Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​រឿង​គំនុំ​ចាស់ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​ឃាតករ​លប​កាប់ ដាច់​ដៃ​ម្ខាង​

spot_img

សៀមរាប​៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​ជន​មិន​ស្គាល់​មុខ​ស្ទាក់​កាប់​ដាច់​ដៃ​ម្ខាង​រងរបួស​ធ្ងន់ ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ លា​វ សំណាង អាយុ​៣១​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ព្រះអង្គ​ទ្រង់ ឃុំ ល្វា ស្រុក​ពួក ខេត្តសៀមរាប និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។ បុរស​ម្នាក់​នេះ បាន​រងរបួស​ធ្ងន់ ហើយ​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ដោយសារ​តែ​ដាច់​ដៃស្តាំ​ម្ខាង បន្ទាប់​ពី​គូ​បក្ខដិ​បក្ខ​ម្ខាង​ទៀត ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លប​កាប់​ទាំង​កំរោល​។ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ ដឹក​មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​សង្គ្រោះបន្ទាន់​។ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៦ ពី​ទិស​កើត ទៅ​ទិស​លិច តែម្នាក់ឯង លុះ​មកដល់​ចំណុចកើតហេតុ នៅ​យប់​រំលង​អធ្រាត្រ ក៏​មាន​ជន​បង្ក​ម្នាក់​យក​កាំបិត​ហក់​កាប់​ត្រូវ​ដៃស្តាំ​របស់​ជនរងគ្រោះ លើ​កែងដៃ​បណ្តាលឲ្យ​ដាច់​ឆ្អឹង និង​សាច់ ដោយ​ជាប់​តែ​ស្បែក​បន្តិច​ប៉ុណ្ណោះ ។ ជន​បង្ក​បាន​ជិះ​គេចខ្លួន​បាត់​។ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ស្រុក​ពួក កំពុង​ធ្វើ​ការស្រាវជ្រាវ ដើម្បី​ឈានដល់​ការចាប់ខ្លួន​ជនបង្ក​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×