Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​កំពុង​ចរាចរ​នៅ​លេី​ទីផ្សារ​កម្ពុជា និង ទប់ស្កាត់​ជន​ទុច្ចរិត​បាន​បន្លំ និង​តាំងខ្លួន​ជា​សមត្ថកិច្ច​មកពី គ​.​ប​.​ផ​.​ក​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការទប់ស្កាត់​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​កំពុង​ចរាចរ​នៅ​លេ​ី​ទីផ្សារ​កម្ពុជា និង​ការចូលរួម​ទប់ស្កាត់​ជន​ទុច្ចរិត​បាន​បន្លំ និង​តាំងខ្លួន​ជា​សមត្ថកិច្ច​មកពី គ​.​ប​.​ផ​.​ក ក្នុងន័យ​បង្កាច់បង្ខូច​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​អង្គភាព គ​.​ប​.​ផ​.​ក​។​

​ខ្លឹមសារ​លម្អិត​ក្នុង​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់ សុខភាព និង​សុវត្ថិភាព​សង្គម (​គ​. ប​.​ផ​.​ក​) សូម​ជម្រាបជូន​ដល់​សាធារណជន មេត្តា​ជ្រាបថា ក្នុង​គោលដៅ ការពារ និង​ថែរក្សា​សុខុមាលភាព​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​សង្គម ចំពោះ​ការប្រើប្រាស់​ផលិតផល់ ដែល​កំពុង ចរាចរ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មាធិការ គ​.​ប​.​ផ​.​ក បាន​ពិនិត្យឃើញថា មាន​ផលិតផល ក្លែងក្លាយ – ខុសច្បាប់ ខូចគុណភាព ហួស​សុពលភាព​ប្រើប្រាស់ បន្លំ​គុណភាព បន្លំ​ការ​វេច​ខ្ចប់ ឬ​ស្តុក​ទុក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ទាំង​ផលិតផល​ក្នុងស្រុក និង​នាំចូល រួមទាំង​ផលិតផល​កែច្នៃ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច ហើយ​បាន​កំពុង​បន្លំ​លក់ និង​ចរាចរ​នៅលើ​ទីផ្សារ ជាមួយ​ផលិតផល​ពិត​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដែលជា​ហានិភ័យ​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និង​សង្គមជាតិ ។ ជាមួយគ្នានេះដែរ​នាពេល​ថ្មីៗ​មាន​ក្រុម​ទុច្ចរិត​បាន​បន្លំ និង​តាំងខ្លួន​ជា​សមត្ថកិច្ច​មកពី គណៈកម្មាធិការ គ​.​ប​.​ផ​.​ក ក្នុងន័យ​បង្កាច់បង្ខូច​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គភាព​ក្រោមរូបភាព​គំរាម និង​ជំរិត​រក​លាភសក្ការៈ​ពី​ម្ចាស់​អាជីវកម្ម​នានា ជាហេតុ​នាំ​ឲ្យ​មានការ​យល់ច្រឡំ​ដល់​មតិ​សាធារណជន និង​ក្រសួង​-​ស្ថាប័ន​នានា ដែល​កំពុង​អនុវត្តតាម​បទបញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​។ សូមបញ្ជាក់ថា ការចុះ​បំពេញការងារ​របស់​ស​ម​ត្ថ​កិច្ច​មកពី​គណៈកម្មាធិការ គ​.​ប .​ផ​.​ក ត្រូវមាន​លិខិត​បង្គាប់​ការចេញ​ដោយ ប្រធាន​គណៈកម្មាធិការ និង​ការសហការ ពី​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើតជា​ក្រុមការងារ ដោយ​មិនមាន​ការចុះ​ជា​បុគ្គល​នោះទេ​។ ដើម្បី​រួមចំណែក​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​រាល់​ការ​ចរាចរ​ផលិតផល ដែល​បង្ក​គ្រោះថ្នាក់​មាន ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ឬ​សកម្មភាព​ទុច្ចរិត​ខាងលើ ឲ្យ​មាន​ប្រសិទ្ធភាព គណៈ ក​ម្មា​ធិ​ការ គ​.​ប​.​ផ​.​ក សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ចូលរួម និង​សហការ​ផ្តល់ព័ត៌មាន​អំពី​ទីតាំង ផលិត ការ​ចែកចាយ​ផលិតផល​គ្មាន​ការអនុញ្ញាត និង​ក្រុម​ទុច្ចរិត​ទាំងអស់​នោះមក​គណៈ ក​ម្មា​ធិ​ការ គ​.​ប​.​ផ​.​ក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×