Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ប្ដឹង​បុរស​ម្នាក់​ទាក់ទង​នឹង​ការលក់ Likes Instagram ក្លែងក្លាយ​

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សព្វផ្សាយរ​បស់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី ប៉ុន្មាន​ម៉ោង​មុននេះ បានឱ្យដឹងថា ក្រុមហ៊ុន​បាន​ប្ដឹង​បុរស​ម្នាក់​ទាក់ទង​នឹង​ការលក់ Likes Instagram ក្លែងក្លាយ “fake engagement service” នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។ សេវាកម្ម​ដែល​បុរស​ម្នាក់នេះ បានផ្ដល់​នោះ​មាន​ឈ្មោះថា Nakrutka ដែល​បាន​ប្រើ​កម្មវិធី​ដែល​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ក្នុងការ​បង្កើន likes, comments និង views នៅក្នុង​បណ្ដាញ​សង្គម Instagram​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ប្ដឹង​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ដែល​បាន​ប្រើប្រាស់​កម្មវិធី​របស់​ក្រុមហ៊ុន ដើម្បី​ទាញយក​ផលចំណេញ ដែល​ផ្ទុយ​ពី​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​នោះ​។ កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន​បាន​ប្ដឹង​អ្នក​អភិវឌ្ឍ​កម្មវិធី​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ជាមួយនឹង​ក្រុមហ៊ុន​មួយទៀត នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​កាលពី​ឆ្នាំ​កន្លងទៅ ទាក់ទង​នឹង​ការលក់ Likes Instagram ក្លែងក្លាយ​នេះ​ផងដែរ​។​

​ប្រភព​ដដែល បាន​លើកឡើងថា ទន្ទឹមនឹង​ការប្ដឹង Nakrutka ហ្វេ​ស​ប៊ុ​ក​ក៏បាន​ប្ដឹង​អ្នក​អភិវឌ្ឍ​កម្មវិធី MobiBurn ម្នាក់ទៀត​ទាក់ទង​នឹង​ការ​ចែកចាយ​កម្មវិធី​ដែលមាន​បង្កប់​មកជា​មួយ​មេរោគ ដើម្បី​ទាញយក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​មានដូចជា ឈ្មោះ អ៊ីមែល និង​ភេទ នៅពេលដែល​អ្នកប្រើប្រាស់​បញ្ចូល​កម្មវិធី​នេះ បន្ទាប់ពី​កម្មវិធី​នេះ​ត្រូវបាន​រាយការណ៍ ដោយ​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ទៅឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​។​

​ការ​រឹតបន្តឹង​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​ការ​ខំប្រឹងប្រែង​របស់​ក្រុមហ៊ុន ក្នុងការ​ការពារ​ទិន្នន័យ​ឯកជន​ភាព របស់​អ្នកប្រើប្រាស់ ដែលជា​រឿយៗ បាន​រង​ការចោទប្រកាន់​ពី​សំណាក់​អ្នកប្រើប្រាស់ និង អ្នកស្រាវជ្រាវ​បច្ចេកវិទ្យា ជាពិសេស​ពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ថា​តែងតែបាន​រំលោភ​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​នោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×