Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ថៅកែ​ម្នាក់ បើក​ខារ៉ាអូខេ លួច​បង្កប់​សេវា​រួមភេទ​បំពាន​ច្បាប់​នៅ​ស្រុក​ឱ​រ៉ា​ល់ និង​រំដោះ​នារី​រងគ្រោះ​៣​នាក់​

spot_img

​កំពង់ស្ពឺ ÷ ខារ៉ាអូខេ បង្កប់​សេវា​រួមភេទ​បំពាន​ច្បាប់​នៅ​ស្រុក​ឱ​រ៉ា​ល់ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ឆ្មក់​ចូល​បង្ក្រាប​រំដោះ​នារី​រងគ្រោះ បាន​៣​នាក់ ឃាត់ខ្លួន​ថៅកែ​ម្នាក់​។​

នា​រសៀល ថ្ងៃទី​២៨​ខែសីហា ឆ្នាំ​២០២០​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោកស្រី​វរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យ បាន​ឆ្មក់​ចូល​បង្ក្រាប នៅ​ទីតាំង​ខារ៉ាអូខេ យី​ហា រាត្រី​ប្រជុំ​មិត្ត ដែលមាន​ថៅកែ​ឈ្មោះ សន ស៊ឹម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ ស្វាយទាប ឃុំ​ត្រពាំង​ជោរ ស្រុក​ឳ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

​តាម​ការ​ឱ្យដឹងពី​លោកស្រី នាយការិយាល័យ​ថា​ទីតាំង​ខារ៉ាអូខេ​ខាង​លេី គឺ​បាន​ប្រ​ព្រឹ​ត្ដ​ផ្ទុយទៅនឹង​សេចក្ដីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បាន​ហាមប្រាម​មិន​ឲ្យ​គ្រប់​ទីតាំង​ខារ៉ាអូខេ​ប​ម្រេី​សេវា​ជា​លក្ខណៈ​បេី​ក​ច្រៀង​ក្នុង​បន្ទប់​ដោយ​ត្រូវ​ប្រែក្លាយ​មកជា​ការ​បេី​ក​លក្ខណៈ​ភោជនីយដ្ឋាន​ធម្មតា លេី​ស​ពី​នោះ​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃេ​ី​ញ​ថា​ទីតាំង​នោះ​មាន​លួច​បេី​ក​ផ្ដល់ឱ្យមាន​សេវា​ផ្លូវភេទ​(​សញ្ចារកម្ម​) ។

​ដោយបាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ ជំនាញ​បាន​បញ្ជូន​ខ្លួន​ថៅកែ​រួមជាមួយ​វត្ថុតាង ៖

​ស្រោមអនាម័យ​១​ថង់ (​ប្រើ​រួច​) ផ្ទាំង​រូប​អាសអាភាស​ចំនួន​២​ផ្ទាំង មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត ចំណាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ក្នុង​ប្រតិបត្តិការ​បាន​រំដោះ​នារី​រងគ្រោះ​ចំនួន​៣​នាក់​ប្រគល់ឱ្យ​មជ្ឍមណ្ឌល​ស្ដារនីតិសម្បទា​ជួយ​ផ្នែក​ស្ដ្រី​ងាយ​រងគ្រោះ​ដេី​ម្បី​ជួយ​ផ្នែក​ស្មារតី​និង​ផ្ដល់​ចំណេះ​ជំនាញ ទៅរក​មុខរបរ​ថ្មី​៕ ដោយ​៖​កូ​ឡាប​

spot_img
×