Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន ​៦​នាក់ ​ទៅកាន់​អយ្យការ​តុលាការក្រុង​ភ្នំពេញ ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ផ្លាកលេខ​រថយន្ត​គេ​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ត្រូវបាន​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ​២០២០​នេះ បាន​នាំខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី លួច​ផ្លាកលេខ​រថយន្ត ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​សមគំនិត​ទទួលផល​ចោរកម្ម ។​

​សមត្ថកិច្ច​បានលើកឡើង​ថា កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ ដែល​បាត់​ផ្លាកលេខ​រថយន្ត ភ្នំពេញ 2AY-9021 ហើយ​បាន​រកឃើញ​ពាក់​នៅលើ​រថយន្ត​ម៉ាក Lexus RX400H ពណ៌​ស ។ ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​នោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង បាន​ចុះ​សហការ​ធ្វើការ​ស្រាវជ្រាវ ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ មាន​ទាំង​អ្នក​លួច អ្នកលក់ អ្នកទទួល​ទិញ ផ្លាកលេខ​រថយន្ត រហូតដល់​ទៅ​៦ នាក់​។​

ជនសង្ស័យ​ទាំង​៦​នាក់​១.​ឆេង ភិរម្យ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ (​ម្ចាស់​រថយន្ត Luxue Rx 400H ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-9021 ។ ២.​ផុន រ័ត្ន​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នក​កួកជេរ​រថយន្ត ។ ៣.​ខាត់ វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ៤.​ពៅ សេដ្ឋា​រ័ត្ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​បុរី​ពិភពថ្មី ផ្ទះ​លេខ​A៣៩ ផ្លូវ​លេខ​៨ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែខ​សុខ ។ ៥.​រ៉ា ជាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល ភូមិ​ម៉​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ​លក់​រថយន្ត និង​ទី​៦.​ឈ្មោះ ជួប វុត្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ​លក់​រថយន្ត ។​

​ជាមួយគ្នានេះដែរ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​វត្ថុតាង​រួមមាន រថយន្ត​ម៉ាក Leuxe Rx4០០H ពណ៌​ស ពាក់​ផ្លាក លេខ​ភ្នំពេញ 2AY-9021 រថយន្ត​ម៉ាក Luxus ពណ៌​ស ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ 022-8441,​ផ្លាកលេខ​រថយន្ត ភ្នំពេញ 2BG-4682 (​មិន​ប្រក្រតី​),​ម៉ាស៊ីន​បាញ់ថ្នាំ បំពង់ខ្យល់ ,​ទឹក​ថ្នាំ​ពណ៌​ខៀវ ស ចំនួន​២​កំប៉ុង​, ថ្នាំ​បាញ់​រលោង​១​កំប៉ុង​,​កូនសោ​សម្រាប់ធ្វើ​ស្លាក​លេខ​កែ​ច្នែ​មួយចំនួន​, ម៉ាស៊ីន​ស្វាន​១ គ្រឿង ,​ម៉ាស៊ីន​ផ្លុំ​សក់​ចំនួន​២​គ្រឿង ជនសង្ស័យ​ទាំង​៦​នាក់​កំពុងស្ថិត​នៅក្រោម​ការសាកសួ​រ​របស់​តំណាង​អយ្យការ​ចាត់ការ​តាមច្បាប់​៕​ ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

spot_img
×