Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីៗ​នេះ ផ្សារ​ហ៊ុន​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវបាន​វាយប្រហារ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

spot_img

​ភ្នំពេញ ៖ ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវបាន​បង្ខំចិត្ត​បញ្ឈប់​ជាថ្មី​ម្តងទៀត នៅ​មួយថ្ងៃ​ក្រោយពី​មានការ​រំខាន ដោយ​ការវាយប្រហារ DDoS តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ការវាយប្រហារ​របស់ DDoS នេះ​មាន​គោលបំណង​ធ្វើឱ្យ​មានការ​ចរាចរណ៍​ទិន្នន័យ​ច្រើន​លើសលប់ ទៅកាន់​គេហទំព័រ​អ៊ីនធឺណិត​ដោយ មានការ​ឆ្លង​ចូល​កុំព្យូទ័រ​មួយចំនួនធំ ដែលមាន​ផ្ទុកមេរោគ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទីផ្សារ​ភាគហ៊ុន NZX ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Wellington បាន​និយាយថា ខ្លួន​បាន​ជួបប្រទះ​បញ្ហា​ទាក់ទង​នឹង​បណ្តាញ​នេះដែរ ហើយ​ក្រុមប្រឹក្សាភិបាល និង​ទីផ្សារ​បំណុល របស់ NZX ព្រមទាំង​ម្ចាស់​ទីផ្សារ​ភាគហ៊ុន Fonterra ត្រូវបាន​ផ្អាក កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។ ការវាយប្រហារ​នេះ​ត្រូវបាន​បន្ធូរបន្ថយ ហើយ​ប្រតិបត្តិការ​ទីផ្សារ​ធម្មតា នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ​វិញ ប៉ុន្តែ​ការជួញដូរ​មួយចំនួន​ក៏ត្រូវ​បាន​បញ្ឈប់​ជា​ដដែល នៅវេលា​ម៉ោង ១១:៤២​ថ្ងៃត្រង់​។ ទោះបីជា​ការតភ្ជាប់​បណ្តា​ញ​មួយចំនួន​នោះ​ត្រូវបាន​ស្តារឡើងវិញ​ហើយ​សម្រាប់​វិនិយោគិន​ក៏ដោយ ប៉ុន្តែ​ការវាយប្រហារ​ជា​បន្តបន្ទាប់​នេះ​ក៏​នៅតែ​ចោទ​ជា​សំណួរ​ទាក់ទង​ទៅនឹង​ផ្នែក​សន្តិសុខ​នៅឡើយ​។​

​សាស្ត្រាចារ្យ Dave Parry នៃ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Auckland បាន​និយាយថា នេះ​ជាការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​មួយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​។
​លោក​ក៏បាន​ព្រមាន​ទៀតថា បញ្ហា​នេះ​គឺ​បណ្តាលមកពី​មនុស្ស​ជាច្រើន ត្រូវ​ងាក​មក​ធ្វើការ​នៅតាម​ផ្ទះ​រៀងខ្លួន ព្រោះតែ​មានការ​រំខានរ​បស់ ជំងឺ Covid-19 ស្រប​ពេលដែល​ពិភពលោក នៅមាន​សុវត្ថិភាព​ទាប ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ ដែលជា​ហេតុនាំឱ្យ​ការវាយប្រហារ​ទាំងនោះ មាន​ភាពងាយស្រួល​ជាង​ធម្មតា​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×