Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ខឹង​ចូល​ស្តីដណ្តឹង​នារី​ម្នាក់​មិនបាន សងសឹក​តាម​ចាក់​សម្លាប់ រួចរ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង , ឪពុកម្តាយ​មិន​លើក​កូនស្រីឲ្យ ​ព្រោះ​ជនដៃដល់ មាន​ស្រី​ច្រើនពេក​

spot_img

​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ស្លាប់​ដោយ​ផ្លែកាំបិត​ចុង​ស្រួច របស់​បុរស​ដៃ​ឆៅ​ម្នាក់ ព្រោះតែ​ខឹង​ចូល​ស្តីដណ្តឹង​នាង​មិនបាន ឈានដល់​តាម​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​តែម្តង ។​
​ហេតុ​ណ៍​កាល​នេះ​នៅ​ពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​បេតុង​ក្បែរ​រោងចក្រ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំបូល រួច​ជនដៃដល់​ជិះ​ម៉ូតូ​រត់គេច​ទៅ​ចងក​សម្លាប់ខ្លួន​នៅ​ដើម​អង្កាញ់ ក្នុង​បរិវេណ​វត្ត​ស្ងួន​ពេជ្រ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​
​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ។​

​ជនរងគ្រោះ​មានឈ្មោះ យិន ស្រី​នី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ BDB មាន​ទីលំនៅ​ភូមិ​តា​នួន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ចំណែកឯ​ជន​ដៃ​ឆៅ​ឈ្មោះ ឆន លឹម​តិច អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ផ្នែក​ខាង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច មាន​ទីលំនៅ ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បរិវេណ​វត្ត​ស្ងួន​ពេជ្រ បាន​ឲ្យ​ដឹងថា កន្លងមក​នារី​រងគ្រោះ និង​ជនដៃដល់ ធ្លាប់​រៀន​ជាមួយគ្នា ធ្លាប់​ស្រឡាញ់គ្នា​ម្តង​ហើយ លុះដល់​ធ្វើ​ការងារ​រោងចក្រ​ផ្សេងគ្នា ហើយ​ជនដៃដល់​បើតាម​អ្នក​ធ្លាប់​ស្គាល់​មិត្ត​ភ័ក្តិ​ធ្វើការ​ជាមួយគ្នា ប្រាប់​ឲ្យ​ដឹងថា ជនដៃដល់​មាន​ស្រី មាន​សង្សារ​ច្រើន ក៏ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ជនដៃដល់​មកសុំ​ស្រឡាញ់​នារី​រងគ្រោះ រហូតដល់​ជនដៃដល់​ប្រាប់​ឲ្យ​ក្រុមគ្រួសារ ចូល​ស្តីដណ្តឹង​នាង កាលពី​៣​ថ្ងៃមុន​កើតហេតុ តែ​នាង​និង​ក្រុមគ្រួសារ មិន​ពេញចិត្ត ព្រោះ​តែមាន​ស្រី​ច្រើនពេក មិនអាច​ទទួលយក​ជា​គូរ​អនាគត​បានឡើយ ។

​យោងតាម​ប្រភព​បន្តទៀត​ឲ្យ​ដឹងថា ក្រោយពី​ចូល​ស្តីដណ្តឹង​ខាង​ស្រី​គេ​មិន​ព្រម​ឲ្យ តូចចិត្ត​ខឹង បែកគំនិត​គុំ​គួ​ន​សងសឹក រហូតមកដល់​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៨​នេះ ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​នារី​រងគ្រោះ គ្រា​ដែល​នារី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ZOOMER ពណ៌​ទឹកក្រូច ពាក់​ផ្លាកលេខ ភ្នំពេញ 1 DP-0547 ទៅ​ធ្វើការ​រោងចក្រ ប្រើប្រាស់​កាំបិត​ចុង​ស្រួច​ចាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ហើយ​ជនដៃដល់​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1BN-9027 រត់គេច​ចូលទៅ​ចងក​សម្លាប់ខ្លួន នៅលើ​ដើម​អង្កាញ់ ក្នុង​បរិវេណ​វត្ត​ស្ងួន​ពេជ្រ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ដោយ​ប្រើប្រាស់​ក្រ​ម៉ា​ចងភ្ជាប់​នឹង​ដើមឈើ ។​

​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​នោៈ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះទៅពិនិត្យ កោ​លស​ល្យ​វិច័យ ឃើញថា​ពិ​ជា​ករណី​ឃាតកម្ម រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ រីឯ​សព​ជនដៃដល់ ចងក​សម្លាប់ខ្លួន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​កោសល្យវិច័យ និង​រងចាំ​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×