្វើ​គឺមាន​ការឆ្លងកាត់​ផ្លូវច្បាប់​ទាំងអស់​គឺ​ច្បាប់​បានអនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ធ្វើ​ដោយបាន​អនុម័ត​ច្បាប់​ទាំងអស់​ដោយមាន​ការឆ្លង​កាត់​រដ្ឋសភា​អនុម័ត​ត្រឹមត្រូវ​ទាំងអស់ បែរជា​មក​ចោទ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទាល់តែសោះ​គឺ​មិនអាច​អត់ឱន​ឱ្យបាន​ជាដាច់ខាត​។ ចំពោះ​ការចោទប្រកាន់​គឺ​ត្រូវ​ប្រឈមមុខ​វិធានការ​ផ្លូវច្បាប់​ព្រោះ​អ្នក​ប្រជាភិថុតិ ចំពោះ​អ្នក​ដែល​និយាយ​មិនមាន​មូលដ្ឋាន​នៃ​ការពិត​យើង​នឹង​យក​វិធានការ​ច្បាប់​មកប្រើប្រាស់​។​

​សម្តេច​ពិជ័យ​សេនា បាន​លើកឡើងថា សម្តេច​មានការ​ងឿងឆ្ងល់​ថា ព្រំដែន​យើង​មាន​ភាពមិនប្រក្រតី​មួយចំនួន​ជាមួយ​ថៃ​ដែរ តែ​ហេតុ​អី​អ្នក​មួយចំនួន​មិន​យកមក​ដេញដោល​មក​ចោទ​រដ្ឋាភិបាល​ទាល់តែសោះ បែរជា​រឿង​ដែល​ធ្វើ​ដោយ​ហ្មត់ចត់​ត្រឹមត្រូវ​បំផុត​មក​ចោទថា​បែបនេះ​បែប​នោះ​ទៅវិញ រហូត​ប្រើពាក្យ​មួយចំនួន​ប៉ះពាល់​ដល់​ផ្លូវច្បាប់​ដែល​យើង​មិនអាច​អត់ឱន​ឱ្យបាន​គឺ​រហូតដល់​ទៅប្រើ​ពាក្យ​ថា​ក្បត់ជាតិ កាត់​ដី​ឲ្យ​វៀតណាម ហៅថា​លក់​ដី​ឲ្យ​វៀតណាម​គឺ​មិនអាច​អត់ឱន​ឱ្យ​បានទេ ។

​សម្តេច​ពិជ័យ​សេនា​បន្ត សម្តេច​បានធ្វើ ដំណើរ​ទៅ​ព្រំដែន​ប្រទេស​ថៃ​ឃើញ​មាន​កន្លែង​មួយចំនួន​មាន​ស្លាកស្នាម​មាន​ភាពមិនប្រក្រតី​មួយចំនួន​ដែរ ចុះ​ហេតុ​អី​ក៏​មិន​ជួយ​លើកឡើង​ផង​បើសិន​អ្នកនោះ​ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ ដែលជា​អ្នកការពារ​អធិបតេយ្យភាព​របស់ខ្លួន​ពិតប្រាកដ​បែរជា​មិន​លើកឡើង​ទាល់តែសោះ បែរជា​ទៅ លើកឡើង​តែ​រឿង​ដែល​គេ​ធ្វើ​ត្រឹមត្រូវ​ទៅវិញ ។ ការងារ​ព្រំដែន​សួរ ឯកឧត្តម វ៉ា គឹមហុង​គឺ​មិនមែន​ទើបតែ​ធ្វើ​មួយថ្ងៃ ពីរ​ថ្ងៃ​ចប់​នោះទេ ហើយក៏​មិនមែន​ទើប​ធ្វើ​ឥឡូវនេះ​ទេ​គឺ​ធ្វើ​តាំងពី​សម័យមុន​មកម្ល៉េះ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ គឺ​ធ្វើ​ដោយ​ផ្អែកលើ​ផ្លូវច្បាប់​ទាំងស្រុង​ទៅលើ​ផែនទី​ដែល​យើង​មាន​តាមផ្លូវ​ច្បាប់​ដែល​អន្តរជាតិ​ទទួលស្គាល់​។

​សម្តេច​ពិជ័យ​សេនា ថ្លែងថា ជាមួយ​ថៃ​កន្លែង​ខ្លះ​មិន​ប្រក្រតី​យើង​ត្រូវ​បន្ត​ជាមួយគ្នា​តទៅទៀត​ដរាបណា​មានការ​ឯកភាព ដូច​យើង​បានធ្វើ​ជាមួយ​វៀតណាម គឺ​ធ្វើបាន​ជិត ៨៤%​នេះ​ទើប​យើង​ចាត់ទុកថា ជា​ប្រសិទ្ធភាព​មែនទែន​ក្នុង​ព្រំដែន​របស់​យើង ។​

សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា​” នេះហើយ​ជា​ផែនទី​ដែល​យើង​ធ្វើបាន​ថ្មី​បោះពុម្ព​ផែនទី​ខ្នាត ១/២៥០០០​នេះ​ច្បាស់លាស់​តែ​មិនទាន់បាន​កំណត់ថា​ថ្ងៃ​ណា​យកទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នៅ ឡើយ​ទេ​។ ក៏ប៉ុន្តែ​គឺ​សម្រាប់​ឲ្យ​យើងទាំងអស់គ្នា​យកទៅ​ប្រើ​ប្រាស់ គឺ​នេះហើយ​ជា​ផែនទី​ដ៏​ពិតប្រាកដ​ដែល​ពីមុនមក​មិនទាន់មាន​ទេ និង​ច្បាស់ លាស់​នៅក្នុង​ឧបសគ្គ​ឬ​លើ​ទឹកដី​ជាក់ស្តែង​នីមួយៗ​។ ដោយ​យើង​បាន​បោះបង្គោល​ជាការ​សម្គាល់​ជាក់លាក់​ដែល​ពីមុន​មិនដែល​ធ្វើ​បានទេ លើក​នេះ​យើង​ធ្វើបាន​ដោយមាន​ចែង​ពិតប្រាកដ​ដោយបាន​ប្រគល់ឱ្យ​បណ្តា​ស្ថាប័ន​ទាំងអស់​កាន់ កាប់​ជា​មោទនភាព​ខ្លាំងណាស់​ ​គឺ​យើង​មាន​មូលដ្ឋាន​រឹងមាំ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង ។ បញ្ហា​នៅ​សេសសល់​គឺ​យើង​ចង់​បញ្ចប់​ឱ្យ​ឆាប់​ណាស់​តែ​ត្រូវមាន​ការឯកភាព​ជាមួយ​វៀតណាម​ត្រូវ​ចរចា​ទោះបី​នៅ​បន្តិចបន្តួច​តែ ១៦%​ក៏ដោយ​ទាល់តែ​ឯកភាព​ទាំងសងខាង​ទើបបាន​ចប់​ព្រោះ​មិនមែនជា​ការងាយស្រួល​នោះទេ បើ​យើង​តែម្នាក់ឯង​គឺ​ឥត​បញ្ហា​ទេ​ចប់​ស្អែក​ក៏បាន​ដែរ​គឺ​ត្រូវ​ដោះស្រាយ​ដោយមាន​ការឯកភាព​ទាំងសងខាង​ទើប​ចប់​បាន”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×