Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់​ជនជាតិ​វៀតណាម​ម្នាក់ លួច​ធ្វើ​សកម្មភាព​ប្រមាញ់ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​

spot_img

​ខេត្តរតនគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទីស្នាក់ការ​ភូមិ​ចង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​ជា​ព្រានព្រៃ មក​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ដើម្បី​ចង់ក្រង​សំណុំរឿង​តាម​នីតិវិធី ដោយសារ​ដាក់​អន្ទាក់​យក​សត្វព្រៃ​ដោយ​ខុសច្បាប់ ដើម្បី​លក់​លើ​ទីផ្សារ​។​

​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទីស្នាក់ការ​ភូមិ​ចង បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរ​ឡា​ប៉ង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ប្រទះឃើញ​មានការ​បោះជំរុំ​មួយកន្លែង ដើម្បី​ធ្វើ​សកម្មភាព​ប្រមាញ់ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ​។

​ក្រុមការងារ​បានធ្វើកា​រ​ត្រួត​ពិនិត្យឃើញថា មាន​អន្ទាក់​ប្រភេទ​ខ្សែកាប​ចំនួន​៩ និង​អង្គប់​ដែក អូ​តូ​ម៉ា​ទិច (​អន្ទាក់ខ្លា​) ចំនួន​៣ សាច់សត្វ​ប្រើស ២​ដុំ សាច់​ស្វា​មួយ​ដុំ (​ឆ្អើ ) ញញួរ​១ ទូរស័ព្ទដៃ​១​គ្រឿង និង​ខ្សែ​អន្ទាក់​ចំនួន​២០​ទៀត កំពុង​បានដាក់​ក្នុងព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។

​សកម្មភាព​ល្មើស​នេះ បង្កឡើង​ដោយ​ឈ្មោះ ហួង វ៉ាន​កុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​វៀតណាម​។ ដោយមាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញារង លាង អ៊ូ តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ក្រុមការងារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​មន្ទីរ ដើម្បី​ចង់ក្រង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×