Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជនសង្ស័យ​ចំនួន ​២​នាក់​ ពាក់​ព័​ន្ធលួច​ម៉ូតូ​ ២គ្រឿង​

spot_img

សៀមរាប ​៖​ ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាបកម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ពាក់​ព័​ន្ឋ​អំពើ​លួច​ម៉ូតូ​២​គ្រឿង បាន​ចំនួន​២​នាក់ ជា​បន្តបន្ទាប់​។​

​នៅវេលា​ម៉ោង ១៨​និង​០០ នាទី កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​សាលា​កំរើក បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​អំពើ​លួច​(​ម៉ូតូ​)០១​គ្រឿង ម៉ាក ស្កុប​ពី ស៊េរី​ឆ្នាំ ២០១១ ពណ៌​សលាយ​ផ្កាឈូក ពាក់​ផ្លាកលេខ សៀមរាប ១L-៦២៩២ មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន៖ ០១៣៦០១៧ ដែល​ជនសង្ស័យ​ឈ្មោះ ឆេង ឌី​ណា ភេទ​ស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ប៉ូ សុង​ហុង ភេទ​ប្រុស​អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប​។​

ក្រោយ​ធ្វើការ​សាកសួរ​របស់​ម​ន្ត្រី​នគរបាល​យុត្តិធម៌ ជនសង្ស័យ​បាន​សារភាព​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រាកដ​មែន ហើយ​ក្នុង​ប្រតិបត្តិការ​នោះ​មន្ត្រី​យើង​បាន​ដកហូត​ម៉ូតូ​របស់​ជន​រង​មួយគ្រឿង​ទៀត​ម៉ា​ឃ្លិ​ច ដោយ​ឃើញ​ម៉ូតូ​ឃ្លិ​ច​នោះ​មិន​ប្រក្រតី មន្ត្រីនគរបាល​យុត្តិធម៌​បាន​សួរ​ពន្លាត​ទើប​ជនសង្ស័យ​សារភាពថា​បាន​លួច​គេ​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ​ជាមួយនិង​ប្ដី​របស់ខ្លួន ហើយ​សមត្ថកិច្ច​យើង​បាន​បន្ត​ស្រាវ​តាម​ចាប់​ប្ដី​ជា​ជនសង្ស័យ​បន្ត​ទើប​។​

​ថ្ងៃទី​២៥ សីហា ២០២០ ក្រោយពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​យើង​បាន​បន្តធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ការី​ម រ៉ូ​ស្នា ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ពុំ​ពិតប្រាកដ ក្រោយពី​សមត្ថកិច្ច​យើង​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា​៖ កាលពី​ថ្ងៃទី ១៦ ខែសីហា​ឆ្នាំ ២០២០ វេលា​ម៉ោង ១​និង​៣០​នាទី​យប់ ខ្លួន​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ឃ្លិ​ច ដែលមាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន ០០១០៩៥៣ បាន​យក​ម៉ូតូ​ពី​ផ្ទះសំណាក់ Dancing Frog (​កង្កែប​រាំ​)​ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប ជា​របស់​ជនរងគ្រោះ​ឈ្មោះ Circourt David ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ក្រោយពី​ខ្លួន​ធ្វើ​សកម្មភាព​រួច​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅ​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​នៅរ​សៀ​ស​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​ផ្នែក​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សហការ​ជាមួយ​មន្ត្រី​ទទួល​ជំនាញ​ព្រហ្មទណ្ឌ​ប៉ុស្ដិ៍​កសាង​សំណុំរឿង​រួចរាល់​និង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​ទៅ​សាលាដំបូង​ខេត្ត ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​។​

ចប់​កិច្ចសហប្រតិបត្តិការ យើង​បាន​ដកហូត​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ជា​បណ្តោះអាសន្ន​រង់ចាំ​ធ្វើការ​ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​គ្រប់គ្រង​ថែរក្សា​វិញ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×