Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីព​ធ្វើ​នំ​គ្រប់​ប្រភេទ កំពុងមាន​តម្រូវការ ខណៈ​ការបណ្តុះបណ្តាល​ជំនាញ​នេះ កំពុង​ពង្រីក​វិសាលភាព ដើម្បី​ផ្គត់ផ្គង់ និង​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ ក្រុមហ៊ុន ដាវ ដឹ ខេ​ក ដែល​បង្រៀន​របៀប​ធ្វើ​នំ កំពុង​ពង្រីក​សមត្ថភាពនិង​បង្កើត​កម្ម វិធីសិក្សា​ល្អៗ ផ្នែក​ធ្វើ​នំ​គ្រប់​ប្រភេទ ដល់​សិស្ស​ដែល​ចង់​ចាប់​អាជីព​នេះ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។​

​សាលា​បណ្តុះបណ្តាល​របៀប​ធ្វើ​នំ​នេះ បាន​ពង្រីក​វិសាលភាព និង​បាន​បណ្ដុះបណ្ដាល​សិស្ស ៣០០ នាក់​បន្ថែមទៀត ដើម្បី​ផលិត​នំ​គ្រប់​ប្រភេទ សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក និង​សម្រាប់​ផ្គត់ផ្គង់​ជូនទៅ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​កញ្ញា ដាវ អគ្គនាយិការ​ក្រុមហ៊ុន ដាវ THE CAKE បាន​បញ្ជាក់ថា ការបង្កើត​វគ្គ​បណ្ដុះបណ្ដាល ពី​របៀប​ធ្វើ​នំ​នេះ គឺ​ដើម្បី​ជួយ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យមាន​ជំនាញ​ច្បាស់លាស់​មួយ​សម្រាប់​ជីវិត ដើម្បី​បង្កើត​អាជីព​សំរាប់​គ្រួសារ និង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ឱ្យ​កាន់តែ​ប្រសើរឡើង និង​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។​

​ក្រោយ​ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​៣ ពី​របៀប​ធ្វើ​នំ របស់​ក្រុមហ៊ុន ដាវ ដឹ ខេ​ក នា​រសៀល​ថ្ងៃទី ២៧ សីហា កញ្ញា ដាវ បាន​លើកឡើងថា ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​ធ្វើ​នំ​នេះ នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី ៨ ខែកញ្ញា​ខាងមុខនេះ ដើម្បី​លើកកម្ពស់​វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា ព្រមទាំង​ផ្ដល់​ចំណេះដឹង​ដល់​សិក្ខាកាម ដែល​ចង់​សិក្សា​ជំនាញ​ធ្វើ​នំ​ច្រើន​ប្រភេទ ជា​ជំនាញ​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន និង​សម្រាប់​ដែល​អ្នក​ចង់​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន ដោយ​ស្របទៅតាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល និង​ក្រសួងទេសចរណ៍​។​

​កញ្ញា​ដាវ បន្តថា បច្ចុប្បន្ន ក្រុមហ៊ុន ដាវ ដឹ ខេ​ក កំពុង​ពង្រីក​សមត្ថភាព និង​មានបំណង​ចង់​ពង្រីក​វិស័យនេះ ឱ្យ​កាន់តែ​ទូលំទូលាយ និង​ជួយ​ប្រជាជន​ខ្មែរ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ឈានទៅ​បង្កើត​ស្លាក​សញ្ញា​ផលិតផល​ដោយ​ខ្លួនឯង ឬ​ហៅថា Franchise នាពេលខាងមុខ​។​

​សូមជម្រាប់ថា កាលពីមុន​ប្រជាជន​កម្ពុជា​មិនសូវ​អោយ​តម្លៃ​លើ​នំ​ខេ​ក​នោះទេ តែ​បច្ចុប្បន្ន​វិស័យ​នំ​នៅ​កម្ពុជា កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង ខណៈ​អ្នកខ្លះ​គាត់​ហ៊ាន​ចំណាយលុយ​ជាច្រើន សម្រាប់​នំ​ខេ​កមួយ​ក៏មាន ដែល​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ផលិត​នំ​ទាំងអស់ ត្រូវតែ​ស្វែងរក​នូវ​អ្វីដែល​ថ្មីៗ សម្រាប់​អតិថិជន​របស់​ពួកគេ ទាំង​គុណភាព តម្លៃ និង​សោភ័ណភាព​៕ ដោយ ៖ CEN

spot_img
×