Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់​ភោជនីយដ្ឋាន តូប​លក់ដូរ អគារ​រដ្ឋ​សរុប​ប្រមាណ​១៥០​ខ្នង ត្រូវបាន​រុះរើ​រួចរាល់​ទាំងស្រុង នៅមុខ​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត​

spot_img

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា សំណង់​ភោជនីយដ្ឋាន អគារ​រដ្ឋ តូប​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ លក់​ម្ហូបអាហារ សម្លៀកបំពាក់ និង​គ្រឿង​ភេសជ្ជៈ​ផ្សេងៗ​ចំនួន​ប្រមាណ​១៥០​ខ្នង ត្រូវបាន​រុះរើ​រួចរាល់​ទាំងស្រុង​នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ពី​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត ទាំង​ផ្នែក​ខាងត្បូង​ផ្លូវ​ចូល និង​មាត់​ត្រពាំង​សេស​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា កិច្ចការ​នេះ បាន​ដំណើរការ​កាលពីដើមឆ្នាំ​២០២០ ដោយ​មានការ​ស្ម័គ្រ និង​ឆន្ទៈ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ របស់​ម្ចាស់​សំណង់​អាជីវកម្ម ក្រោម​កិច្ចសម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រួមគ្នា​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ ឱ្យ​សមជា​បេតិកភណ្ឌ​ពិភពលោក​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ មានប្រសាសន៍​ទៀតថា ចំពោះ​អាជីវករ​ដែល​បាន​រុះរើ​តូប​ខ្លួន​រួចរាល់​ហើយ នឹង​ចាប់ផ្តើម​ដំណើរការ​លក់ដូរ​ឡើងវិញ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​នេះ​តទៅ នៅក្នុង​បរិវេណ​នៃ​បណ្តុំ​អគារ​ទីលាន​បដិសណ្ឋារកិច្ច ដែលជា​សំណង់​ថ្មី ស្អាត ងាយស្រួល ហើយ​មាន​អនាម័យ​ជាង​មុន​។
​តាម​គម្រោង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា នឹង​កែប្រែ​តំបន់​អតីត​សំណង់​ដែល​រុះរើ​នេះហើយ រៀបចំ​ឱ្យ​ក្លាយជា​ផ្លូវ​ថ្មើរជើង សួន​ឈើ​ប្រណីត ឈើ​ផ្កា​ព្រៃ និង​រុក្ខជាតិ​លម្អ​ដែលមាន​ក្លិនពិដោរ​ក្រអូបៗ​ផង ជាការ​កែប្រែ​ទីនេះ​ឱ្យមាន​ភាពស្រស់​បំព្រង មាន​ពណ៌​បៃតង បរិយាកាស​ល្អ និង​សណ្តាប់ធ្នាប់​កាន់​ប្រសើរឡើង​៕
​ដោយ​៖​កូ​ឡាប​

spot_img
×