Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ រយៈពេល​១០០​ថ្ងៃ សំណុំរឿង​ព្រហ្មទណ្ឌ នៅតាម​សាលាដំបូង​រាជធានី ខេត្ត ទូទាំងប្រទេស​មាន​ចំនួន ៨១១៣​សំណុំរឿង ស្មើនឹង​៦៣% ត្រូវបាន​ជំនុំជម្រះ​រួច​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០២០ ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល ១០០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ឯកឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌​បានបង្ហាញ​ឱ្យឃើញថា សំណុំរឿង​ព្រហ្មទណ្ឌ​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស​មាន​ចំនួន ៨១១៣​សំណុំរឿង ស្មើ នឹង​៦៣% ត្រូវបាន​ជំនុំជម្រះ​រួច ដោយ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​អភិក្រម​ការងារ​នៃ​យុទ្ធនាការ​នេះ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិន​ពុករលួយ​។​

​ឯកឧត្តម​កើត រិ​ទ្ធ បាន​មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​.) បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព និង លទ្ធផល​ការងារ​របស់ខ្លួន​ក្នុង​រយៈពេល​១០០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ ដែល​បានប្រកាស​ចាប់ផ្តើម​កាល​ពី ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ​។ ជា​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធនាការ​រយៈពេល ១០០​ថ្ងៃ កន្លង ទៅនេះ សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស មាន​ចំនួន​សរុប ៨១១៣ សំណុំរឿង ស្មើនឹង ៦៣% នៃ​សំណុំរឿង​ដែល​បាន​កកស្ទះ​កន្លងមក​។

​ដោយ ផ្អែកលើ​ការខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅតាម​បណ្តា​សាលាដំបូង​រាជធានី ខេត្ត ដោយ​ក្រុម ការងារ​ទាំង​៤ និង​លេខាធិការដ្ឋាន​របស់ គ​.​យ​.​ក​.​ស​. និង​ជាពិសេស ដោយមាន​ការចូលរួម​ដ៏​សកម្ម​ប្រកប ដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី រាជការ​នៃ​អង្គភាព​រដ្ឋបាល​នៃ​សាលាជម្រះក្តី​ទាំងអស់ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​, គ​.​យ​.​ក​.​ស​. រំពឹង ទុក​ថា សាលាដំបូង​រាជធានី ខេត្ត​នៅ​ទូទាំងប្រទេស​នឹង​បន្ត​ខិតខំ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម អង្គភាព​ឱ្យ​ចប់សព្វគ្រប់​នៅត្រឹម​ដំណាច់ឆ្នាំ​២០២០​នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង យុទ្ធនាការ​គឺ “​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​”​។​

​គ​.​យក​.​ស​. សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប ដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃ​អង្គភាព​រដ្ឋបាល​នៃ​សាលាជម្រះក្តី​ទាំងអស់ ព្រមទាំង​ក្រុមការងារ​នៃ គ​.​យ​.​ក .​ស​, ក៏ដូចជា ស្ថាប័ន​ពាក់ព័ន្ធ ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​អនុវត្ត​យុទ្ធនាការ ក្នុងការ​ជំរុញ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​យុត្តិធម៌​ផងដែរ​។ គ​.​យ​.​ក​.​ស​. សង្ឃឹម​យ៉ាង​មុតមាំ​ថា តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត សំដៅ​រួម ចំណែក​ធ្វើឱ្យ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាជម្រះក្តី​នេះ អាច​សម្រេច​លទ្ធផល បាន តាម​ផែន​ការដែល​បានគ្រោង​ទុក​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×