Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​ចាក់​នារី​ម្នាក់​ស្លាប់ទាំង​កណ្ដាលផ្លូវ មូលហេតុ​គឺ​ដណ្ដឹង​ខាង​ស្រី​អត់​បាន ហើយ​ឃាតករ​រត់​ទៅ​ចងក​សម្លាប់ខ្លួន​នៅមុខ​វត្ត​ស្ងួន​ពេជ្រ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​ត្រូវបាន​បុរស​ម្នាក់​លួច​ចាក់​សម្លាប់ បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ទីតាំងនៅ​ម្តុំ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល​ភ្នំពេញ ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាក់​សង្សា​របស់ខ្លួន​ជា​កម្មការិនី​រោងចក្រ Minebea ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រួចហើយ បានរ​ត់ទៅ​ចងក​សម្លាប់​ឯង នៅ​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ស្ថិតក្នុង​មុខ​វត្ត​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សម​ត្ថិ​ច្ច​បានឱ្យដឹងថា កម្មការិនី​រងគ្រោះ​មានឈ្មោះ យឺន ស្រី​នី បម្រើ​ការងារ​ក្នុង​រោងចក្រ Minebea ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ នៅ​កន្លែងកើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ជាមួយនឹង​កាបូប​ជាប់​នឹង​ខ្លួន និង​មានកូន​កាំបិត​ចុង​ស្រួច​នៅ​ជិត​ខ្លួន​នារី​រងគ្រោះ​។ នាង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ហ្ស៊ូ​មមើរ ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ផ្លាកលេខ ភ្នំពេញ 1DP- 0547​។​

​តែ​អ្វីដែល​គួរ​ឲ​ភ្ញាក់ផ្អើល​នោះ គឺ​បុរស​ដែល​បាន​ចាក់​នារី​ម្នាក់​កណ្ដាលផ្លូវ​នោះ បានរ​ត់ទៅ​ចងក​សម្លាប់ខ្លួន​ភ្លាមៗ នៅក្នុង​បរិវេណ​វត្ត​ស្ងួន​ពេ​ជ្យ សង្កាត់​កំបូល ខណ្ឌ​កំបូល​។​

​នៅពេលនេះ​មិនទាន់​អាច​កំណត់ នៅ​អត្តសញ្ញាណ​ឃាតករ​នៅ​ទ្បើ​យ​ទេ ហើយ​មូលហេតុ​ឈានទៅដល់​ការធ្វើ​បែបនេះ យោងតាម​មិត្ត​ភ័​ក្កិ​នារី​រងគ្រោះ បាន​បង្ហើប​ថា បុរស​នោះ បាន​ចូល​ស្ដីដណ្ដឹង​ជាច្រើន​ដង តែ​ខាង​ស្រី​មិន​ព្រម ទើប​រឿងហេតុ​កើតឡើង​បែបនេះ​ទៅ​។​
​ពេលនេះ​សមត្ថកិច្ច​កំពុង ធ្វើ​កោសល្យវិច័យ និង​ព្រមទាំង​ធ្វើ​កំណត់ហេតុ​៕​ដោយ​៖​មី​ដា​

  

spot_img
×