Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាព​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ (​ចាប់ពី​ផ្លូវជាតិ​លេខ ៤ ដល់​ផ្លូវជាតិ​លេខ ១)

spot_img

ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានប្រកាស​ផ្សាយ​ព័ត៌មាន​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ (​ចាប់ពី​ផ្លូវជាតិ​លេខ ៤ ដល់​ផ្លូវជាតិ​លេខ ១) មាន​ប្រវែង សរុប​ជិត ៥៣​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង ស៊ីម៉ង់ត៍​សរសៃដែក និង​បេតុង​កៅស៊ូ (AC) ហើយ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០២០ សម្រេចបាន ៣៩% ។​

​សូមបញ្ជាក់ថា​៖ គម្រោង​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ ក្រោម អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០១៩ ដែល​គ្រោង​ចំណាយ​ថវិកា ២៧៣ លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​រយៈពេល​សាងសង់​ចំនួន ៤២​ខែ​។​

​នៅពេល​ខាងមុខ​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​សម្រួល ដល់​ការធ្វើ​ចរាចរណ៍ ដឹកជញ្ជូន​ផលិតផល​នានា​របស់ ប្រជាពលរដ្ឋ ប្រកបដោយ​សក្ដានុពល ជាពិសេស រួមចំណែក​ដល់​ការរំដោះ​ការកកស្ទះ ចរាចរណ៍​នៃ​យានយន្ត ដឹកជញ្ជូន ទំនិញ​ធំៗ​ចេញ​-​ចូល​រាជធានី ភ្នំពេញ ផងដែរ​។​

​ផ្លូវ​មួយ​ខ្សែ​នេះ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៥៩ ដុល្លារ​តាមរយៈ​កិច្ចព្រមព្រៀង ឥណទាន​សម្បទាន​ជាមួយ​រដ្ឋាភិបាល​ចិន​ដែលមាន​មាន​ប្រវែង​សរុប​ប្រមាណ ៤៧.៦០៨​គីឡូម៉ែត្រ និង​មាន​ទទឹង​សរុប ២៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ ៤​គន្លង (២​ទៅ ២​មក​) ដោយ​ក្នុង​មួយ​គន្លង​មាន​ទទឹង ៣,៥០ ម៉ែត្រ និង​ផ្លូវ​ទោចក្រយានយន្ត ២​គន្លង (១​ទៅ ១​មក​) ក្នុង​មួយ​គន្លង​មាន​ទទឹង ២,២៥​ម៉ែត្រ​។​

​កំណាត់​ផ្លូវ​ក្រវាត់ក្រុង​នេះ​ចាប់ផ្តើម​ពី​ចំណុច​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​១៤+១០៥ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ លេខ​២១ ផ្លូវជាតិ​លេខ​២១A និង​ផ្លូវ​លេខ​១១០ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+១៤០ ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ត​ភ្ជាប់​ទៅកាន់​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ឋិត​នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ជាពិសេស​កំណាត់​ផ្លូវ​នេះ​ត​ភ្ជាប់​ផ្លូវ អាស៊ាន​ហាយ​វេ AH1​និង​AH11 និង​ផ្លូវ​ដែលជា​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ​ជាច្រើន​ទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×