Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​អាថ៌កំបាំង​ខ្លួន​ដូច​ត្រី​ផ្សោត កន្ទុយ​ដូច​ត្រី​ឆ្លាម នៅ​ឆ្នេរសមុទ្រ​អូស្ត្រាលី​

spot_img

សត្វ​អាថ៌កំបាំង ដែល​អ្នក​ហែល​ទឹក​ម្នាក់ នៅក្នុង​ប្រទេស​អូស្ត្រាលី ថត​បាន​គឺ​មាន​រាង​ដូច​សត្វ​ផ្សោត ប៉ុន្តែ​កន្ទុយ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​គិតថា ជា​ត្រី​ឆ្លាម​។​

​យោង​តាម​ទស្សនា​វ​ដ្តី Daily Star អ្នកលេង​អ៊ិនធើរណេត​អូស្ត្រាលី ផ្ទុះ​ជម្លោះ​ពាក្យពេចន៍ ពី​សត្វ​ត្រី​អាថ៌កំបាំង​ខ្លួន​ដូច​ផ្សោត ប៉ុន្តែ​កន្ទុយ​វា​ដូច​ត្រី​ឆ្លាម​ទៅវិញ​។​

​រូបថត​ត្រូវបាន​ថត​ដោយ Kellie Wilson នៅ​ឆ្នេរ Duranbah ប្រទេស​អូស្ត្រាលី​។ នាង Wilson ក៏​បាន​និយាយ​លេងសើច​ផងដែរ​ថា សត្វ​នេះ​គឺ​ត្រី​ផ្សោត​ពាក់កណ្តាល និង​ឆ្លាម​ពាក់កណ្តាល​។​

​អ្នកស្រាវជ្រាវ​សត្វ​សមុទ្រ​មួយ​រូប បន្ទាប់ពី​បាន​ឃើញ​រូបថត​នោះបាន​អះអាង​ថា​សត្វ​អាថ៌កំបាំង​នេះ​គឺ​ផ្សោត​។ “​ខ្ញុំ​ទទូចថា​វា​គឺជា​ត្រី​ផ្សោត​ដែល​ផ្អែក​លើ​គម្លាត​រវាង​ព្រុយ​ទ្រូង និង​ព្រុយ​ខ្នង​” ។​

“​កន្ទុយ​មើលទៅ​ប្លែក​ប្រហែលជា​អ្វី​មួយ​បាន​ភ្ជាប់​ទៅ​កន្ទុយ​ត្រី​ផ្សោត​ឬក៏​ការ​បំភ័ន្ត​ដែល​ចំណា​ង​ផ្លាត​ដោយ​ទឹក​។ នេះ​ជា​រឿង​ធម្មតា​ក្នុង​រូបភាព​អាស្រ័យ​លើ​មុំ​ថត​ជាមួយ​រលក​សមុទ្រ​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេត​អូស្ត្រាលី​ម្នាក់​ទៀត​បាន​និយាយថា “​នេះ​ប្រហែល​ពុំមែន​ជា​ត្រី​ធម្មតា តែ​ជា​ត្រី​ផ្សោត​មហាសមុទ្រ (Popoises)” ។​

​អ្នកស្រី Wilson បាន​និយាយថា អ្នកស្រី​មិន​បាន​មើលឃើញ​ភាពមិនធម្មតា​ភ្លាម​ទេ គ្រា​រូបភាព​ត្រូវបាន​បញ្ជូន​ទៅ​កុំព្យូទ័រ​យួរ​ដៃ​។​

​អ្នកស្រី​ក៏​បាន​ទាក់ទង​អ្នកជំនាញ​មហាសមុទ្រ Trevor Long និង​ទទួលបាន​ចម្លើយ​ថា “​នេះ​ពិតជា​ផ្សោត​។ រូបភាព​កន្ទុយ​វែង​មិន​ធម្មតា​គឺ​ដោយសារ​តែ​ចំណា​ង​ផ្លាត​នៃ​រលក​សមុទ្រ​។ និង​មុំ​ថត​រូបនេះ​”​។​

​ប៉ុន្តែ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេត​អូស្ត្រាលីមួយ​ចំនួនបាន​បញ្ចេញ​កំហឹង​ដោយ​និយាយថា “​មនុស្ស​ដែល​និយាយថា នេះ​ជា​សត្វ​ផ្សោត គួរតែ​ពិនិត្យ​មើល​ចំណេះដឹង​របស់​ពួកគេ​” ឡើងវិញ​ហើយ ។​

​ចាំមើលៗ តើ​ចុងក្រោយ​ជា​សត្វ​អ្វី​…?! ដោយ​៖ សូ​យ​ន​

spot_img
×