Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​គ្រោង​ដាំ​ដើម​ធ្នង់​ជិត​២​ពាន់​ដើម​នៅតាម​ផ្លូវ​២១៧​ចាប់ពី​រង្វង់​មូល​គួរ​ស្រូវ​ដល់​ផ្លូវ​ជើងឯក​ក្នុង​សប្តាហ៍​ក្រោយ​

spot_img

​ភ្នំពេញ​៖ ប្រភេទ​កូន​ឈឺ​ធ្នង់​ធំៗ ដែលមាន​ទំហំ​ប៉ុន​កំភួនជើង ប្រមាណ​ជិត​២០០០​ដើម អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដាំ​នៅតាម​ខាង​បណ្ដោយ​ផ្លូវ​២១៧ ចាប់ពី​រង្វង់​មូល​គួរ​ស្រូវ​ដល់​ផ្លូវ​ចូល​ជើងឯក ក្នុង​ខណ្ឌដង្កោ នៅ​សប្តាហ៍​ក្រោយ ដើមខែ​កញ្ញា​ឆ្នាំ​២០២០​នេះហើយ ដើម្បី​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជាទី​ក្រុង​ដែលមាន​ពណ៌​បៃតង​និង​បរិស្ថាន​ល្អប្រសើរ ហើយ​ការងារ​នេះ​ត្រូវបាន​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ សម្រេច​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជា​អ្នក​ដាំ​ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រាជធានី​និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​មួយ ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៨ សីហា ឆ្នាំ​២០២០​នេះ​។​

​លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ក្រោម​ការដឹកនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​សម្រេច​អោយ​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជា​អ្នក​ដាំ ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ឈើ​ដែល​ត្រូវ​ដាំ មិនមែន​កូនឈើ​តូចៗ​នោះទេ គឺជា​ប្រភេទ​កូន​ឈឺ​ធ្នង់​ធំៗ ដែលមាន​ទំហំ​ប៉ុន​កំភួនជើង​ប្រមាណ​ពី​១៥០០​ដើម​ទៅ​២០០០​ដើម ដោយ​ដាំ​អម​សងខាង​ផ្លូវ​ចន្លោះ​ពីគ្នា​ប្រមាណ​៨​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ខណ្ឌដង្កោ ចាប់ផ្ដើម​ដាំ​ពី​ផ្លូវ​ចូល​មជ្ឈមណ្ឌល​ជើង រហូតដល់​រង្វង់​មូល​គួរ​ស្រូវ ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល លើ​ចម្ងាយ​ផ្លូវ​ប្រវែង​៧​គីឡូម៉ែត្រ​សងខាង (​ស្មើ ១៤​គីឡូម៉ែត្រ​)​។​

លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​អាជ្ញាធរ​ខណ្ឌ មន្ទីរ​កសិកម្ម មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ចុះ​ណែនាំ​ធ្វើយ៉ាងណា​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​២១៧​នេះ ចូលរួម​សហការ​និង​ថែទាំ​ដើមឈើ​ដែល​បាន​ដាំ នៅមុខ​ផ្ទះ​របស់​ពួកគាត់​ឲ្យ​បានល្អ​។​

គួរបញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ការដាំ​ដើមឈើ​ប្រណិតៗ​នេះដែរ នៅ ក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣​មិថុនា​កន្លងទៅនេះ លោក​ឃួ​ង ស្រេង​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​សិក្សា​ឲ្យ​បានច្បាស់លាស់​មុន​នៃ​ការដាំ​ដើមឈើ​ទាំងនេះ ដោយ​ត្រូវ​គិតគូរ​ឲ្យ​បាន​រួចរាល់​អំពី​ទំហំ​នៃ​គម្រោង​ពង្រីក​ផ្លូវ​ខាងលើ​ក៏ដូចជា គិតគូរ​ពី​ការដាក់​ប្រព័ន្ធ​លូ​ឲ្យ​ហើយ​ស្រេច ជៀសវាង​មាន​បញ្ហា យើង​កាប់​ដើមឈើ​ចោល វា​ពិតជា​សោកស្តាយ ។​

​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ ក៏បាន​មានប្រសាសន៍ គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គម្រោង​នៃ​ការដាំ​ដើមឈើ​ប្រណិតៗ​នៅតាម​បណ្តោយ​ផ្លូវ​២១៧​នេះ​។​លោកស្រី​អះអាងថា ការដាំ​ដើមឈើ​នេះ​យើង​អាច​ការពារ​បាន​នូវ​ការរំលោភ​ចំណីផ្លូវ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន ៕ ដោយ​៖​កូ​ឡាប​


spot_img
×