Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖​អភិវឌ្ឍន៍​ផែនការ​មេ​ភស្តុភារ​កម្ម​ដើម្បី​ស្ថាបនា​ផ្លូវ​ហា​វ៉េ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ “​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២” ស្តីពី​ការអភិវឌ្ឍ​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ជា​អធិបតី រួមជាមួយ​នឹង​គណៈប្រតិភូ​ក្រុម​ជំនាញការ​ភ័ស្តុភា​រកម្ម​នៃ​ធនាគារ​ពិភពលោក អង្គការ​JICA តំណាង​មកពី​ក្រសួង​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន វិស័យ​ឯកជន និង​ស្ថាប័ន​សិក្សាធិការ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា វេទិកា​នេះ ធ្វើ​ឡើង​បន្ត​ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​១ ដើម្បី​ប្រមូល​ធាតុ​ចូល ក្នុង​ការអភិវឌ្ឍន៍​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ដល់​អ្នកចូលរួម​អំពី​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​គម្រោង​កំពុង​បន្ត និង​សមិទ្ធផល​ថ្មីៗ​ដែល​សម្រេចបាន​ដោយ​ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន រួមមាន​៖ ការ​ក្រាល​កៅស៊ូ​ផ្លូវជាតិ​លេខ​៤ បន្ថែម​ដោយ​មាន​ការគាំទ្រ ពី​ធនាគារពិភពលោក ការបញ្ចប់​ដោយ​ជោគជ័យ នៃ​ការចរចា​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​នឹង​ត្រូវ​សាងសង់​ឡើង តាម​គោលការណ៍​BoT (​កសាង​-​ប្រតិបត្តិ​-​ផ្ទេរ​) ការប្រគល់​ជា​ផ្លូវការ​នូវ​បណ្តាញ​ផ្លូវដែក​ជូន រាជរដ្ឋាភិបាល​គ្រប់គ្រង បន្ទាប់ពី​បាន​បញ្ចប់​ការស្តារ​ឡើង​វិញ និង​ផែនការ​សាងសង់​ចំណត​កុងតឺន័រ​ថ្មី​ជម្រៅ​១៤,៥​ម៉ែត្រ នៅ​ក្រុងព្រះសីហនុ និង​កំពង់ផែ បំពាក់​ប្រព័ន្ធ​EDI​គាំទ្រ​ដោយ​JICA ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ អំពី​ដំណើរការ​នៃ​ការពង្រីក​ផ្លូវជាតិ​លេខ​៧ ពី​២​គន្លង​ទៅ​៤​គន្លង ដែល​ជា​ផ្លូវ​អាស៊ាន​ហាយវេ​លេខ​១ ក្រោម​ការគាំទ្រ​ពី​ប្រទេស​ចិន​និង​ជប៉ុន ដំណើរការ​ស្តារ​ផ្លូវដែក​ភាគ​ខាងជើង ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០ ការ​អភិឌ្ឍន៍​ច្រកទ្វារ​អន្តរ ជាតិ​ថ្មី​នៅ​ស្ទឹង​បត់ ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី ជាមួយ​ប្រទេស​ថៃ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០ ដើម្បី​កាត់បន្ថយ​ការកកស្ទះ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​សារសំខាន់​នៃ​ការប្រើប្រាស់​ផ្លូវទឹក​ដើម្បី កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​ចំណាយ​ដឹកជញ្ជូន ការបញ្ចប់​ការពង្រីក​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ​ដល់​អ្នក​លឿង ក្រោម​ការគាំទ្រ​ពី​ប្រទេស​ជប៉ុន និង​ការបញ្ចប់​ការសិក្សា លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ដោយ​អង្គការ​JICA ។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​អង្គប្រជុំ អំពី​បច្ចុប្បន្នភាព នៃ​ការបង្កើត​ក្រុមប្រឹក្សា​ភាស្តុភា​រកម្ម​ជាតិ​(NLC) និង​គណៈកម្មាធិការ​តម្រង់​ទិស​ភស្តុភារ​កម្ម​ជាតិ (NLSC)​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចូលរួម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​រួមចំណែក ក្នុង​ការអភិវឌ្ឍន៍​ផែនការមេ ស្តីពី ភ័ស្តុភា​រកម្ម​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×