Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ម្នាក់ ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ចង្កូត​ចូល​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ម៉ូតូ​ទៅមុខ​ប្រហែលជា 200 ម៉ែត្រ​ស្លាប់បាត់​បង់ជីវិត​ភ្លាម​នូវនឹងកន្លែង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 1 និង 00 នាទី​ជាតិ​ចូល​ថ្ងៃ​សៅរ៍​ទី 29 ខែសីហា​ឆ្នាំ 2020 ត្រង់ចំណុច​កើតហេតុ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 4 ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មិត្ត​ភ័ក្តិ​ជនរងគ្រោះ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គាត់​បាន​ចេញពី​ផ្សារ​បែក​ចាន​ជួបជុំ​ហូប​អី​ជាមួយ​ជនរងគ្រោះ​រួច​បាន​បើករថយន្ត​ចេញមក​វិញ​រីឯ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក zoomer x ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1FU 52 05 ធ្វើដំណើរ​ពីក្រោយ​គាត់​ចេញពី​ផ្សារ​បែក​ចាន​ដូចគ្នា​ក្នុងទិសដៅ​ពី​លិច​មក​កើត​ខណៈពេល​មកដល់​ចំណុចកើតហេតុ​គាត់​បានឃើញ​រថយន្ត​កា​ម​រី​ស៊េរី​ទំនើប​ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​2BF 1415 មួយគ្រឿង​ទៀត​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ស្ត្រី​បួន​នាក់​ទៀត បម្រុង​ចេញទៅ​លេង​នៅ​កំពង់សោម​ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ចំ​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ម៉ូតូ​ប្រហែលជា 200 ម៉ែត្រ​រីឯ​មនុស្ស​វិញ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​សព​ជនរងគ្រោះ​ឈ្មោះ​ទុំ​វាសនា​អាយុ 27 ឆ្នាំ​មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងធ្វើការ​ជាប់​និង​ផ្លូវ​សឡា មាន​ស្រុកកំណើត​នៅ ផ្លូវ 51 ខេត្ត​កំពង់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏​ចុះ​មកដល់​ឃាត់ខ្លួន​ជនបង្ក​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ​រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ដ​យកទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ឱ្យ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​សា មេ​ត​

spot_img
×