Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ខាងលិច​ប្រាសាទអង្គរវត្ត​ទាំងស្រុង​កំពុងតែ​កែប្រែ​ឱ្យ​កាន់​តែមាន​សម្រស់​ស្រស់ស្អាត​

spot_img

​សៀមរាប​៖ លោក ឡុង កុសល អ្នក​នាំ ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​អំពី​ការអភិវឌ្ឍ​នៅ​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត​ថា​៖ ចាប់ពី​ថ្ងៃនេះ​ទៅ បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត​ទាំងស្រុង នឹង​ប្រែក្លាយ​រូបរាង​ទៅជា​ទិដ្ឋភាព​មួយ​កាន់​តែមាន​សម្រស់​ស្រស់ស្អាត​ជាមួយនឹង​ភាព​បៃតង​នៃ​ដើមឈើ វាលស្មៅ និង​ផ្កា​ចម្រុះ​ពណ៌​។ សូមកុំ​ភ្លេច​មកលេង​អង្គរវត្ត​! មក​ម្តងនេះ ភ្ញៀវទេសចរ​ពិតជា​ប្លែក​ភ្នែក​នឹង​ភាពស្រស់ស្អាត​ត្រជាក់ចិត្ត​មិន​ខាន​!»​។​

​លោក កុសល បញ្ជាក់ថា ពេលនេះ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​មមាញឹក​នៅក្នុង​ការរៀបចំ​សួនច្បារ​បន្ថែមទៀត ដោយ​ការដាំ​ស្មៅ ដាំ​កូនឈើ ដាំ​ផ្កា​លម្អ រៀបចំ​ផ្លូវ​ដើរ កាត់​ស្មៅ និង​ថែទាំ​រុក្ខជាតិ​ដែល​ដាំ​ហើយ​យ៉ាងសកម្ម​។ ក្នុងនោះដែរ យើង​ក៏បាន​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក រួមទាំង​ការ រៀបចំ​សណ្តាប់ធ្នាប់​ផ្សេងៗ​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បីឱ្យ​បរិវេណ​ខាងលិច​ប្រាសាទ អង្គរវត្ត​កាន់​តែមាន​របៀប រៀបរយ​និង​ស្រស់ស្អាត​គួរឱ្យ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​លម្ហែចិត្ត លម្ហែកាយ និង​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ត្រកាល​ទាំងនេះ​ទុកជា​អនុស្សាវរីយ៍​។

​សូមបញ្ជាក់ថា ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​រៀបចំ​សួនច្បារ​នៅ​ខាងលិច​ប្រាសាទ អង្គរវត្ត​នេះ បានចាប់ផ្តើម​ពី​ដើមឆ្នាំ​២០២០ ជាមួយនឹង​ការរុះរើ​សំណង់​តូប​លក់ដូរ​ផង​។ មកដល់ពេលនេះ យុទ្ធនា​ការរុះរើ​សំណង់​ភោជនីយដ្ឋាន អាគារ​រដ្ឋ តូប​លក់ដូរ​ម្ហូបអាហា​រ លក់​វត្ថុ​អនុស្សាវរីយ៍ សម្លៀកបំពាក់​ប្រមាណ​ជា​១៥០​ខ្នង​ក៏បាន​រួចរាល់​អស់ទាំង​ស្រុង​ដោយ​ការស្ម័គ្រចិត្ត​ពី​ម្ចាស់​កម្មសិទ្ធិ ហើយ​ទីធ្លា​ខាងលិច​ប្រាសាទ អង្គរវត្ត​នេះ​ក៏​ពេញ​ទៅដោយ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សួនច្បារ​បៃតង​បង្អួត​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ប្លែក​ភ្នែក​ជាខ្លាំង​ដល់​ទេសចរ​តាម​ការគ្រោងទុក​៕ ដោយ​៖​កូ​ឡាប​

spot_img
×