Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ​ត្រូវ​ពន្យារពេល​ដោយសារ​វិបត្តិ​កូ​វីដ ១៩ ខណៈ ការងារ​សាងសង់​សម្រេចបាន ជាង​៨០​ភាគរយ ទៅហើយ​

spot_img

ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​ដែល​ទទួល​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ​អះអាងថា​ពហុ​កីឡដ្ឋាន​ដ៏​ធំជាងគេ​នៅ​ស្រុក​ខ្មែរ​ដែលជា​ជំនួយ​របស់​ចិន​សម្រាប់​កម្ពុជា​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​ក៏​ពិតមែនតែ​ពេលនេះ​អ្វីៗ​ត្រូវបាន​ពន្យារ ដោយសារ​កូ​វីដ ១៩ ខណៈ​ការងារ​សាងសង់​សម្រេចបាន​ជាង ៨០​ភាគរយ​ទៅហើយ នៅសល់តែ​គ្រឿង​បំពាក់​គ្រឿង​លំអ​និង​គ្រឿង​បំពាក់​តុ​ប​តែ​ខាងក្រៅ​តែប៉ុណ្ណោះ​។​

លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិ ការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​បាន​អះអាងថា​អ្វីៗ​ពិតជា​មិនអាច​នឹង​ចប់​ទៅតាម​ការគ្រោងទុក​ឡើយ ។​

លោក​បន្តថា ការអូសបន្លាយ​នៃ​ការសាងសង់​នេះ​គឺ​ដោយសារ​វិបត្តិ​កូ​វីដ​១៩​ដែល​ជម្ងឺ​នេះ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​នៃ​អ្នកជំនាញ​ចិន​ក៏ដូចជា​ការដឹកជញ្ជូន​សំភារៈ​មួយចំនួន​សម្រាប់​ការសាងសង់​។​

​លោក​បន្តថា​ជារួម ការងារ​សាងសង់​សម្រេចបាន ៨០​ភាគរយ​ជាង​ទៅហើយ​។ នៅសល់តែ​គ្រឿង​បំពាក់​គ្រឿង​លំអ​និង​គ្រឿង​បំពាក់​តុ​ប​តែ​ខាងក្រៅ​នោះទេ​ហើយ​ការងារ​ទាំងអស់នេះ​នឹង​សម្រេច នៅ​ខែមីនា ឬ​ខែមេសា​ឆ្នាំ​២០២១​នេះ​ធ្វើយ៉ាងណា​ធ្វើឱ្យ​ចប់​មុន​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​២០២១ ។​

ពហុ​កីឡដ្ឋាន​ដ៏​ធំ​មួយ​នេះ កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ប្រទេស​ចិន China State Construction Engineering Corporation លើ​ផ្ទៃដី​ជាង ៩៤​ហិកតា ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ប្ញ​ស្សី​កែវ ក្រោម​ថវិកា​ជំនួយឥតសំណង​របស់​ចិន ១៦០​លាន​ដុល្លារ​។​

​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមេសា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​ការសាងសង់ កីឡដ្ឋាន​នេះ នឹង​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ ៦​ម៉ឺន​នាក់ គឺ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(​ស៊ី​ហ្គេម​)​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×