Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក លី តារា ដែល​បាន​បោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ ប្រើប្រាស់​អក្សរ​ឡាតាំង​កត់​សូរ​ភាសា​ខ្មែរ បានទទួល​ស្គាល់​កំហុស​ឆ្គង​

spot_img

​ភ្នំពេញ​៖ លោក លី តារា ដែល​បាន​បោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមាន​ផ្នែក​ខ្លះ​បាន​ប្រើប្រាស់​អក្សរ​ឡាតាំង​កត់​សូរ​ភាសា​ខ្មែរ​បានទទួល​ស្គាល់​កំហុស​ឆ្គង​ដែល​កើតមាន​ដោយ​អ​ចេតនា​និង​ដោយ​ពុំបាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​របស់​លោ​កេ​ហើយ លោក​បាន​សន្យាថា​នឹង​ប្រមូល​សៀវភៅ​ដែល​បានចេញ​ផ្សាយ​ហើយ​នោះ​មកវិញ​។​

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​អញ្ជើញ លោក លី តារា មក​បកស្រាយ​បំភ្លឺ​អំពី​ការបោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមាន​ផ្នែក​ខ្លះ​បាន​ប្រើប្រាស់​អក្សរ​ឡាតាំង​កត់​សូរ​ភាសា​ខ្មែរ​។​

កាលពី​ថ្ងៃ​សុក្រ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​អញ្ជើញ លោក លី តារា មក​បកស្រាយ​បំភ្លឺ​អំពី​ការបោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមាន​ផ្នែក​ខ្លះ​បាន​ប្រើប្រាស់​អក្សរ​ឡាតាំង​កត់​សូរ​ភាសា​ខ្មែរ​។​សំណេរ​និង​ការបោះពុម្ពផ្សាយ​បែបនេះ​ធ្វើ​ឲ្យ​អាប់ឱន​និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អក្សរ​ខ្មែរ​ដែលមាន​ចំណាស់​រាប់ពាន់​ឆ្នាំ​របស់​ជាតិ​។

​ក្នុងជំនួប​ដែលមាន​ការចូលរួម​ពី​តំណាង​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ផង​នោះ លោក លី តារា បានទទួល​ស្គាល់​កំហុស​ឆ្គង​ដែល​កើតមាន​ដោយ​អ​ចេតនា​និង​ដោយ​ពុំបាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​របស់លោក​។ លោក​បាន​សន្យាថា​នឹង​ប្រមូល​សៀវភៅ​ដែល​បានចេញ​ផ្សាយ​ហើយ​នោះ​មកវិញ ហើយនឹង​ធ្វើការ​កែប្រែ​កុំ​ឲ្យ​មាន​កំហុសឆ្គង​បែបនេះ​កើត​ទៀត​នៅពេល អនាគត​។​

​យុវជន​រូបនេះ​កំពុង​បោះពុម្ព​សៀវភៅ ជា​ភាសា​អង់គ្លេស​តែ សរសេរ​ជា សូរសព្ទ​ខ្មែរ ដាក់លក់​ជា​សាធារណៈ និង បង្ហោះ​លក់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Dara Ly Book ទៀតផង ។

​ការបោះពុម្ព​សៀវភៅ​បែបនេះ​ត្រូវបាន​អ្នក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ យល់​ឃេ​ី​ញ​ថា នឹងធ្វើ​អោយ​ក្មេងៗ​ជំនាន់​ក្រោយ​កាន់តែ​ភ្លេច​ប្រេ​ី​ប្រាស់​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន ។ ជាពិសេស​បច្ចុប្បន្ន នៅ​លេ​ី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​បងប្អូន​មួយចំនួន​មិន​សរសេរ​អក្សរ​ខ្មែរ​ទេ តែ​សរសេរ​អក្សរ​អង់គ្លេស​តែ​សូរសព្ទ​ខ្មែរ​វិញ ។

​ដូច្នេះ​សូម​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ និង ក្រសួង​ព័ត៌មាន និង ក្រសួង​អប់រំ យុវជន និង កីឡា មេត្តា​ពិនិត្យមើល​ករណីនេះ​ផង ។ តេ​ី​ការបោះពុម្ព​នេះ​មានការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ដែរឬទេ ?៕ ដោយ​៖​កូ​ឡាប​

spot_img
×