Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ តែ​សង្គម​ស៊ីវិល​សម្ដែង​កង្វល់​ចំពោះ​មាត្រា​មួយចំនួន​ប៉ះពាល់​សិទ្ធិ​ស្ត្រី​

spot_img

​ភ្នំពេញ​៖ ទីស្ដីការ​ក្រសួងមហាផ្ទៃ នា ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែសីហា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ការងារ​ផែន​សណ្តាប់ធ្នាប់​សាធារណៈ ដោយមាន​ការចូលរួម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យុន ឈុ​ន្នី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អ្នកជំនាញ​ផ្នែក​ច្បាប់ ព្រមទាំង អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ប្រគល់ជូន រដ្ឋបាល​រាជធានី​-​ខេត្ត យកទៅ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី​ធ្វើជា​ធាតុ​ចូល​បន្ថែមទៀត​។ ហើយ​កិច្ចប្រជុំ​ពិភាក្សា នាពេល​ព្រឹក​នេះ គឺ​យក​យោ​លប​ល់ រដ្ឋបាល​រាជធានី​-​ខេត្ត ធ្វើជា​ធាតុ​ចូល ដើម្បី​កែលម្អ​ច្បាប់​នេះ​បន្ថែមទៀត​។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ មានប្រសាសន៍​កោត​ស​សើរ ចំពោះ​ក្រុមការងារ ដែល​បានរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ​។ ឯកឧត្តម បាន​បន្ដថា គិត​មកដល់ពេលនេះ សេចក្ដីព្រាងច្បាប់ មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដូច្នេះ ក្រុម​ងារ​ការងារ​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​។​

​ឯកឧត្តម រៀបរាប់ថា ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នាពេល​ព្រឹក​នេះ មាន​គោលបំណង​ធំៗ ចំនួន​២ រួមមាន ៖ រៀបរាប់​អំពី​ដំណើរការ សេចក្ដីព្រាងច្បាប់​ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ និង​រៀបរាប់​អំពី​កម្មវត្ថុ សេចក្ដីព្រាងច្បាប់​ស្ដីពី សណ្តាប់ធ្នាប់​សាធារណៈ​។ ឯកឧត្តម​បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​នេះ ក៏បាន​ពាក់ព័ន្ធ​ទៅនឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ ដូច្នេះ សេចក្ដីព្រាងច្បាប់​នេះ ក្រុមការងារ​ត្រូវ​សិក្សា​ឲ្យ​បាន​លម្អិត​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​ច្បាប់​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​សូម​រំលឹកថា សេចក្តីព្រាងច្បាប់​ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ មាន​៩​ជំពូក និង​៤៦​មាត្រា ហើយ​ច្បាប់​នេះ មាន​គោលបំណង​ធានា​ការគ្រប់គ្រង​សណ្ដាប់​សាធារណៈ ឲ្យ​មាន​របៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណីជាតិ និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។​

​ជាងនេះទៅទៀត ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​រាល់​សកម្មភាព ដែល​ពាក់ព័ន្ធ​នឹង​សណ្ដាប់ ធ្នាប់​សាធារណៈ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទោះយ៉ាងណា​បើតាម​ការផ្សាយ​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ថ្ងៃទី 29 ខែសីហា​ឆ្នាំ 2020 ឡើង​ថា​
​យើងខ្ញុំ​ជា​តំណាង​អង្គការ និង​សមាគម​ដែល​កំពុង​បំពេញបេសកកម្ម​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​កង្វល់​យ៉ាងខ្លាំង​ចំពោះ​មាត្រា​ជាច្រើន​ដែល​មានចែង​នៅក្នុង​សេចក្ដីព្រាងច្បាប់ ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ (DLPO) ដែល​រំលោភបំពាន​សិទ្ធិ​ស្ត្រី​។ យើងខ្ញុំ​ក៏​ចូលរួម​គាំទ្រ​សំណើ​ឱ្យ​ទម្លាក់ចោល​សេចក្ដីព្រាងច្បាប់​នេះ​ដែល​បានលើកឡើង​នៅក្នុង សេចក្ដីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ដែល​បាន​ផ្ញើជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ផងដែរ​។​

​សង្គម​ស៊ីវិល បាន​លើក​ទៀតថា យើងខ្ញុំ​ទទួលស្គាល់ និង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់វិធានការ​វិជ្ជមាន​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​វិសមភាព​យេនឌ័រ តាមរយៈ​ការផ្តួចផ្តើម​គំនិត​ក្នុងការ​បង្កើត​គោលនយោបាយ រួមមាន ផែនការ​សកម្ម​ភាពជា​តិ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ដំណាក់កាល ជាច្រើន ទី ប៊ី (NAPVAW III) ដែល នឹងដាក់​ឱ្យប្រើ​ប្រាស់​នាពេល​ឆាប់ៗ​ខាងមុខនេះ និង​ផែនការ​យុទ្ធសាស្ត្រ​លើក​ទី​ប្រាំ ដើម្បី​សមភាព​យេនឌ័រ និង ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុងប្រទេស​កម្ពុជា (​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​V)​។ ទោះជា​យ៉ាងនេះ​ក្តី សេចក្តី ព្រាង​ច្បាប់​នេះ បានធ្វើឱ្យ​ពួកយើង​មានការ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង ពី​ផលប៉ះពាល់​នៃ​សេចក្តីព្រាងច្បាប់​នេះ ក្នុង ការដាក់ទណ្ឌកម្ម​ស្ត្រី​ចំពោះ​ការ​ស្លៀកពាក់ និង​អាកប្បកិរិយា ដែល​ត្រូវបាន​បកស្រាយ​ថា​មានការ​បំពាន​លើ ក្រឹត្យក្រម​សង្គម​ដែលមាន​លក្ខណៈ​រើសអើង​ទាក់ទង​ទៅនឹង​ការ​ស្លៀកពាក់ និង​ការប្រព្រឹត្ត​របស់​ស្ត្រី​៕ ដោយ​៖​កូ​ឡាប​

spot_img
×