Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ធ្លាក់​ថ្លើម​ដល់​ដី​! ព្រោះ​មិន​នឹកស្មាន ទីបំផុត អ្នកមាន​ចិត្តបុណ្យ តែ​ប៉ះ​ប្តឹង​ម្នាក់នេះ ប្តឹង​អ៊ំស្រី​ខ្លួនឯង ដោយសារ​គ្រាន់តែ​អ៊ំ​ខ្លួន​សុំ​ឲ្យ​ក្មួយ​ឈប់​ឈ្លោះ​គ្នា និយាយ​ពាក្យ​អ៊ីចឹង​សោះ​…

spot_img

​ដូចដែល​បងប្អូន​ប្រិយមិត្ត និង​មហាជន​ជាច្រើន បាន​ភ្ញាក់ផ្អើល​រួចហើយ ដែល​កាលពីពេល​ថ្មីៗ​នេះ ឃ្លី​ប​សំឡេង​សារ​បែកធ្លាយ​ពី​អា​ខោ​ន​នៅក្រៅ​ប្រទេសមួយ បាន​បញ្ចេញ​ឲ្យ​ដឹងថា អ្នកស្រី ទ្រី ដា​ណា ម្ចាស់​ហាង​ពេជ្រ​កំពុង​ផ្ទុះ​រឿង​ល្បី​ខ្លាំង បាន​ប្រើប្រាស់​សម្តី​ធ្ងន់ៗ​យ៉ាង​សាហាវ គំរាម​ប្តឹង​អ៊ំស្រី​ខ្លួន​ដាក់គុក និង​សូម​ឲ្យ​ព្រះធរណី​ស្រូប​ទៀត ពិតជា​សាហាវ​ខ្លាំងណាស់ ដែល​មហាជន​សម្តែង​ការហួសចិត្ត​ថា មិន​នឹកស្មានថា មនុស្ស​ចិត្ត​ព្រះ ចិត្តបុណ្យ​រូបនេះ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ ដែល​គ្រាន់តែ​អ៊ំស្រី​ខ្លួន​និយាយ​ពាក្យ​ល្អ​អ៊ីចឹង​សោះ​?​។​

​ជាការ​ពិតណាស់ ថៅកែ​ហាង​ពេជ្រ ដែល​គេ​ឲ្យ​រហ្សនាម​ថា «​ប៉ះ​ពូកែ​ប្តឹង​» ពិតជា​មិនធម្មតា​នោះទេ គឺ​អ្នកស្រី ទ្រី ដា​ណា បាន​ប្តឹង​អ៊ំស្រី​របស់ខ្លួន​ពិតប្រាកដ​មែន ដោយ​ឲ្យ​មេភូមិ​យក​ក្រដាស​កោះអញ្ជើញ​ដល់ផ្ទះ ហើយ​ឲ្យ​អ៊ំស្រី​ដែលមាន​ឈ្មោះ សៀង ហៀក ផ្តិតមេដៃ​ទាំង​ដែល​គាត់​មិនដឹងថា​នេះ​ជា​ក្រដាស​អ្វី​ផង​នោះ​?​។

​បើតាម​កូនស្រី​របស់​អ៊ំស្រី សៀង ហៀក បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​បណ្តឹង​នោះ អ្នកស្រី ទ្រី ដា​ណា ក៏បាន​ប្តឹង​បងស្រី​របស់​នាង​ឈ្មោះ ហួត ស្រី​ល័​ក្ខ ដោយ​ទាមទារ ២០ ម៉ឺន​ដុល្លារ ដោយ​មិនដឹង​ពីបទ​អ្វី​នោះទេ​? ពិតជា​ហួសចិត្ត​ណាស់ គ្រាន់តែ​ឃើញ​ចង់​ជ្រុះ​ថ្លើម​ដល់​ដី​។ ដោយឡែក​បងស្រី​ខ្លួន​ឈ្មោះ ទ្រី សុ​ផានិត វិញ ក៏​អ្នកស្រី ទ្រី ដា​ណា ប្តឹង​ទាមទារ​ចំនួន ៥០ ម៉ឺន​ដុល្លារ ឯណោះ​។​

​បងស្រី​រូបនេះ​បាន​បញ្ចេញ​ថា អ្នកស្រី ទ្រី ដា​ណា ពេល​រដូវ​បុណ្យទាន​ម្តង ឃើញថា​មាន​តិចតួច​មែន ចំពោះ​ម្តាយ​របស់​នាង ប៉ុន្តែ ពី​ខាង​ក្រោយខ្នង​វិញ គឺ​ពិតជា​សាហាវ​ខ្លាំងណាស់ មកលើ​គ្រួសារ​របស់​នាង​។

​ក្រោយពី​បាន​ស្តាប់ឮ​បែបនេះ គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ពិតជា​សម្តែង​នូវ​ក្តី​អាណិតអាសូរ​គ្រួសារ​អ៊ំស្រី​ជាខ្លាំង ហើយ​ក្នុងនោះ គេ​បានដាក់​ឲ្យ​អ្នកស្រី ទ្រី ដា​ណា ធ្ងន់ៗ​ថា​៖ «​ធ្វើបុណ្យ​ទាំង​ប៉ុន្មាន​ហ្នឹង សង្ស័យ​រលាយ​អស់ហើយ បើ​ចិត្តអាក្រក់​យ៉ាងហ្នឹង​នោះ​!» ។​

​គួរ​រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា កាលពីពេល​កន្លងទៅនេះ​នេះ បងស្រី​អ្នកស្រី ទ្រី ដា​ណា ដែលមាន​ឈ្មោះថា ទ្រី សុ​ផានិត បានចេញ​វីដេអូ​រិះគន់ និង​និយាយ​មើលងាយ​ប្អូនស្រី​របស់ខ្លួន​ឯង និង​ព្រមទាំង​មានប្រើ​ពាក្យ​មិន​ពីរោះ​ស្តាប់​ថែមទៀត ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​តែម្តង​។​

​ក្រោយ​រឿងរ៉ាវ​នេះ​បាន​ផ្ទុះឡើង​មិនអាច​ពន្លត់​ភ្លើងកំហឹង​អ្នកស្រី ទ្រី ដា​ណា បាន នៅពេលនោះ អ៊ំស្រី​ធំ​របស់​អ្នក​ទាំងពីរ ក៏បាន​ចេញមុខ​បង្រួបបង្រួម​ទាំង​ទឹកភ្នែក ដោយ​ក្នុងនោះ​អ៊ំស្រី​និយាយថា ក្មួយ​ទាំងពីរ​ខុស​ដូច​តែ​គ្នា​ហ្នឹង​…. ដែល​ពាក្យ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី ទ្រី ដា​ណា ប្រតិកម្ម​ខ្លាំងក្លា​តែម្តង​៕ ដោយ​៖ លឹម ហុង​

spot_img
×